ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden ​ទទួល​បាន​សំឡេង​ឆ្នោត​ជិត​៨០​លាន​ក្នុង​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ


លោក ​Joe Biden​ ដែល​ត្រូវបាន​ព្យាករណ៍​ថា​​នឹង​ក្លាយ​ជា​​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ ចេញពីមហាស្រព The Queen នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ​Joe Biden​ ដែល​ត្រូវបាន​ព្យាករណ៍​ថា​​នឹង​ក្លាយ​ជា​​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ ចេញពីមហាស្រព The Queen នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន​ AP ​បាន​រាយ​ការណ៍​ថា​ សំឡេង​ឆ្នោតសរុប​របស់​លោក ​Joe Biden​ ដែល​ត្រូវបាន​ព្យាករណ៍​ថានឹង​ក្លាយ​ជាប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ កំពុង​មាន​សំឡេង​ជិត​ដល់ ​៨០ ​លាន​សន្លឹក​ ខណៈ​ដែល​មូលដ្ឋាន​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែបន្តរាប់​សន្លឹកឆ្នោត​ ហើយចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោតក្នុង​ឆ្នាំ​ ២០២០ ​នេះ​ មាន​កំណត់ត្រា​ខ្ពស់​ជាង​ក្នុងការ​បោះឆ្នោត​មុនៗ។​

លោក​ Biden បាន​បង្កើត​កំណត់ត្រា​ខ្ពស់​បំផុត​រួច​ហើយសម្រាប់​ចំនួន​សំឡេង​គាំទ្រ​ចំពោះបេក្ខជន​ប្រធានាធិបតី​ដែល​ឈ្នះ ហើយ​លោក​ប្រធានាធិបតី​ Donald Trump ​ក៏បាន​បង្កើតកំណត់​ត្រា​សំឡេង​ឆ្នោត​ខ្ពស់​បំផុត​សម្រាប់​បេក្ខជន​ដែល​ចាញ់​ឆ្នោតដែរ។ ​

ទិន្នន័យ​ពីទីភ្នាក់ងារ​ព័ត៌មាន ​AP ​និង​គម្រោង​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក (U.S. Elections Project) ​បាន​ឱ្យ​ដឹង​ថា​ ដោយ​មាន​សន្លឹក​ឆ្នោត​ជាង ​១៥៥​ លាន​សន្លឹក ​ត្រូវ​បាន​រាប់ ​ហើយ​រដ្ឋ​ California និង​ New York ​នៅ​តែ​រាប់​សន្លឹក​ឆ្នោត​នោះ​ ចំនួន​អ្នកបោះឆ្នោត​មាន​ ៦៥ ​ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ ចាប់តាំង​ពី​ឆ្នាំ ១៩០៨។

ការ​កើន​ឡើង​ចំនួន​សំឡេង​ឆ្នោត​និង​ការ​នាំមុខ​នៃ​សន្លឹក​ឆ្នោតសរុប​ទូទាំង​ប្រទេសរបស់​លោក​ Biden ​ជិត​ ៦ លាន​សំឡេង​ លើ​លោក ​Trump កើត​មាន​ឡើង​នៅ​ពេល​ដែល​លោក​ Trump បង្កើន​ការ​អះអាង​មិន​ពិត​របស់​លោក​ដែល​ថា ​លោក​ពិត​ជា​ឈ្នះ​ការ​បោះឆ្នោត​ ហើយ​យុទ្ធនាការ​និង​អ្នក​គាំទ្រ​របស់​លោក​បាន​បង្កើន​ការ​ប្រយុទ្ធ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បញ្ឈប់​ឬ​ពន្យារ​ពេល​ការ​បញ្ជាក់លទ្ធផល ​ដែលនេះ​អាច​មានលទ្ធភាពធ្វើ​ឲ្យ​មោឃៈ​សន្លឹក​ឆ្នោត​របស់​ជនជាតិ​អាមេរិក។​

បច្ចុប្បន្ន​លោក Biden​ មាន​សំឡេង​អង្គ​បោះឆ្នោត​នាំមុខ​ ២៩០​ ទល់នឹង​ ២៣២។​ ប៉ុន្តែ​លទ្ធផល​នេះ​មិន​រាប់​បញ្ចូល​អង្គ​បោះឆ្នោត​ពី​រដ្ឋ​ Georgia​ ដែល​លោក ​Biden​ ដឹក​មុខ​លោក ​ត្រាំ ​០,៣%​ នៅពេល​ដែល​មន្រ្តី​រាប់​សន្លឹកឆ្នោត​សរុប​ដោយ​ដៃ។​

AP ​មិន​ទាន់បាន​ប្រកាស​ថា អ្នក​ណា​ឈ្នះ​នៅ​រដ្ឋ Georgia ទេ ប៉ុន្តែ​ប្រសិន​បើ​ការនាំមុខ​របស់​លោក​ Biden​ នៅ​តែ​មិន​ប្រែប្រួល​នោះ​លោក​នឹង​ឈ្នះ​អង្គបោះឆ្នោត​ ៣០៦​ ទល់​នឹង ​២៣២​ គឺ​ជាតួលេខ​ដូច​ពេល​ដែល​លោក Trump បាន​ឈ្នះ​ក្នុង​ឆ្នាំ ​២០១៦ ​ដែរ។​ កាល​ណោះ លោក Trump ​ថាវា​ជា​ជ័យជម្នះ«ភ្លូក​ទឹក​ភ្លូកដី»៕

XS
SM
MD
LG