ការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីចំនួនអ្នកបានទៅបោះឆ្នោត បានធ្វើអោយប្រជាពលរដ្ឋខ្លះនិងគណបក្សនយោបាយ មួយចំនួនដែលបានចូលរួមប្រកួតប្រជែង ហាក់ដូចជាមិនអាចទទួលយកបាន ក៏ប៉ុន្តែ គណបក្សឈ្នះឆ្នោតនិងមន្ត្រីរបស់ គ.ជ.ប បានអះអាងថានេះគឺជាចំនួនពិតប្រាកដដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ។
គណបក្សអំណាចខ្មែរគឺជាគណបក្សតូចមួយដែលបានប្រកាសធ្វើពហិការការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨នេះ។ គណបក្សនេះចាត់ទុកថាការបោះឆ្នោតនោះគឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យមួយ។
ខណៈដែលប្រតិកម្មពីអន្តរជាតិ កំពុងបន្តធ្វើឡើងជាហូរហែ អំពីលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាសនៅឆ្នាំនេះ ពលរដ្ឋខ្លះ បាននាំគ្នាចោទជាសំណួរថា តើលទ្ធផលនៃការបោះឆ្នោតនេះ អាចទទួលយកបាន ឬថា តើអាចនឹងមានការបោះឆ្នោតឡើងវិញដែរ ឬទេ?
ការបោះឆ្នោតជាតិថ្ងៃទី ២៩ ខែកក្កដា បានរងការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិក្នុងខណៈពេល ដែលលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះអាសនៈទាំងអស់នៅក្នុងរដ្ឋសភាជាតិ។
សមាគមខ្មែរនៅក្រៅប្រទេសមួយចំនួនពេញចិត្តចំពោះការបោះឆ្នោតនៅកម្ពុជា ខណៈដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងៗ ដែលរួមមានសរអា បារាំង និង កាណាដា នាំគ្នាហៅការបោះឆ្នោតនោះថា មិនសេរីនិងយុត្តិធម៌ទេ។
ប្រតិកម្មចំពោះលទ្ធផលបោះឆ្នោតបឋមរបស់គណបក្សធម្មាធិបតេយ្យ និង គណបក្សឆន្ទៈខ្មែរ។ សូមស្តាប់កិច្ចពិភាក្សារវាង លោក សុខ ខេមរា នៃ VOA ជាមួយមេដឹកនាំគណបក្សទាំងពីរ៕
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដាថា «យើងពុំអាចធ្វើការសន្និដ្ឋានបានលើស្ថិតិនៃអ្នកបោះឆ្នោត ដែលមានចំនួន៨២.៨៩% និងលទ្ធផលនៃការបោះឆ្នោតនេះថាត្រឹមត្រូវទាំងស្រុងឬយ៉ាងណាទេ»។
សហជីពទាំងឡាយក្នុងប្រទេសកម្ពុជាបារម្ភ ចំពោះការបាត់បង់គម្រោងអនុគ្រោះពន្ធសហភាពអឺរ៉ុប EBA ក្រោយការបោះឆ្នាតកាលពីថ្ងៃទី២៩ ខែកក្កដា ដែលបស្ចិមប្រទេសរិៈគន់ថាខ្វះភាពដែលអាចជឿទុកចិត្តបាន។
ប្រទេសចិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ខណៈដែលប្រទេសជប៉ុនបដិសេធមិនធ្វើការវាយតម្លៃ ដោយសារថា ខ្លួនមិនបានបញ្ជូនអ្នកសង្កេតការណ៍ ទៅធ្វើការសង្កេតការណ៍នៅក្នុងការបោះឆ្នោតនេះទេ។
នៅមុនការបោះឆ្នោត មានសេចក្តីរាយការណ៍ថា អាជ្ញាធរនៅតាមភូមិឃុំបានបំភិតបំភ័យឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។ ក៏ប៉ុន្តែរដ្ឋាភិបាលនិយាយថាគណបក្សប្រជាជនមិនមានគោលការណ៍ឲ្យអាជ្ញាធរមូលដ្ឋានដែលជាសមាជិករបស់ខ្លួន ចូលទៅកត់ត្រាឈ្មោះប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោតនោះទេ។
សន្លឹកឆ្នោតមិនបានការជាងកន្លះលានសន្លឹកក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យតំណាងឱ្យការតវ៉ាប្រឆាំងនឹងការបោះឆ្នោត ដែលអ្នករិះគន់បានហៅថា ជាការបោះឆ្នោតមិនប្រជាធិបតេយ្យ។ នេះបើតាមពលរដ្ឋ និងក្រុមអ្នកវិភាគដែលបាននិយាយកាលពីថ្ងៃចន្ទ។
ព័ត៌មានផ្សេងទៀត
No media source currently available