ក្រោយមានការស្លាប់សត្វផ្សោតជាបន្តបន្ទាប់ អ្នករត់ទូកទេសចរណ៍នៅរមណីយដ្ឋានអន្លង់ កាំពី ក្នុងខេត្តក្រចេះមានការបារម្ភចំពោះការបាត់បង់ប្រាក់ចំណូល។ ពួកគេថា សត្វផ្សោតជាផ្នែកមួយនៃការទ្រទ្រង់ជីវភាពរបស់ពួកគេ ដូច្នេះការរស់រានរបស់សត្វផ្សោតមានសារៈសំខាន់ខ្លាំងដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
រដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះបានបញ្ចេញរបាយការណ៍ថ្នាក់ជាតិស្តីពីជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលសិក្សាពីស្ថានភាពអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា។ លទ្ធផលជំរឿនសេដ្ឋកិច្ចបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជាមានជាង ៧៥ម៉ឺន កើនឡើងប្រមាណ ៥០% ក្នុងរយៈពេលជាង១០ឆ្នាំ ហើយបានផ្តល់ការងារដល់ពលរដ្ឋជិត ៣លាននាក់។
នៅថ្ងៃខួបកំណើតរបស់កញ្ញា ឈឹម ស៊ីថរ ក្រុមអ្នកអ្នកគាំទ្របានជួបជុំគ្នានៅមុខមណ្ឌលអប់រំកែប្រែទី២ ឬពន្ធនាគារព្រៃស ដើម្បីបង្ហោះប៉េងប៉ោង និងស្នើដល់រដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមសហជីព។ ពួកគេក៏ជំរុញឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ដែលជាប់ពន្ធនាគារជាងមួយឆ្នាំមកហើយ។
បើទោះបីជាជំងឺកូវីដ១៩បានស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា ហាក់មានចំនួនតិចនៅឡើយ ជាពិសេសភ្ញៀវទេសចរចិន។ ប្រតិបត្តិករទេសចរណ៍រំពឹងថា រដ្ឋាភិបាលនឹងបង្កើនការផ្សព្វផ្សាយដើម្បីទាក់ទាញអ្នកដំណើរមកកម្ពុជា និងបង្ហាញថា កម្ពុជាជាគោលដៅធ្វើដំណើរដែលមានសុវត្ថិភាព។
គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើសុំនាយករដ្ឋមន្រ្តីកម្ពុជាគួរតែពិនិត្យមើលលទ្ធភាពក្នុងការដោះលែងអ្នកទោសនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីពដើម្បីដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងនៅកម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា កម្ពុជាមិនមានវិបត្តិនយោបាយអ្វីឡើយ ហើយកម្ពុជាជានីតិរដ្ឋ។
គណបក្សចំនួន៤នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ដោយគណបក្សទាំងនោះមានជំនឿថា ពួកគេនឹងទទួលបានអាសនៈព្រឹទ្ធសភា បើទោះបីជាគណបក្សខ្លះ មានភាពចម្រូងចម្រាស និងបក្សខ្លះមានអង្គបោះឆ្នោតតិចតួចក្តី។
លោក ទូច សុឃៈ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ចំណាត់ការនេះធ្វើឡើងទៅតាមវិន័យរបស់ក្រសួងមហាផ្ទៃ ដោយពួកគេត្រូវបានដកឈ្មោះចេញពីក្របខណ្ឌរដ្ឋ និងបញ្ជូនទៅកន្លែងបន្សាបសារធាតុញឿន។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាឱ្យសមត្ថកិច្ចចម្រុះស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្ក និងរត់គេចខ្លួន ក្រោយបុកជនរងគ្រោះជិះម៉ូតូមួយគ្រឿង បណ្តាលឱ្យស្រ្តី និងកូនតូចស្លាប់ និងស្វាមីដែលជាអ្នកបើកម៉ូតូរបួសធ្ងន់។
ជនត្រូវចោទឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលគេចខ្លួនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ បានចូលសារភាពនៅតុលាការ កាលពីថ្ងៃអាទិត្យ។ ក្រោយការសាកសួរ តុលាការបានសម្រេចឃុំខ្លួនរូបលោកនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យទប់ស្កាត់សកម្មភាពទាំងឡាយណាដែលបង្កជាផលប៉ះពាល់ដល់ការប្រតិបត្តិនៃតម្លៃសាសនា និងសន្តិសុខសង្គម។ អ្នកតាមដានជំរុញឱ្យក្រសួងធម្មការ និងសាសនា ត្រូវតែបើកការស៊ើបអង្កេតចំពោះសកម្មភាពដែលកំពុងកក្រើកពេញបណ្តាញសង្គម ពាក់ព័ន្ធនឹងជំនឿលើបារមីរបស់ព្រះអង្គចន្ទ មុនី។
លោកហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា កសិករហើយនឹងអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានគួររួមគ្នាធ្វើការជាមួយមន្ត្រីកសិកម្មឃុំដែលទើបត្រូវបានជ្រើសរើសដើម្បីធានាថា ពួកគេអាចបំពេញការងារបានដោយគ្មានឧបសគ្គ ឈានទៅសម្រេចបេសកកម្មនៃការជួយកសិករឲ្យយល់ដឹងបន្ថែមពីការធ្វើកសិកម្ម។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានវាយតម្លៃផលប៉ះពាល់បរិស្ថានដោយមានការទទួលខុសត្រូវចំពោះគម្រោងនៃការអភិវឌ្ឍនានា មិនឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ។
ព័ត៌មានផ្សេងទៀត
No media source currently available