អ្នកជំនាញផ្នែកបោះឆ្នោតគឺ លោក កន សាវាង្ស នៃអង្គការខុមហ្វ្រែល និយាយពីដំណើរការបោះឆ្នោត មុនពេលយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបីសប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃសៅរ៍ទី៧ ខែកក្កដា ឆ្នាំ២០១៨។
កាលពីថ្ងៃពុធទី៤ខែកក្កដា តំណាងពលករខ្មែរនៅប្រទេសថៃបានដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំក្នុងបាងកកដើម្បីទាមទារឱ្យជប៉ុនដកការគាំទ្រចេញពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសគ្រោងនឹងធ្វើបាតុកម្មជាច្រើនកន្លែងនៅថ្ងៃទី២៨និង២៩ខែកក្កដា ដើម្បីសម្តែងការជំទាស់នឹងការបោះឆ្នោតនៅកម្ពុជានិងទាមទារឱ្យអន្តរជាតិមិនទទួលស្គាល់លទ្ធផលឆ្នោតនេះ។
ទោះជាការឃោសនាបោះឆ្នោតបីសប្តាហ៍ចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយក្តី លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពនៅតែមានជំនឿថា បញ្ហាចម្រូងចម្រាសនយោបាយអាចដោះស្រាយបានរវាងខ្មែរនិងខ្មែរ។
ក្រោយពេលគណបក្សសង្គ្រោះជាតិដណ្តើមបានការគាំទ្រកើនឡើងក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅពីឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាប់ផ្តើមយុទ្ធនាការចុះជួបកម្មករ-កម្មការិនីនៅតាមរោងចក្រ ដោយមានភ្ជាប់នឹងការផ្តល់លុយ ព្រមទាំងអំពាវនាវឲ្យមានការបោះឆ្នោតឲ្យលោកផង។ ការចុះជួបរយៈពេលជាង១០ខែមកនេះ លោក ហ៊ុន សែន បានចំណាយថវិកាជាតិអស់ជាង៣លាន៤សែនដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអំពាវនាវឲ្យគណបក្សជាច្រើនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ នៅថ្ងៃពុធនេះលោកក៏បានប្រកាសថា គណបក្សរបស់លោកនឹងឈ្នះការបោះឆ្នោត ដោយមិនមានគណបក្សណាមួយអាចប្រកួតប្រជែងជាមួយគណបក្សរបស់លោកបានឡើយ។
នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា មានករណីផ្សព្វផ្សាយថា ទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោតនឹងធ្វើឲ្យអ្នកជ្រលក់ស្លាប់ក្នុងរយៈពេល២៤ម៉ោង។ លោក ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចដំឡើងម៉ាស៊ីនតាមដានអ្នកប្រើប្រាស់អ៊ីនធើណិត ដើម្បីចាត់វិធានការភ្លាមៗផងដែរចំពោះអ្នករិះគន់ទាំងឡាយតាមបណ្តាញសង្គមហ្វេសប៊ុក។
អាជ្ញាធរកោះកុងបានប្រកាសឲ្យពលរដ្ឋដែលជាប់គាំងក្នុងវិវាទដីធ្លីជាយូរឆ្នាំជាមួយក្រុមហ៊ុនស្ករអំពៅ ទៅចាប់ឆ្នោតយកដីឡូត៍និងទទួលយកថវិកាសំណងបន្ថែមនៅវត្តអារាមមួយនាថ្ងៃសៅរ៍ស្អែកនេះ។ ក៏ប៉ុន្តែក្រុមពលរដ្ឋចំនួន១៧៥គ្រួសារផ្សេងទៀត នៅបន្តតវ៉ាទាមទារប្តូរដី ដែលមិនអាស្រ័យផលខាងកសិកម្ម។
ខណៈការបោះឆ្នោតនឹងត្រូវធ្វើឡើងនាខែក្រោយដោយគ្មានគណបក្សប្រឆាំងដ៏ធំលោក ទៀ បាញ់ មេទ័ពជាន់ខ្ពស់របស់កម្ពុជាបានអំពាវនាវឲ្យកងទ័ពទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ខណៈការបោះឆ្នោតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ជាង៥ម៉ឺននាក់ ដោយមិនមានការចូលរួមពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
តាមការចង់បានរបស់លោក ហ៊ុន សែន ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃអង្គារនេះ បានចេញលិខិតជូនដំណឹងមួយទៅថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា ដោយអនុញ្ញាតឲ្យនិស្សិតឈប់សម្រាកចំនួនបីថ្ងៃ ដើម្បីទៅបោះឆ្នោតនាចុងខែកក្កដាខាងមុខ។
ស្ថាប័នរៀបចំការបោះឆ្នោតជាតិនៅកម្ពុជាបានប្រឹងប្រែងកាន់តែខ្លាំង ក្នុងការចេញសារតាមប្រព័ន្ធទូរសព្ទបញ្ជាក់ប្រាប់ម្ចាស់សន្លឹកឆ្នោតអំពីការវិវត្តន៍នានាជុំវិញដំណើរនៃការរៀបចំការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ ម្ចាស់ទូរសព្ទខ្លះដែលសុំមិនបញ្ចេញឈ្មោះនិយាយការជូនដំណឹងច្រើនពេកតាមទូរសព្ទ បន្ថែមពីលើទូរទស្សន៍ វិទ្យុនេះក៏ជាការរំខានដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available