«រយៈពេល ៤ ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ជម្រើសដែលសហរដ្ឋអាមេរិកបានធ្វើជះផលខ្ពស់កម្រិតណាសម្រាប់នយោបាយអន្តរជាតិ»។ នេះបើតាមការបញ្ជាក់របស់អង្គការ Chatham House ដែលជាអង្គការស្រាវជ្រាវគោលនយោបាយការបរទេសនាំមុខមួយរបស់ចក្រភពអង់គ្លេស។
រដ្ឋ North Carolina និងរដ្ឋ Wisconsin ស្ថិតក្នុងចំណោមរដ្ឋជាង ១០ ដែលមានការប្រជែងខ្លាំង ដែលរដ្ឋខ្លះក្នុងចំណោមនោះ លោក Trump និងលោក Biden មានការគាំទ្រប្រកៀកប្រកិតគ្នាខ្លាំងបំផុត រីឯរដ្ឋខ្លះទៀត លោក Biden នាំមុខតិចតួចនៅក្នុងការស្ទង់មតិ។
ការស្ទង់មតិបានបង្ហាញថា បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden នាំមុខតិចតួចក្នុងរដ្ឋ Pennsylvania ដែលនៅរដ្ឋនោះ សន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ដែលត្រូវគេរំពឹងថា មានទំនោរគាំទ្រគណបក្សប្រជាធិបតេយ្យនោះ អាចនឹងត្រូវបានពន្យារពេលរាប់ប៉ុន្មានថ្ងៃក្រោយថ្ងៃបោះឆ្នោត។
មន្ត្រីសុខាភិបាល រួមទាំងមន្ត្រីនៅក្នុងរដ្ឋបាលលោក Trump ផងដែរ បានទស្សន៍ទាយថា ពលរដ្ឋអាមេរិកាំងភាគច្រើនទំនងជាមិនអាចទទួលបានវ៉ាក់សំាងនេះនៅមុនដើម ឬក៏ពាក់កណ្ដាលឆ្នាំ ២០២១ ទេ។
ដោយសារមានការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក អ្នកបោះឆ្នោតជាង ៩៨ លាននាក់បានបោះឆ្នោតមុនថ្ងៃបោះឆ្នោតរួចហើយ។
ក្នុងសប្ដាហ៍នេះ នៅក្នុងសហរដ្ឋអាមេរិក គ្រប់គ្នាផ្ដោតលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ប្រកួតយកតំណែងប្រធានាធិបតីនេះ។
បេក្ខជនទាំងពីរមានគម្រោងដូចគ្នាទៅឃោសនា នៅក្នុងរដ្ឋ Pennsylvania ជារដ្ឋមួយដែលលោក Biden មានប្រជាប្រិយភាពនាំមុខលោក Trump ក្នុងការស្ទង់មតិនាពេលថ្មីៗនេះ ប៉ុន្តែជារដ្ឋដែលលោកTrump បានឈ្នះកាលពីឆ្នាំ ២០១៦ នោះ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានបញ្ជាក់ថា ក្បួនរថយន្តរបស់អ្នកគាំទ្រលោក Trump ទាំងនោះ បានព្យាយាមធ្វើយ៉ាងណាបង្ខំឲ្យរថយន្តក្រុងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនបង្អន់ល្បឿន និងធ្លាក់ចេញពីផ្លូវ។
ការប្រកួតប្រជែងនេះត្រូវបានគេមើលឃើញថាមានលក្ខណៈប្រកៀកប្រកិតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង ដែលលោក Trump អាចឈ្នះបានប្រតិភូចំនួន ២៧០ នាក់ នៃប្រតិភូសរុបចំនួន ៥៣៨ នាក់នៃអង្គបោះឆ្នោត ដែលជាចំនួនភាគច្រើនដើម្បីឈ្នះការបោះឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available