បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅបន្តនាំមុខលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិនៅទូទាំងប្រទេស ស្របពេលដែលអ្នកបោះឆ្នោតមានការព្រួយបារម្ភខ្លាំងអំពីវិបត្តិជំងឺកូវីដ១៩។
មុនថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់ នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ លោកប្រធានាធិបតី Donald Trump និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ ប្រឹងស្វះស្វែងជាបន្តនៅក្នុងការរកសំឡេងឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង។
លោក Trump បានធ្វើយុទ្ធនាការ ៤ កន្លែង នៅតាមទីក្រុងនានានៅទូទាំងរដ្ឋ Pennsylvania ដែលនៅក្នុងរដ្ឋនោះ លោកបានឈ្នះការបោះឆ្នោតដោយប្រកៀកប្រកិតកាលពីឆ្នាំ ២០១៦ ហើយការស្ទង់មតិបច្ចុប្បន្នបង្ហាញថា លោក Biden នាំមុខលោកតិចតួច។
រដ្ឋ Pennsylvania មានអង្គបោះឆ្នោត (electoral vote) ចំនួន ២០ ខណៈដែលរដ្ឋ Michigan មានចំនួន១៦ ហើយបេក្ខជននិមួយៗ ត្រូវឈ្នះឲ្យបានសំឡេងអង្គបោះឆ្នោតចំនួន២៧០ ដើម្បីអាចដណ្តើមដំណែងប្រធានាធិបតីបាន។
ក្រុមអ្នកតស៊ូមតិផ្នែកគ្រប់គ្រងកាំភ្លើង បានរិះគន់តាមប្រព័ន្ធសង្គមពីការសម្រេចរបស់ Walmart នេះ ដោយនិយាយថា ខ្លួនមានការខកចិត្ត និងភ្ញាក់ផ្អើលពីព័ត៌មាននេះ ហើយថា នោះ គឺជា«កំហុសឆ្គងដ៏ធំមហិមា»។
រដ្ឋ Michigan មានអង្គបោះឆ្នោតសរុបចំនួន ១៦ ហើយរដ្ឋ Minnesota និង Wisconsin មានអង្គបោះឆ្នោត ១០ ដូចគ្នា ចំណែក Iowa មាន ៦។
ក្នុងអំឡុងការឃោសនាបោះឆ្នោតប្រធានាធិបតី លោកប្រធានាធិបតី Donald Trump បានព្រមានថា គណបក្សប្រជាធិបតេយ្យចង់ធ្វើការផ្លាស់ប្តូរជ្រុលខ្លាំងដល់ប្រព័ន្ធប្រជាធិបតេយ្យអាមេរិកាំង។ លោក Brian Padden នៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយលោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕
ការឃោសនាការបោះឆ្នោតប្រធានាធិបតីនៅតាមទូរទស្សន៍និងបណ្តាញព័ត៌មានសង្គម ដៅទៅលើពួកអ្នកបោះឆ្នោតដោយមានសារខុសៗគ្នា ដែលរៀបចំឡើងសម្រាប់បណ្តាញព័ត៌មានផ្សេងៗគ្នា។ លោក Steve Redisch នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
លោកប្រធានាធិបតី Donald Trump នឹងធ្វើយុទ្ធនាការនៅរដ្ឋ Michigan, Minnesota និងរដ្ឋ Wisconsin ស្របពេលដែលបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Joe Biden នឹងធ្វើយុទ្ធនាការនៅក្នុងរដ្ឋ Minnesota, Wisconsin និងរដ្ឋ Iowa។
ខណៈដែលថ្ងៃបោះឆ្នោតប្រធានាធិបតីនៅក្នុងសហរដ្ឋអាមេរិកកាន់តែខិតជិតដល់ បេក្ខជនប្រធានាធិបតីទាំងពីររូបគឺលោកប្រធានាធិបតី Donald Trump បេក្ខជនខាងគណបក្សសាធារណរដ្ឋនិងអតីតអនុប្រធានាធិបតីលោក Joe Biden បេក្ខជនខាងគណបក្សប្រជាធិបតេយ្យបានផ្តោតការឃោសនារបស់ខ្លួននៅក្នុងរដ្ឋ Florida។
ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាន់តែខិតជិតមកដល់ លោក Trump និងលោក Biden បង្កើនការឃោសនាបោះឆ្នោតនៅក្នុងបណ្តារដ្ឋដែលមានការប្រជែងខ្លាំង ដែលបានត្រូវចាត់ទុកថា សំខាន់ដើម្បីឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
ដោយនៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនោះ បេក្ខជនទាំងពីរ កំពុងផ្តោតលើយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ក្នុងរដ្ឋ Florida ដែលស្ថិតនៅភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available