ក្រុមបាតុករបានប្រមូលផ្ដុំគ្នាតវ៉ានៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ ដើម្បីគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងការអះអាងរបស់លោកដោយគ្មានភស្តុតាងដែលថាមានការលួចបន្លំសន្លឹកឆ្នោត។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) បានពង្រឹងជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក ដោយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ត្រូវបានព្យាករណ៍ថា បានឈ្នះការបោះឆ្នោតនៅរដ្ឋ Arizona ដែលមានការប្រកួតប្រជែងខ្លាំង។
បន្ទាប់ពីការព្យាករណ៍ថាបានចាញ់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden មក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងរក្សាការស្ងប់ស្ងាត់ លើកលែងតែចុះផ្សាយនៅលើទំព័រ Twitter របស់លោក អំពីការអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត ដែលភាគច្រើនត្រូវគេរកឃើញថា គ្មានភស្តុតាងនោះ។
ក្រុមមន្ត្រីសន្តិសុខខាងការបោះឆ្នោតមិនមានភស្តុតាងថា សន្លឹកឆ្នោតត្រូវបានគេលប់ ឬបាត់ដោយប្រព័ន្ធបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែនេះទេ។
នាយករដ្ឋមន្ត្រីលោក Sugaបាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន បានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក-ជប៉ុន និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific) មួយដែលសេរី។
ប្រធានាធិបតីដែលត្រូវព្យាការណ៍ថាជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសតែងតាំងលោក Ron Klain ដែលជាទីប្រឹក្សារបស់លោកយូរមកហើយនោះឱ្យធ្វើជានាយកខុទ្ទកាល័យសេតវិមានរបស់លោក។
លោកប្រធានាធិបតី Trump បានសរសេរនៅក្នុងសេចក្តីប្រកាសសម្រាប់ទិវាអតីតយុទ្ធជននេះថា៖ «នៅទិវាអតីតយុទ្ធជននេះ យើងធ្វើការគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជនដែលពោរពេញដោយមោទនភាពទាំងអស់របស់ជាតិយើង»។
លោក Brad Raffensperger លេខាធិការរដ្ឋ Georgia បាននិយាយថា លោកចង់ឲ្យលោក Trump ឈ្នះការបោះឆ្នោតនេះ ក៏ប៉ុន្តែលោកបានជំទាស់ទៅនឹងការអះអាងរបស់គណបក្សសាធារណរដ្ឋដែលថា ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Georgia មានភាពមិនប្រក្រតី។
លោក Biden បានតែងតាំងទីប្រឹក្សាជាច្រើនឲ្យពិនិត្យមើលកិច្ចប្រតិបត្តិការនៃទីភ្នាក់ងារនានានៅទូទាំងរដ្ឋាភិបាល។ លោកបាននិយាយកាលពីថ្ងៃអង្គារថា លោកអាចប្រកាសតែងតាំងបុគ្គលមួយចំនួនសម្រាប់មុខតំណែងសំខាន់ៗ មុនថ្ងៃបុណ្យឈប់សម្រាក «ទិវាថ្លែងអំណរគុណ (Thanksgiving)»។
មន្ត្រីគណបក្សសាធារណរដ្ឋមួយចំនួន ដែលក្នុងនោះរួមមានប្រធានព្រឹទ្ធសភា និងជាមេដឹកនាំសំឡេងភាគច្រើន លោក Mitch McConnell បានសម្តែងការគាំទ្ររបស់លោកចំពោះលោក ត្រាំ ក្នុងការប្រយុទ្ធតាមផ្លូវច្បាប់ប្រឆាំងលទ្ធផលបោះឆ្នោតនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available