ទោះណាជាគ្មានវត្តមានគណបក្សប្រឆាំងធំជាងគេនៅក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជានៅថ្ងៃអាទិត្យស្អែកនេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សគ្រប់គ្រងប្រទេសនៅតែមានវត្តមានខ្លាំងនៅក្នុងការឃោសនាបោះឆ្នោត ទាំងតាមបណ្តាញព័ត៌មានសង្គមនិងតាមផ្លូវថ្នល់។
នៅក្នុងថ្ងៃបិទឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ លោកហ៊ុន សែន បានប្រកាសឲ្យដឹងថាលោកនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ដែលគ្មានគណបក្សសង្គ្រោះជាតិ។
កន្លងទៅ មានការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ក្នុងនោះមានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលរិះគន់រដ្ឋាភិបាល។ នៅមុនការបោះឆ្នោត២ថ្ងៃ រដ្ឋាភិបាលបានសម្រេចរាំងខ្ទប់វេបសាយមួយចំនួន ក្នុងនោះមានវេបសាយរបស់ VOA ជាភាសាខ្មែរ វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងកាសែតភ្នំពេញប៉ុស្តិ៍ផងដែរ។
ពលរដ្ឋខ្មែរនៅក្រៅប្រទេស កំពុងធ្វើមហាបាតុកម្មនៅប្រទេសជាច្រើនដើម្បីលើកទឹកចិត្តពលរដ្ឋកម្ពុជាកុំឱ្យចេញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះ ដោយសារពួកគេយល់ថា វា ជាកម្លាំងជំរុញបន្ថែមដើម្បីឱ្យអន្តរជាតិកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ បើមានអ្នកចេញទៅបោះឆ្នោតតិចតួច។
ទីភ្នាក់ងារ Reuters មិនអាចបើកគេហទំព័រនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរ វិទ្យុ VOA ភាសាខ្មែរ និងគេហទំព័រវិទ្យុសំឡេងប្រជាធិបតេយ្យ VOD បានទេ កាលពីថ្ងៃសុក្រ។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Occidental College ក្នុងក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានតាមដានស្ថានការណ៍នៅមុនការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុន នឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យទី២៩ខែកក្កដា ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជានីតិកាលទី៦ ដោយសារពួកគេយល់ថាធ្វើឡើងដោយរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង នឹងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ ទី២៨ខែកក្កដា ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជានីតិកាលទី៦ ដោយសារពួកគេយល់ថា ធ្វើឡើងដោយរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
នៅក្នុងខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៨ បានចូលរួមការប្រកួតប្រជែងរកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ ក៏ប៉ុន្តែនៅថ្ងៃបិទបញ្ចប់នៃការឃោសនា មានគណបក្សនយោបាយតែ២ប៉ុណ្ណោះដែលមានសកម្មភាពហែក្បួនឃោសនារបស់ខ្លួន។
កញ្ញា កឹម មនោវិទ្យា បាននិយាយថា កញ្ញាមិនអាចត្រឡប់ទៅប្រទេសកម្ពុជាវិញនោះទេ ពីព្រោះកញ្ញាខ្លាចថា កញ្ញានឹងត្រូវគេចាប់ខ្លួនដែរ ដែលនេះជាផ្នែកមួយនៃការបង្ក្រាបរបស់រដ្ឋាភិបាលដែលបានរំលាយគណបក្សសង្គ្រោះជាតិ បំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបង្ខំឲ្យអ្នកនយោបាយខ្មែរ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានរាប់រយនាក់ រស់នៅនិរទេសខ្លួននៅក្នុងសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសថៃ និងប្រទេសផ្សេងៗទៀត។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាគណបក្សមួយក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលនឹងចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ស្វះស្វែងរកការប្រជែងនឹងគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available