អ្នកនាំពាក្យទីភ្នាក់ងារសេវាទូទៅនេះ បាននិយាយថា ទីភ្នាក់ងារនេះ នឹងមិនចាប់ផ្តើមកិច្ចការដំណើរការផ្ទេរអំណាចនោះទេ រហូតទាល់តែជ័យជម្នះនៃការបោះឆ្នោតរបស់លោក Biden ត្រូវបានបញ្ជាក់ថា ត្រឹមត្រូវតាមច្បាប់។
លោក Barr បានចេញអនុស្សារណៈមួយទៅកាន់មេធាវីនានារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទម្សិលមិញ ដោយមិនបានលើកឡើងអំពីឧទាហរណ៍ជាក់លាក់ណាមួយនៃការចោទប្រកាន់ដែលថាមានការលួចបន្លំនៅក្នុងការបោះឆ្នោតនោះទេ។
ពាក្យបណ្ដឹងនេះបានចោទប្រកាន់ថា ប្រព័ន្ធបោះឆ្នោតផ្ញើតាមប្រៃសណីយ៍របស់រដ្ឋ Pennsylvania «មិនមានតម្លាភាព និងភាពដែលអាចពិនិត្យផ្ទៀងផ្ទាត់បាន ដូចការបោះឆ្នោតដោយផ្ទាល់»។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា យើងគិតថា វាជារឿងត្រឹមត្រូវ ក្នុងការរង់ចាំដល់ការរាប់សន្លឹកឆ្នោតផ្លូវការត្រូវចប់សព្វគ្រប់។
លោក Bush ដែលបានធ្វើជាប្រធានាធិបតីពីឆ្នាំ ២០០១ ដល់ដើមឆ្នាំ ២០០៩ បានមានប្រសាសន៍ថា ទោះបីជាលោកមាន «ទស្សនៈនយោបាយខុសពី» លោក Biden ក៏ដោយ ក៏លោកជូនពរលោក Biden ឲ្យទទួលបាន «ជោគជ័យ» ហើយបានសន្យា «ជួយជ្រោមជ្រែងតាមដែលអាចធ្វើបាន»។
ព្រះមហាក្សត្រ Salman bin Abdulaziz និងព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ដែលជាព្រះរាជបុត្ររបស់ព្រះអង្គ កាលពីថ្ងៃអាទិត្យ បានចូលរួមជាមួយបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត នៅក្នុងការអបអរសាទរលោក Joe Biden និងអ្នកស្រី Kamala Harris ដែលត្រូវព្យាករណ៍ថាឈ្នះឆ្នោត។
លោក Joe Biden ដែលត្រូវបានគេព្យាករណ៍ថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បានចាត់វិធានការយ៉ាងឆាប់រហ័សកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីចាប់ផ្តើមរៀបចំដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលដែលលោកត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ។
បើតាមវិសោធនកម្មទី ១៤ នៃច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ប្រសិនបើគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងភាគច្រើននៃសំឡេងឆ្នោតសរុបរបស់សមាជិកអង្គបោះឆ្នោត សភានឹងជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ៦ ខែមករា។
និស្សិតអន្តរជាតិ ដែលកំពុងសិក្សាក្នុងសហរដ្ឋអាមេរិក ពួកគេសង្ឃឹមថា ការស្នាក់នៅនិងការសិក្សារបស់គេក្នុងសហរដ្ឋអាមេរិក នឹងមានស្ថិរភាព ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Joe Biden ។
ពលរដ្ឋក្នុងភូមិកំណើតជីដូនជីតារបស់អ្នកស្រី Kamala Harris ដែលទើបត្រូវបានព្យាករណ៍ថានឹងឈ្នះឆ្នោតក្លាយជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនោះ បានដុតកាំជ្រួចដើម្បីអបអរដល់ជ័យជម្នះរបស់អ្នកស្រី។
សារព័ត៌មានធំៗរបស់អាមេរិកបានព្យាករណ៍ថាលោក ចូ បៃឌិន (Joe Biden) ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិក។ សង្គមស៊ីវិលនៅកម្ពុជាសង្ឃឹមថាលោក បៃដិន នឹងបង្កើនការយកចិត្តទុកដាក់លើបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានសរសេរសារខ្លីមួយនៅលើ Twitter នៅថ្ងៃអាទិត្យនេះ ដោយបង្ហាញការគាំទ្រចំពោះលោក Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris។
ព័ត៌មានផ្សេងទៀត
No media source currently available