មន្ត្រីក្នុងរដ្ឋPennsylvania អាចប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅក្នុងរដ្ឋនេះបាន ដែលនៅពេលបច្ចុប្បន្ននេះបង្ហាញថា លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ ជាអ្នកឈ្នះលោកប្រធានាធិបតី Donald Trump។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិកលោក Donald Trump និងសម្ព័ន្ធមិត្តរបស់លោកកំពុងចាត់វិធានការដ៏ក្រហល់ក្រហាយឡើង ដើម្បីកែប្រែលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ដោយរួមមានការកោះហៅអ្នកតាក់តែងច្បាប់ថ្នាក់រដ្ឋទៅសេតវិមាន។
លោក បៃដិន បាននិយាយអំពីលោក ត្រាំ ថា៖ «វាជាការពិបាកដើម្បីប្រមើលមើលថា បុរសរូបនេះគិតយ៉ាងដូចម្តេចនោះ។ ខ្ញុំមានទំនុកចិត្តថា លោកដឹងថា លោកមិនបានឈ្នះការបោះឆ្នោតនេះទេ។ លោកនឹងមិនឈ្នះការបោះឆ្នោតនេះទេ ហើយយើងនឹងត្រូវស្បថចូលកាន់ដំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ»។
លោក ចូ បៃដិន (Joe Biden) ត្រូវបានព្យាករណ៍ឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋ Georgia ដែលជាជ័យជម្នះដ៏កម្រមួយនៅក្នុងរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិកមួយនេះ ដែលមិនបានបោះឆ្នោតគាំទ្របេក្ខជនគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងប្រធានាធិបតី អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។
លោក Biden បានបង្កើតកំណត់ត្រាខ្ពស់បំផុតរួចហើយសម្រាប់ចំនួនសំឡេងគាំទ្រចំពោះបេក្ខជនប្រធានាធិបតីដែលឈ្នះ ហើយលោកប្រធានាធិបតី Donald Trump ក៏បានបង្កើតកំណត់ត្រាសំឡេងឆ្នោតខ្ពស់បំផុតសម្រាប់បេក្ខជនដែលចាញ់ឆ្នោតដែរ។
ពេលផុតកំណត់សម្រាប់សង្កាត់នានាបញ្ចប់ការធ្វើសវនកម្មគឺ ម៉ោង១១:៥៩នាទីយប់ ថ្ងៃពុធ គឺមុនថ្ងៃផុតកំណត់ថ្ងៃសុក្រសម្រាប់ការបញ្ជាក់តួលេខរបស់រដ្ឋនេះ។
លោក Krebs បានឆ្លើយតបទៅនឹងការបញ្ឈប់ពីតំណែងនេះនៅលើទំព័រ Twitterផ្ទាល់ខ្លូនថ្មីរបស់លោកដូច្នេះថា៖ «ជាកិត្តិយសដែលបានបម្រើការងារ។ យើងធ្វើវាបានត្រឹមត្រូវ។ ការពារថ្ងៃនេះដើម្បីសុវត្ថិភាពថ្ងៃស្អែក»។
លោក Biden បានថ្លែងនៅពេលចាប់ផ្ដើមការប្រជុំថា៖ «ខ្ញុំមិនចំាបាច់និយាយឲ្យចំទេ។ យើងដឹងហើយថា ខ្ញុំមិនអាចទទួលបានការជូនដំណឹង [ជាផ្លូវការអំពីបញ្ហាសន្តិសុខជាតិ] ដែលខ្ញុំគួរតែទទួលបាននៅក្នុងពេលនេះនោះទេ»។
លោក Robert O'Brien បានថ្លែងនៅក្នុងវេទិកាសន្ដិសុខសាកលតាមអនឡាញថា៖ «ប្រសិនបើលោក ចូ បៃដិន ( Joe Biden) និងអ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) ត្រូវបានកំណត់ថាជាអ្នកឈ្នះ ដែលវាហាក់ដូចជាពិតប្រាកដអញ្ចឹងមែន នៅពេលឥឡូវនេះ យើងនឹងមានការផ្ទេរអំណាចប្រកបដោយវិជ្ជាជីវ:។
ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កំពុងខិតខំទាញត្រឡប់មកវិញនូវពាក្យសម្ដីដែលទំនងជាការទទួលស្គាល់ការឈ្នះឆ្នោតរបស់គូប្រជែងលោកគឺលោក ចូ បៃដិន (Joe Biden) នោះ។
ក្រុមមេដឹកនាំទាំងនេះបាននិយាយថា ពួកគេបានពិភាក្សាគ្នាអំពីការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា ការប្រែប្រួលអាកាសធាតុ និងបញ្ហាឯទៀតៗ ហើយថា លោក Biden ហាក់ដូចជាមានបំណងបន្ធូរកង្វល់របស់ពួកគេ អំពីគោលការណ៍របស់លោក Trump គឺ America First។
យុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យម្សិលមិញ បានទម្លាក់ចោលផ្នែកដ៏សំខាន់មួយនៃពាក្យបណ្តឹងរបស់ខ្លួន ដែលបានព្យាយាមរារាំងរដ្ឋ Pennsylvania មិនឲ្យប្រកាសលទ្ធផលផ្លូវការនៅក្នុងរដ្ឋនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available