ការអះអាងដោយគ្មានមូលដ្ឋានដែលថា ការបោះឆ្នោតកាលពីថ្ងៃអង្គារ ដែលជាការប្រជែងគ្នារវាងលោក Trump និងលោក Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ពុករលួយ ហើយសន្លឹកឆ្នោតកំពុងត្រូវបានគេលួចបន្លំ រងការរិះគន់ពីគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក។
ទោះបីបេក្ខជនប្រធានាធិបតីទាំងពីរមានសំឡេងឆ្នោតប្រកិតប្រកៀកគ្នាពេកនៅទីនោះ ហើយគេមិនអាចព្យាការណ៍ អ្នកណាជាអ្នកឈ្នះបាន ក៏នៅពេលនេះសំឡេងឆ្នោតបោះឲ្យលោក Joe Biden បានកើនឡើងកាន់តែជិតដល់អាចប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកបាន។
លោក Heiko Maas បានប្រាប់បណ្តាញព័ត៌មាន Funke របស់អាល្លឺម៉ង់ក្នុងភាសាខ្លាំងៗថា៖ «សហរដ្ឋអាមេរិក មិនមែនកំណត់ដោយបុរសតែម្នាក់ទេ។ អ្នកចាក់សាំងលើភ្លើងក្នុងស្ថានភាពបែបនេះ កំពុងធ្វើសកម្មភាពដោយមិនទទួលខុសត្រូវ»។
នៅរដ្ឋ Arizona ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋដែលមានការប្រកួតប្រជែងយ៉ាងប្រកិតរវាងលោក Trump និងគូប្រជែងខាងប្រជាធិបតេយ្យគឺលោក Joe Biden នោះ អ្នកគាំទ្រលោក Trump និងអ្នកគាំទ្រលោក Biden បានប្រវាយប្រតប់គ្នាមួយរយៈខ្លី នៅខាងក្រៅការិយាល័យបោះឆ្នោតស្រុក Maricopa។
ដំណើរការនីតិវិធីនេះ កើតឡើងនៅពេលដែលលោកអតីតៈអនុប្រធានាធិបតី ចូ បៃឌិន ខាងគណបក្សប្រជាធិបតេយ្យ នាំមុខលោក ត្រាំ នូវសំឡេងឆ្នោតដែលបានរាប់រួច ហើយមានការប្រទាញទង់គ្នាខ្លាំង ជាពិសេសនៅក្នុងរដ្ឋងាករេ ឬ swing states មួយចំនួន។
បាតុកម្មកាលពីយប់ថ្ងៃពុធ ក្នុងទីក្រុង Portland រដ្ឋ Oregon នាំឲ្យមានអំពើហិង្សាដែលនាំឲ្យប៉ូលិសចាប់ខ្លួនមនុស្ស ១០ នាក់ និងរឹបអូសអាវុធជាច្រើនដើម និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
យុទ្ធនាការឃោសនាបោះឆ្នោតដែលកំពុងតស៊ូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្តប្តឹងតវ៉ាដល់ការរាប់សន្លឹកឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាមិនបានជោគជ័យចំនួនពីរដង នៅក្នុងរដ្ឋដែលមានជម្លោះសំខាន់ៗពីរ ដើម្បីឈ្នះការបោះឆ្នោតក៏ដោយ។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែមិនទាន់ដឹងលទ្ធផលដាច់ស្រេច កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញ ដោយគូប្រជែងខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានខិតទៅកាន់សំឡេងភាគច្រើននៃអង្គបោះឆ្នោត ហើយលោកប្រធានាធិបតី Donal Trump ទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។
ការយល់ដឹងពីស្ថានភាពចុងក្រោយរបស់ពួកអ្នកការទូតក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលជាភ្នែក និងត្រចៀកនៃប្រទេសជាតិពួកគេក្នុងរដ្ឋធានីនៃស.រ.អា ជាការត្រូវការខ្លាំងនៅក្នុងប្រទេសរបស់ពួកគេ។
សហរដ្ឋអាមេរិក មានកាតព្វកិច្ចជាសមាជិកអង្គការ OSCE ក្នុងការអញ្ជើញក្រុមអ្នកសង្កេតការណ៍ពីទ្វីបអឺរ៉ុបនេះ ដើម្បីត្រួតពិនិត្យមើលការបោះឆ្នោតរបស់ខ្លួន។
នៅថ្ងៃព្រហស្បតិ៍ ពលរដ្ឋអាមេរិកបន្តរង់ចាំ ដើម្បីមើលពីលទ្ធផលបោះឆ្នោតបន្ថែមទៀត ពីបណ្តារដ្ឋជាច្រើនដែលអាចកំណត់ថា តើបេក្ខជនរូបណាជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available