ក្រុមហ៊ុន Twitter និងក្រុមហ៊ុន Facebook បានចាត់វិធានការថ្មីដើម្បីដាក់សញ្ញាសម្គាល់ចំពោះមតិយោបល់របស់សមាជិកល្បីឈ្មោះណាទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ដែលធ្វើឲ្យមានការយល់ច្រឡំទាក់ទិននឹងការបោះឆ្នោត។
ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Trump បានទៅកន្លែងរាប់សន្លឹកឆ្នោតនៅក្នុងទីក្រុង Detroit រដ្ឋ Michigan ដើម្បីទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។ ចំណែកឯអ្នកតវ៉ានៅក្នុងទីក្រុង Phoenix រដ្ឋ Arizona វិញ បានស្រែកបន្ទរថា «បញ្ឈប់ការលួចសន្លឹកឆ្នោត»។
នៅក្នុងការធ្វើដូច្នេះ ក្រុមរបស់លោក Trump បានប៉ុនប៉ងរារាំងការរាប់សន្លឹកឆ្នោតក្នុងចំនួនយ៉ាងច្រើនដែលផ្ញើតាមប្រៃសណីយ៍ ដែលលោក Trump បានអះអាងដោយគ្មានភស្តុតាងថា មានការលួចបន្លំ និងថា ជួយដល់ក្ដីរំពឹងរបស់លោក Joe Biden ដើម្បីឈ្នះការបោះឆ្នោតនេះ។
លោក ត្រាំ បានងាកទៅរកតុលាការ ដើម្បីព្យាយាមធ្វើឱ្យសន្លឹកឆ្នោតនៅរដ្ឋ Pennsylvania គ្មានសុពលភាព និងរារាំងមន្រ្តីរដ្ឋ Michigan មិនឲ្យរាប់សន្លឹកឆ្នោត។
បាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោនមានលក្ខណៈសន្តិវិធីជាទូទៅ ដោយក្រុមអ្នកចូលរួមស្រែកពាក្យថា«នេះជាផ្លូវរបស់អ្នកណា?» គេឆ្លើយថា«នេះជាផ្លូវរបស់យើង»។ គេបន្តទៀតថា «ប្រសិនបើយើងមិនទទួលបានយុត្តិធម៌នោះទេ ពួកគេក៏មិនបានសន្តិភាពដែរ»។
មេដឹកនាំពិភពលោក និងរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ កំពុងតាមដានព្រឹត្តិការណ៍បោះឆ្នោតក្នុងសហរដ្ឋអាមេរិក ដោយព្យាយាមមិនបញ្ចេញប្រតិកម្មទៅលើបញ្ហានៃការបោះឆ្នោតនោះឡើយ។
មន្រ្តីបោះឆ្នោតនៅរដ្ឋ North Dakota ភាគកណ្តាលសហរដ្ឋអាមេរិក និយាយថា បេក្ខជនគណបក្សសាធារណរដ្ឋម្នាក់ ដែលបានស្លាប់ដោយសារការឆ្លងជំងឺកូវីដ១៩ កាលពីខែតុលា បានជាប់ឆ្នោតទទួលបានអាសនៈជាសមាជិកសភារបស់រដ្ឋ North Dakota។
រហូតមកដល់ថ្ងៃពុធនេះ គេនៅមិនទាន់ដឹងនៅឡើយទេថាតើបេក្ខជនរូបណា នឹងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនោះ ដោយសារលទ្ធផលចុងក្រោយ អាស្រ័យលើរដ្ឋមួយចំនួនដែលនៅកំពុងរាប់សន្លឹកឆ្នោតដ៏ច្រើនដែលត្រូវបានផ្ញើតាមប្រៃសណីយ៍។
សហរដ្ឋអាមេរិកកំពុងរាប់សន្លឹកឆ្នោត ក្រោយបិទបញ្ចប់ការបោះឆ្នោតនៅយប់ថ្ងៃអង្គារ៍ ដែលត្រូវនឹងព្រឹកថ្ងៃពុធ នៅកម្ពុជា។ ពលរដ្ឋខ្មែរមួយចំនួនដែលតាមដានព្រឹត្តិការណនេះ ថាពួកគេពិបាកប៉ាន់ស្មានចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសមហាអំណាចមួយនេះ។
មានសេចក្តីរាយការណ៍តិចតួចប៉ុណ្ណោះអំពីការបំភិតបំភ័យអ្នកបោះឆ្នោត ហើយមិនមានសកម្មភាពនៃអំពើហិង្សាធំដុំណាមួយកើតឡើងនោះទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអនុវត្តច្បាប់ និងអ្នកតស៊ូមតិខាងការបោះឆ្នោត។
រដ្ឋមន្ត្រីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិលោក Chad Wolf បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា «មិនមានសញ្ញាណាមួយ» ដែលថា «តួអង្គបរទេស» បានធ្វើការជ្រៀតជ្រែកក្នុងការបោះឆ្នោតនេះបានសម្រេចជោគជ័យនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available