ក្រុមមេដឹកនាំទាំងនេះបាននិយាយថា ពួកគេបានពិភាក្សាគ្នាអំពីការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា ការប្រែប្រួលអាកាសធាតុ និងបញ្ហាឯទៀតៗ ហើយថា លោក Biden ហាក់ដូចជាមានបំណងបន្ធូរកង្វល់របស់ពួកគេ អំពីគោលការណ៍របស់លោក Trump គឺ America First។
យុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យម្សិលមិញ បានទម្លាក់ចោលផ្នែកដ៏សំខាន់មួយនៃពាក្យបណ្តឹងរបស់ខ្លួន ដែលបានព្យាយាមរារាំងរដ្ឋ Pennsylvania មិនឲ្យប្រកាសលទ្ធផលផ្លូវការនៅក្នុងរដ្ឋនោះ។
ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ការណ៍ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនសុខចិត្តចុះចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោត បានធ្វើឲ្យពួកគេមិនអាចផ្តល់ព័ត៌មានសំខាន់ៗដល់មន្ត្រីរបស់លោក បៃដិន ដើម្បីជួយទប់ស្កាត់ជំងឺនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទួលស្គាល់ជាលើកដំបូងកាលពីថ្ងៃអាទិត្យថា លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ «បានឈ្នះ» ការបោះឆ្នោតប្រធានាធិបតី នៅក្នុងការប្រកួតប្រជែងជាមួយនឹងលោកកាលពីជិតពីរសប្ដាហ៍មុន។
ក្រុមបាតុករបានប្រមូលផ្ដុំគ្នាតវ៉ានៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ ដើម្បីគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងការអះអាងរបស់លោកដោយគ្មានភស្តុតាងដែលថាមានការលួចបន្លំសន្លឹកឆ្នោត។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) បានពង្រឹងជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក ដោយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ត្រូវបានព្យាករណ៍ថា បានឈ្នះការបោះឆ្នោតនៅរដ្ឋ Arizona ដែលមានការប្រកួតប្រជែងខ្លាំង។
បន្ទាប់ពីការព្យាករណ៍ថាបានចាញ់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden មក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងរក្សាការស្ងប់ស្ងាត់ លើកលែងតែចុះផ្សាយនៅលើទំព័រ Twitter របស់លោក អំពីការអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត ដែលភាគច្រើនត្រូវគេរកឃើញថា គ្មានភស្តុតាងនោះ។
ក្រុមមន្ត្រីសន្តិសុខខាងការបោះឆ្នោតមិនមានភស្តុតាងថា សន្លឹកឆ្នោតត្រូវបានគេលប់ ឬបាត់ដោយប្រព័ន្ធបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែនេះទេ។
នាយករដ្ឋមន្ត្រីលោក Sugaបាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន បានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក-ជប៉ុន និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific) មួយដែលសេរី។
ប្រធានាធិបតីដែលត្រូវព្យាការណ៍ថាជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសតែងតាំងលោក Ron Klain ដែលជាទីប្រឹក្សារបស់លោកយូរមកហើយនោះឱ្យធ្វើជានាយកខុទ្ទកាល័យសេតវិមានរបស់លោក។
លោកប្រធានាធិបតី Trump បានសរសេរនៅក្នុងសេចក្តីប្រកាសសម្រាប់ទិវាអតីតយុទ្ធជននេះថា៖ «នៅទិវាអតីតយុទ្ធជននេះ យើងធ្វើការគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជនដែលពោរពេញដោយមោទនភាពទាំងអស់របស់ជាតិយើង»។
លោក Brad Raffensperger លេខាធិការរដ្ឋ Georgia បាននិយាយថា លោកចង់ឲ្យលោក Trump ឈ្នះការបោះឆ្នោតនេះ ក៏ប៉ុន្តែលោកបានជំទាស់ទៅនឹងការអះអាងរបស់គណបក្សសាធារណរដ្ឋដែលថា ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Georgia មានភាពមិនប្រក្រតី។
ព័ត៌មានផ្សេងទៀត
No media source currently available