លោក អ៊ុង ប៊ុនអ៊ី នាយកនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សាយ និងសារគមនាគមន៍ ហៅកាត់ថាDMCនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេថាចំនួនសិស្សដែលបានបញ្ចប់ការសិក្សានៅDMC ប្រមាណតែ១៥%ប៉ុណ្ណោះដែលចាប់យកអាជីពជាអ្នកសារព័ត៌មាន ហើយក្រៅពីនោះ ចាប់យកអាជីពជាអ្នកទំនាក់ទំនងសាធារណៈ និងផលិតករផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
បុគ្គលិកក្រុមណាហ្គាវើលដ៍៤នាក់ កាលពីព្រឹកថ្ងៃអង្គារ បានចេញមុខតវ៉ា ដោយចាត់ទុកការបញ្ឈប់ពួកគេ និងបុគ្គលិកប្រមាណ៧០នាក់ទៀត កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជារឿងអយុត្តិធម៌។
ក្រសួងចំនួន២របស់រដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យដឹងអំពីតម្រូវការចាំបាច់នៃការដាក់ពង្រាយមន្ត្រីកសិកម្មឲ្យបម្រើការនៅតាមឃុំ ដើម្បីជួយដោះស្រាយការលំបាកនានារបស់កសិករ។
ការផ្តល់ដីនេះ ត្រូវបានរដ្ឋាភិបាលអះអាងថាសម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ក្នុងរយៈពេល៥០ឆ្នាំ។
កាសែតរស្មីកម្ពុជាបានបិទដំណើរការទាំងស្រុង នាពេលថ្មីៗនេះ ក្រោមហេតុផលថាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រកាសថាមិនមានចំណូលគ្រប់គ្រាន់សម្រាប់បុគ្គលិក។ នេះបើតាមលោក ទាវ សារៈមុន្នី និពន្ធនាយកកាសែតរស្មីកម្ពុជា។
មន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះធ្វើអធិការកិច្ច ទៅលើបណ្តឹងដែលស្នើសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីប្រចាំខេត្តបន្ទាយមានជ័យ គឺលោក អាង ណារិទ្ធ។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី។
គណបក្សឆន្ទៈខ្មែរ នៅថ្ងៃចន្ទនេះ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាដែលនឹងធ្វើឡើងនាខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
អ្នកតាមដានសង្គមមួយចំនួនអំពាវនាវឱ្យប្រជាពលរដ្ឋគោរពសិទ្ធិគ្នាក្នុងការជឿលើអ្វីមួយ ដើម្បីបញ្ចៀសជម្លោះនានាដែលអាចកើតមានឡើង។ ការអំពាវនាវនេះ ស្របពេលមានការលើកឡើងយ៉ាងចម្រូងចម្រាសលើករណីព្រះអង្គ ចន្ទ មុនី ដែលជាព្រះសង្ឃមួយអង្គគង់នៅក្នុងខេត្តកំពង់ឆ្នាំង ទៅលើបារមីរបស់ព្រះអង្គ។
កម្ពុជាតាមរយៈរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពីការត្រៀមការប្តេជ្ញាចិត្តចំនួន៧ចំណុច នៅក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន៤៥ម៉ឺនដុល្លារ ដើម្បីបន្តការងារក្នុងការអភិរក្សប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប។
ក្រុមយុវជនចលនាមាតាធម្មជាតិមួយចំនួនអះអាងថាពួកគេនឹងបន្តសកម្មភាពការពារបរិស្ថានក្នុងប្រទេសកម្ពុជា ខណៈពួកគេទទួលបានពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។
អង្គការសង្គមស៊ីវិលជាង៤០បានរៀបចំយុទ្ធនាការ១៦ថ្ងៃនៃខួបលើកទី៣២ ស្តីពីការ«រួមគ្នាលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀនក្នុងពិភពការងារ» នៅឆ្នាំ២០២៣នេះ
ព័ត៌មានផ្សេងទៀត
No media source currently available