សារព័ត៌មានធំៗរបស់អាមេរិកបានព្យាករណ៍ថាលោក ចូ បៃឌិន (Joe Biden) ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិក។ សង្គមស៊ីវិលនៅកម្ពុជាសង្ឃឹមថាលោក បៃដិន នឹងបង្កើនការយកចិត្តទុកដាក់លើបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានសរសេរសារខ្លីមួយនៅលើ Twitter នៅថ្ងៃអាទិត្យនេះ ដោយបង្ហាញការគាំទ្រចំពោះលោក Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris។
មេដឹកនាំនានានៅលើពិភពលោកដូចជាមេដឹកនាំចក្រភពអង់គ្លេស អាល្លឺម៉ង់ កាណាដា អេស្ប៉ាញ បារាំង ប៉ូឡូញ អៀរឡង់ ហូឡង់ កាតា អេហ្ស៊ីប អ៊ុយក្រែន លីបង់ ន័រវេ និងក្រិកជាដើម។
ក្ដីបារម្ភបន្ទាន់បំផុតរបស់លោក គឺការដោះស្រាយបញ្ហាកើនឡើងនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នៅថ្ងៃច័ន្ទស្អែក លោកគ្រោងនឹងប្រកាសអំពីការបង្កើតក្រុមការងារទប់ទល់នឹងជំងឺកូវីដ១៩។
លោក Biden បាននិយាយថាដល់ «ពេលដែលត្រូវទុកចោលនូវវោហារសាស្ត្រមិនពិរោះស្ដាប់ បន្ថយកម្ដៅ មើលគ្នាទៅវិញទៅមកឡើងវិញ ស្ដាប់គ្នាទៅវិញទៅមកឡើងវិញ»។
តាំងពីមុនការព្យាករណ៍ពីជ័យជម្នះរបស់លោក Biden កាលពីថ្ងៃសោរ៍ម៉្លេះ លោក Ted Kaufman អ្នកជំនួយការដ៏យូរអង្វែងរបស់លោក Biden បានដឹកនាំកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យប្រាកដថា លោកអតីតអនុប្រធានាធិបតី អាចចាប់ផ្តើមបង្កើតរដ្ឋាភិបាលនៅពេលគេព្យាករណ៍ពីជ័យជម្នះភ្លាម។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានពាក្យពេជន៍ប្រកបដោយការប្រយ័ត្នប្រយែង អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា លោករំពឹងថា បេក្ខជនណាក៏ដោយឈ្នះការបោះឆ្នោត នឹងធ្វើការសម្របសម្រួលជាមួយចិន និងបញ្ចៀសជម្លោះនិងការប្រឈមមុខដាក់គ្នា។
ចាប់តាំងពីទីក្រុង Philadelphia ដល់ទីក្រុង Phoenix មានការដាក់ពង្រាយមន្ត្រីប៉ូលិស ដើម្បីរក្សាគម្លាតពីគ្នារវាងពួកអ្នកគាំទ្រគណបក្ស និងបាតុករពីក្រុមអ្នករាប់សន្លឹកឆ្នោត នៅខាងក្នុងអគារនិងកន្លែងសំខាន់ៗទៀត។
លោកប្រធានាធិបតី Donald Trump បានអះអាងជាបន្តបន្ទាប់ដោយគ្មានភស្តុតាងថា មានការលួចបន្លំនៅក្នុងការបោះឆ្នោត។
អ្នកស្រី Kamala Harris បានបង្កើតប្រវត្តិសាស្ត្រកាលពីថ្ងៃសៅរ៍ ដោយត្រូវបានព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោតក្លាយជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលឈរឈ្មោះជាមួយនឹងលោកអតីតអនុប្រធានាធិបតី Joe Biden ដែលត្រូវបានព្យាករណ៍ថា ឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតី។
អតីតប្រធានាធិបតីលោក Joe R. Biden Jr. ដែលជាអ្នកនយោបាយជើងចាស់អាមេរិកមួយរូប ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ហើយត្រូវព្យាករណ៍ថា នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ខាងមុខ ដោយនឹងក្លាយជាប្រធានាធិបតីវ័យចាស់ជាងគេ។
ការអះអាងដោយគ្មានមូលដ្ឋានដែលថា ការបោះឆ្នោតកាលពីថ្ងៃអង្គារ ដែលជាការប្រជែងគ្នារវាងលោក Trump និងលោក Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ពុករលួយ ហើយសន្លឹកឆ្នោតកំពុងត្រូវបានគេលួចបន្លំ រងការរិះគន់ពីគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available