ខណៈមន្រ្តីគណបក្សប្រជាជនកម្ពុជាកំពុងតែសម្រុកធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហើយអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោល ហើយមិនមានវត្តមានក្នុងការបោះឆ្នោត បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ខណៈពួកគេធ្លាប់បានទទួលការគាំទ្រពីប្រជាពលរដ្ឋប្រមាណ៤៤ភាគរយ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។ ពួកគេបានបង្កើតយុទ្ធនាការមួយឈ្មោះថា«ម្រាមដៃស្អាត»។ កាលពីថ្ងៃសុក្រ មន្រ្តីគណបក្សកាន់អំណាចបានប្តឹងមន្រ្តីគណបក្សសង្រ្គោះជាតិទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងយុទ្ធនាការមួយនេះ។
ខណៈការបោះឆ្នោតនឹងឈានចូលមកដល់ក្នុងរយៈពេលតែជាងមួយសប្តាហ៍ទៀតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានផ្ញើសារតាមប្រព័ន្ធទូរស័ព្ទជាបន្តបន្ទាប់ទៅប្រជាពលរដ្ឋអំពីព័ត៌មាននៃការបោះឆ្នោត។ ក្នុងសារមួយដែលត្រូវបានបញ្ជូនចេញនាពេលថ្មីៗនេះ គ.ជ.ប.បានប្រកាសចាត់វិធានការលើគណបក្សនយោបាយណាដែលមិនគោរពច្បាប់។
សេដ្ឋីទាំងបួន មានបីនាក់ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា គឺលោកឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា ទ្រី ភាព និងលោកឧកញ៉ា ឡៅ ម៉េងឃីន។
លោក ម៉ែន គឹមសេង នៃ VOAបានសម្ភាសលោកស្រី Emma Burnett អ្នកធ្វើយុទ្ធនាការនៃអង្គការ Global Witness ពីយុទ្ធនាការនេះ។
នៅមុនការបោះឆ្នោតសភានៅកម្ពុជាធ្វើឡើងនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ សមាជិកសភារបស់ម៉ាឡេស៊ីមួយរូបបានជំរុញឲ្យរដ្ឋាភិបាលខ្លួនពិនិត្យការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងនេះ ហើយអះអាងថា ម៉ាឡេស៊ីមានតួនាទីក្នុងការធានាឲ្យបានដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យត្រឹមត្រូវនៅក្នុងតំបន់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅសប្តាហ៍នេះ បានប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអ្នកសង្កេតការណ៍របស់គណបក្សនយោបាយចំនួនជិត១៦ម៉ឺននាក់សម្រាប់ការបោះឆ្នោតនៅចុងខែកក្កដានេះ ដោយមិនមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងមិនមានការចូលរួមពីអង្គការឃ្លាំមើលការបោះឆ្នោតធំៗចំនួនពីរ ដែលបានចូលរួមសង្កេតការណ៍ជាច្រើនអាណត្តិកន្លងមក។
ប្រវត្តិសង្ខេបរបស់ឧត្តមសេនីយ៍កម្ពុជា១២រូប ដែលបានធ្វើការបម្រើគណបក្សប្រជាជនកម្ពុជាក្នុងការបង្រ្កាប និងធ្វើទុក្ខបុកម្នេញអ្នកដែលមានទំនោរប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
នៅសល់មិនដល់២សប្តាហ៍ទៀតទេ ការបោះឆ្នោតសភាសម្រាប់អាណត្តិទី៦នឹងធ្វើឡើងនៅទូទាំងប្រទេស។ ស្ថាប័នបោះឆ្នោតជាតិ និងក្រសួងមហាផ្ទៃបានបង្កើនការខិតខំរបស់ខ្លួនផ្សព្វផ្សាយអំពីដំណើរបោះឆ្នោត និងឲ្យអាជ្ញាធរភូមិឃុំឲ្យបង្កើនល្បឿនចេញឯកសារបញ្ជាក់អត្តសញ្ញាណដល់អ្នកបោះឆ្នោត។
ការបាញ់សម្លាប់លោក កែម ឡី នៅកណ្តាលទីក្រុងភ្នំពេញនៅបន្តជាការចងចំារបស់ប្រជាពលរដ្ឋខ្មែរ តែអ្វីដែលថ្មី ក្រោយការស្លាប់របស់អ្នកវិភាគនយោបាយរូបនេះ គឺការកើតចេញជាគណបក្សនយោបាយថ្មីៗពីរ ដែលសុទ្ធតែបានផ្អែកលើវីរៈភាពរបស់លោក កែម ឡី។
អស់រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីលោកត្រូវបានជ្រើសរើសឲ្យធ្វើការជាមួយរដ្ឋាភិបាល លោក សុខ ឥសាន មានប្រសាសន៍ថា លោកពេញចិត្តនឹងស្មារតីរបស់គណបក្សដែលលោកបម្រើ ដូច«ទាហានឈានមុខដ៏ស្មោះត្រង់ម្នាក់»។ លោកជឿថា កម្ពុជាមិនត្រូវការការផ្លាស់ប្តូររដ្ឋាភិបាលទេ ហើយលោកសង្ឃឹមថា ប្រជាជនកម្ពុជានឹងបន្តការជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជារៀងរហូត។
អ្នកជំនាញបាននិយាយាថា ពលរដ្ឋអ្នកបោះឆ្នោតត្រូវមានជម្រើសតាមបែបប្រជាធិបតេយ្យដើម្បីបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណា ដែលគេពេញចិត្ត។ នេះបើតាមការអះអាងរបស់លោក រ៉ុង ឈុន អតីតមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អំពីគោលនយោបាយបក្ស ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។
ព័ត៌មានផ្សេងទៀត
No media source currently available