ផ្សាយផ្ទាល់៖ សន្និសីទកាសែតរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលដឹកនាំដោយ លោកហួន រាជចំរើន ប្រធានគណបក្ស។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រតិកម្មមិនទទួលស្គាល់ទៅលើលទ្ធផលបោះឆ្នោតបឋម របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក ឆៃ ចិន្តា ដែលបានតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាមើលឃើញថា ចំនួនសន្លឹកឆ្នោតមិនបានការដ៏ច្រើននេះគឺជាកម្លាំងព្រមានដ៏ធំមួយដល់រដ្ឋាភិបាលនិងគណបក្សនយោបាយ។
ខណៈដំណើរវិលទៅរកការដឹកនាំដោយគណបក្សតែមួយនៅប្រទេសកម្ពុជាបានទាញការចាប់អារម្មណ៍ពីអ្នកសង្កេតការណ៍នយោបាយមួយចំនួន ក្រុមសហជីពនៅប្រទេសកម្ពុជាបារម្ភពីការដើរថយក្រោយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅពេលដែលកម្ពុជាមិនអើពើនឹងសហគមន៍ប្រជាធិបតេយ្យ ហើយផ្ដេកផ្ដួលកាន់តែខ្លាំងទៅលើរដ្ឋាភិបាលក្រុងប៉េកាំង។
ខណៈដែលគណបក្សប្រជាជនកម្ពុជាទំនងជានឹងក្រសោបយកទាំង១២៥កៅអីក្នុងរដ្ឋសភាអាណត្តិទី៦ ក្រោយការបោះឆ្នោតទាំងប្រទាំងប្រទើសកាលពីសប្ដាហ៍មុន មន្ត្រីជំនាន់ក្រោយវ័យក្មេងមួយរូបរបស់បក្សមួយនេះ គឺលោករដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ បានសរសេរបទបរិយាយមួយ ផ្ញើជូនកាសែតក្នុងស្រុកដោយព្យាយាមពន្យល់ថា ប្រជាធិបតេយ្យក្នុងបរិបទសភាឯកបក្ស មិនមែនជារឿងអ្វីចម្លែកពេកនោះទេ។
នេះគឺជាមហាសន្និបាតកំពូលប្រចាំឆ្នាំលើកទីពីររបស់សហគមន៍ខ្មែរនៅក្រៅប្រទេសដែលឆ្នាំនេះរៀបចំឡើងស្របពេលដែលសហគមន៍អន្តរជាតិវាយតម្លៃថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរមកដល់ចំណុចគ្រោះថ្នាក់មួយ។
ខណៈសហគមន៍អន្តរជាតិមួយចំនួនកំពុងរិះគន់ការបោះឆ្នោតនៅកម្ពុជាថាជាការបោះឆ្នោតដែលមិនអាចទទួលយកបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានអង្វរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានទៅបោះឆ្នោតនិងមិនបានទៅបោះ កុំមានការរើសអើង និងស្អប់ខ្ពើមគ្នា។
ការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីចំនួនអ្នកបានទៅបោះឆ្នោត បានធ្វើអោយប្រជាពលរដ្ឋខ្លះនិងគណបក្សនយោបាយ មួយចំនួនដែលបានចូលរួមប្រកួតប្រជែង ហាក់ដូចជាមិនអាចទទួលយកបាន ក៏ប៉ុន្តែ គណបក្សឈ្នះឆ្នោតនិងមន្ត្រីរបស់ គ.ជ.ប បានអះអាងថានេះគឺជាចំនួនពិតប្រាកដដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ។
គណបក្សអំណាចខ្មែរគឺជាគណបក្សតូចមួយដែលបានប្រកាសធ្វើពហិការការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨នេះ។ គណបក្សនេះចាត់ទុកថាការបោះឆ្នោតនោះគឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យមួយ។
ខណៈដែលប្រតិកម្មពីអន្តរជាតិ កំពុងបន្តធ្វើឡើងជាហូរហែ អំពីលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាសនៅឆ្នាំនេះ ពលរដ្ឋខ្លះ បាននាំគ្នាចោទជាសំណួរថា តើលទ្ធផលនៃការបោះឆ្នោតនេះ អាចទទួលយកបាន ឬថា តើអាចនឹងមានការបោះឆ្នោតឡើងវិញដែរ ឬទេ?
ការបោះឆ្នោតជាតិថ្ងៃទី ២៩ ខែកក្កដា បានរងការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិក្នុងខណៈពេល ដែលលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះអាសនៈទាំងអស់នៅក្នុងរដ្ឋសភាជាតិ។
សមាគមខ្មែរនៅក្រៅប្រទេសមួយចំនួនពេញចិត្តចំពោះការបោះឆ្នោតនៅកម្ពុជា ខណៈដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងៗ ដែលរួមមានសរអា បារាំង និង កាណាដា នាំគ្នាហៅការបោះឆ្នោតនោះថា មិនសេរីនិងយុត្តិធម៌ទេ។
ព័ត៌មានផ្សេងទៀត
No media source currently available