ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថ្កោលទោស​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អាមេរិក​និង​ជប៉ុន​អំពី​សមុទ្រ​ចិន​ខាង​ត្បូង


ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shigeru Ishiba បានជួបគ្នានៅ​សេតវិមាន កាលពីថ្ងៃទី​៧ កុម្ភៈ ឆ្នាំ២០២៥។
ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shigeru Ishiba បានជួបគ្នានៅ​សេតវិមាន កាលពីថ្ងៃទី​៧ កុម្ភៈ ឆ្នាំ២០២៥។

កាលពី​ថ្ងៃ​ចន្ទ ប្រទេស​ចិន​បាន​បញ្ជាក់​ថា​សេចក្ដី​ថ្លែងការណ៍​រួម​របស់​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ដែល​ថ្កោលទោស​សកម្មភាព​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថា​ជា «សកម្មភាព​បង្កហេតុ» គឺជា «ការ​វាយ​ប្រហារ​និង​បង្ខូច​កេរ្តិ៍ឈ្មោះ» ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shigeru Ishiba បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នៅ​ក្រោយ​ជំនួប​របស់​ពួកគេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ពួកគេ​ប្រឆាំង​នឹង «ការ​អះអាង​ទាមទារ​ដែន​សមុទ្រ​ខុសច្បាប់ យោធានីយកម្ម​លើ​បណ្ដា​កោះ​នានា និង​សកម្មភាព​គំរាមកំហែង​និង​បង្កហេតុ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Guo Jiakun បាន​តបត​ទៅវិញ​ដោយ​និយាយ​ថា៖ «ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ចិន​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​បាន​ជ្រៀតជ្រែក​យ៉ាង​ជាក់ស្ដែង​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន វាយ​ប្រហារ​និង​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ចិន និង​បំផ្លើស​អំពី​ភាព​តានតឹង​នៅក្នុង​តំបន់»។

លោក Jiakun បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា ចិន​បាន «ដាក់​ការ​តវ៉ា​ជា​ផ្លូវការ» ជាមួយ​នឹង​ប្រទេស​ទាំងពីរ។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ចិន​បាន​ជំរុញ​បន្ថែម​នូវ​ការ​ទាមទារ​របស់​ខ្លួន​នូវ​ដែន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ការ​ទាមទារ​នេះ​គឺ​ត្រួត​គ្នា​ជាមួយ​នឹង​ការ​ទាមទារ​របស់​ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី ព្រុយណេ ហ្វីលីពីន និង​តៃវ៉ាន់៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
XS
SM
MD
LG