កំណត់ត្រាមួយផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចាឱ្យដឹងថា អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យនៅតែប្រឈមមុខនឹងការយាយីគ្រប់ទម្រង់។ មន្ត្រីរដ្ឋាភិបាលកម្ពុជាថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានត្រូវបានអនុវត្ត និងលើកកម្ពស់ពេញលេញ។
បើតាមអាជ្ញាធរមីន ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ អាជ្ញាធរមីនបានបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប្រមាណ ៣០០០ គីឡូម៉ែត្រក្រឡាសម្រាប់ឱ្យពលរដ្ឋបង្កបង្កើនផល ដោយក្នុងនោះផ្ទៃដីមានមីនដែលត្រូវបានបោសសម្អាតរួចមីនគឺជាង ២០០ គីឡូម៉ែត្រក្រឡា។
សេចក្តីប្រកាសនេះបានឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ៤ ករណី ហើយបច្ចុប្បន្ននេះអ្នកជំងឺទាំង ៤ នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នា ប៉ុន្តែពួកគេបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
ជាយូរឆ្នាំមកហើយដែលកសិផលស្វាយចន្ទីរបស់កម្ពុជាត្រូវបាននាំចេញ ទៅកាន់ ប្រទេសក្បែរខាងដើម្បីកែច្នៃ រួចផ្គត់ផ្គង់លើទីផ្សារ។ វិនិយោគិនក្នុងស្រុកមួយចំនួនចាប់ផ្តើមផ្តោតលើការទាញយកផលប្រយោជន៍ពីដំណាំកសិឧស្សាហកម្មដែលមានសក្តានុពលមួយនេះ ព្រោះគេចាប់ផ្តើមពង្រីកទីតាំងកែច្នៃគ្រាប់
ក្រោយមានការស្លាប់សត្វផ្សោតជាបន្តបន្ទាប់ អ្នករត់ទូកទេសចរណ៍នៅរមណីយដ្ឋានអន្លង់ កាំពី ក្នុងខេត្តក្រចេះ ផ្តើមមានការបារម្ភចំពោះការបាត់បង់ប្រាក់ចំណូល។ ពួកគេថាសត្វផ្សោតជាផ្នែកមួយនៃការទ្រទ្រង់ជីវភាពរបស់ពួកគេ ដូច្នេះការរស់រានរបស់សត្វផ្សោតមានសារៈសំខាន់ខ្លាំងដល់ការ
ក្រោយមានព័ត៌មានផ្សព្វផ្សាយថា គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅប្រទេសថៃបានគាំទ្រ និងបណ្តុះបណ្តាលពលរដ្ឋខ្មែរនៅថៃដែលជាសកម្មជនគណបក្សប្រឆាំងរបស់កម្ពុជា គណបក្សមួយចំនួនដែលជាសម្ព័ន្ធភាពរបស់គណបក្សកាន់អំណាចបានចេញលិខិតស្នើឱ្យនាយករដ្ឋមន្ត្រីថៃពិនិត្យសកម្មភាពរបស់គណបក្សមួយនេះ។
របាយការណ៍បង្ហាញថា ស្រ្តីនៅតែប្រឈមនឹងបញ្ហាជាច្រើន រួមមានអំពើហិង្សាផ្អែកលើយេនឌ័រ ការរំលោភបំពាន និងការបៀតបៀនគ្រប់ទម្រង់។ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកស្រ្តី ស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ត្រី និងគោរពតាមអនុសញ្ញានេះ។
អ្នកចិញ្ចឹមសត្វស្នើទៅស្ថាប័នពាក់ព័ន្ធរឹតបន្តឹងការនាំចូលសាច់បង្កកឱ្យបានតឹងរ៉ឹង។ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលើកឡើងថា រដ្ឋាភិបាលបានគិតគូរទាំងអ្នកចិញ្ចឹមសត្វ និងអ្នកប្រើប្រាស់ ដើម្បីកុំឱ្យតម្លៃសាច់លើទីផ្សារឡើងថ្លៃ។
របាយការណ៍នេះលើកឡើងបញ្ហាជាច្រើនទាក់ទងនឹងអាជីវកម្មនេះ រួមមានការរំលោភសិទ្ធិមនុស្ស ការខូចខាតបរិស្ថាន និងការកាប់បំផ្លាញព្រៃឈើ ការពិគ្រោះយោបល់ជាសាធារណៈមិនបានពេញលេញ និងស្ថានភាពក្រោមស្តង់ដារសិទ្ធិការងារ។
ក្រោយមានការស្លាប់សត្វផ្សោតជាបន្តបន្ទាប់ អ្នករត់ទូកទេសចរណ៍នៅរមណីយដ្ឋានអន្លង់ កាំពី ក្នុងខេត្តក្រចេះមានការបារម្ភចំពោះការបាត់បង់ប្រាក់ចំណូល។ ពួកគេថា សត្វផ្សោតជាផ្នែកមួយនៃការទ្រទ្រង់ជីវភាពរបស់ពួកគេ ដូច្នេះការរស់រានរបស់សត្វផ្សោតមានសារៈសំខាន់ខ្លាំងដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
រដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះបានបញ្ចេញរបាយការណ៍ថ្នាក់ជាតិស្តីពីជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលសិក្សាពីស្ថានភាពអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា។ លទ្ធផលជំរឿនសេដ្ឋកិច្ចបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជាមានជាង ៧៥ម៉ឺន កើនឡើងប្រមាណ ៥០% ក្នុងរយៈពេលជាង១០ឆ្នាំ ហើយបានផ្តល់ការងារដល់ពលរដ្ឋជិត ៣លាននាក់។
នៅថ្ងៃខួបកំណើតរបស់កញ្ញា ឈឹម ស៊ីថរ ក្រុមអ្នកអ្នកគាំទ្របានជួបជុំគ្នានៅមុខមណ្ឌលអប់រំកែប្រែទី២ ឬពន្ធនាគារព្រៃស ដើម្បីបង្ហោះប៉េងប៉ោង និងស្នើដល់រដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមសហជីព។ ពួកគេក៏ជំរុញឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ដែលជាប់ពន្ធនាគារជាងមួយឆ្នាំមកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available