គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាគណបក្សមួយក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលនឹងចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ស្វះស្វែងរកការប្រជែងនឹងគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំនៅកម្ពុជា។
គ្រាដែលការបោះឆ្នោតខិតជិតមកដល់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហាក់បង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចាប់យកតួនាទីធំជាងមុន ក្នុងនាមជាគណបក្សជំទាស់ ក្រោយការបោះឆ្នោត នៅពេលដែលគណបក្សមួយនេះ បានដឹកនាំក្រុមអ្នកគាំទ្រជាង៧ម៉ឺននាក់ ដង្ហែក្បួនធ្វើយុទ្ធនាការនៅថ្ងៃចុងក្រោយ។
យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមិនមានរបាយការណ៍ណាពីឧប្បទ្ទវហេតុធំដុំអ្វីកើតឡើងទេ។ រីឯគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបតែចូលប្រឡូកក្នុងឆាកនយោបាយថ្នាក់ជាតិជាលើកទី១ បានសម្តែងសុទិ្ធដ្ឋិនិយមចំពោះកម្រិតនៃការគាំទ្រដែលពួកគេទទួលបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាធ្វើការអភិវឌ្ឍបន្ថែមនិងធ្វើកំណែទម្រង់រដ្ឋ ហើយនឹងការពារសន្តិភាព បើគណបក្សប្រជាជនកម្ពុជារបស់លោក ឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀតនោះ។
យុទ្ធនាការឃោសនាបោះឆ្នោត ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៧ ខែកក្កដាមកនោះ បានបញ្ចប់ហើយនៅថ្ងៃសុក្រនេះ ក្នុងបរិយាកាសសន្តិវិធី និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ។ ពលរដ្ឋសាមញ្ញរួមទាំងអ្នកគាំទ្រគណបក្សនយោបាយមួយចំនួន បានសម្ដែងការយល់ឃើញផ្សេងៗគ្នា ក្នុងពេលមានការរិះគន់ឥតឈប់ឈរជាអន្តរជាតិថា ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ គឺជាការបោកបញ្ឆោតមួយនោះ។
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សនយោបាយបានចាប់ផ្តើមនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រគណបក្សនយោបាយទាំងក្មេងទាំងចាស់រាប់ម៉ឺននាក់ត្រូវបានឃើញចូលរូមយុទ្ធនាការបោះឆ្នោតនេះយ៉ាងសកម្ម ដែលមានការហែក្បួននៅជុំវិញរាជធានីភ្នំពេញ។ ខាងក្រោមជាទិដ្ឋភាពខ្លះៗដែលក្រុមការងារ VOA ខ្មែរចាប់យកបាន។
រដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨(H.R.៥៧៥៤) ដោយឯកច្ឆ័ន្ទកាលពីថ្ងៃពុធដើម្បីលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយនិងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក ផៃ ស៊ីផាន ថ្លែងថា សេចក្តីស្នើច្បាប់លេខ HR ៥៧៥៤ ដែលសភាតំណាងរាស្ត្រអាមេរិកាំង បានអនុម័តកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ទាក់ទងនឹងការដាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាកំពូលៗ ដែលត្រូវចោទថា បានបំផ្លាញប្រជាធិបតេយ្យកម្ពុជានោះ គឺជាអធិបតេយ្យភាពរបស់ស.រ.អា។
គណៈកម្មការរៀបចំការបោះឆ្នោតប្រចាំខេត្តបាត់ដំបងនៅថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការសម្រេចពិន័យសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយចោលចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០លានរៀលទៅតាមបណ្តឹងរបស់សមាជិកគណបក្សកាន់អំណាចក្នុងខេត្តបាត់ដំបង ដែលបានប្តឹងពាក់ព័ន្ធនឹងការបង្ហោះសារម្រាមដៃស្អាតបង្ហាញពីការមិនទៅបោះឆ្នោត។
អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងថា ការហាមឃាត់មិនឲ្យគណបក្សប្រឆាំងចូលរួមនោះ នឹងធ្វើឲ្យការបោះឆ្នោតនេះគ្មានន័យអ្វីទាំងអស់ រីឯសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស លើកឡើងថា ការបោះឆ្នោតដែលបោកបញ្ឆោតនេះ នឹងធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលកាន់តែជ្រៅទៅក្នុងសេចក្តីវេទនា និងការគាបសង្កត់បន្ថែមទៀត។
អង្គការ Amnesty International បានរំឭកឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិរបស់ប្រជាជនខ្លួននៅក្នុងអំឡុងពេលបោះឆ្នោត។ សិទ្ធិមនុស្សមួយក្នុងចំណោមសិទ្ធិមនុស្សសំខាន់ៗបំផុត គឺសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចអំពីផលវិបាកនៃការបញ្ចេញមតិរបស់ខ្លួន។
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលបំពេញកិច្ចការនៅក្នុងប្រទេសកម្ពុជាប្រឈមមុខទៅនឹងការរឹតត្បិតប្រតិបត្តិការរបស់ពួកគេពីសំណាក់រដ្ឋាភិបាល។
ព័ត៌មានផ្សេងទៀត
No media source currently available