គណៈកម្មការរៀបចំការបោះឆ្នោតប្រចាំខេត្តបាត់ដំបងនៅថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការសម្រេចពិន័យសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយចោលចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០លានរៀលទៅតាមបណ្តឹងរបស់សមាជិកគណបក្សកាន់អំណាចក្នុងខេត្តបាត់ដំបង ដែលបានប្តឹងពាក់ព័ន្ធនឹងការបង្ហោះសារម្រាមដៃស្អាតបង្ហាញពីការមិនទៅបោះឆ្នោត។
អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងថា ការហាមឃាត់មិនឲ្យគណបក្សប្រឆាំងចូលរួមនោះ នឹងធ្វើឲ្យការបោះឆ្នោតនេះគ្មានន័យអ្វីទាំងអស់ រីឯសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស លើកឡើងថា ការបោះឆ្នោតដែលបោកបញ្ឆោតនេះ នឹងធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលកាន់តែជ្រៅទៅក្នុងសេចក្តីវេទនា និងការគាបសង្កត់បន្ថែមទៀត។
អង្គការ Amnesty International បានរំឭកឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិរបស់ប្រជាជនខ្លួននៅក្នុងអំឡុងពេលបោះឆ្នោត។ សិទ្ធិមនុស្សមួយក្នុងចំណោមសិទ្ធិមនុស្សសំខាន់ៗបំផុត គឺសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចអំពីផលវិបាកនៃការបញ្ចេញមតិរបស់ខ្លួន។
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលបំពេញកិច្ចការនៅក្នុងប្រទេសកម្ពុជាប្រឈមមុខទៅនឹងការរឹតត្បិតប្រតិបត្តិការរបស់ពួកគេពីសំណាក់រដ្ឋាភិបាល។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានរំឭកឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិរបស់ប្រជាជនខ្លួននៅក្នុងអំឡុងពេលបោះឆ្នោត។ សិទ្ធិមនុស្សមួយក្នុងចំណោមសិទ្ធិមនុស្សសំខាន់ៗបំផុត គឺសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចអំពីផលវិបាកនៃការបញ្ចេញមតិរបស់ខ្លួន។
នេះ គឺជាការជំរុញចុងក្រោយមួយរបស់អតីតគណបក្សប្រឆាំង បន្ទាប់ពីពួកគេបានធ្វើយុទ្ធនាការការទូតនៅឆាកអន្តរជាតិជាច្រើនខែ ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីគណបក្សចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ក្រោយចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នក្នុងអំឡុងពេលបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយទៀតបញ្ជាក់ថា មិនមានភ្ញៀវ ឬ អ្នកសង្កេតការណ៍ផ្លូវការណាម្នាក់មកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមសង្កេតការបោះឆ្នោតជាតិនៅកម្ពុជានោះទេ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា ស្ថានទូតសហរដ្ឋអាមរិកប្រចាំកម្ពុជាមានការបារម្ភជ្រុល។
ដំណើរការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៦ ដែលប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានអ្នកអង្កេតការណ៍ និងជំនាញជាច្រើននាក់យល់ថា មិនមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ដោយសារមិនមានគណបក្សប្រឆាំងពិតប្រាកដមួយចូលរួម។ Cambodia is holding its sixth national election on July 29. It has been described as the most unfair and unfree since 1993 because the government of Prime Minister Hun Sen used the Supreme Court to dissolve the only viable opposition, the Cambodia National Rescue Party, in November.
អ្នកសង្កេតការបោះឆ្នោតមួយចំនួននៅក្រៅប្រទេស បានលើកឡើងថា អ្នកបោះឆ្នោតម្នាក់ៗ គួរទៅបោះឆ្នោត ដើម្បីរំដោះខ្លួនចេញពីស្ថានភាពដ៏តានតឹងនេះផង និងដើម្បីសម្ដែងឆន្ទៈរបស់ខ្លួនតាមរយៈសន្លឹកឆ្នោតផង។
ប្រទេសជប៉ុនបាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកសង្កេតការណ៍បោះឆ្នោតសភានៅចុងសប្តាហ៍នេះនោះទេ ទោះបីជារដ្ឋាភិបាលទីក្រុងតូក្យូដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាច្រើនលើកកន្លងមកហើយក៏ដោយ។
កងកម្លាំងប្រដាប់អាវុធរបស់លោក ហ៊ុន សែន បានបង្ហាញអំណាចនៅថ្ងៃពុធនេះ ដោយសម្ញែងកាំភ្លើងប្រឆាំងកុបកម្មនៅឯពហុកីឡដ្ឋាននៅរាជធានីភ្នំពេញ មុនការបោះឆ្នោតសភានៅចុងសប្តាហ៍នេះ ដែលអ្នកខ្លះរិះគន់ថា ជាការបោះឆ្នោតដ៏អាម៉ាស់។
មួយខែមកនេះអនុប្រធានភូមិមួយនៅតាមជនបទមានភារកិច្ចពិសេសដែលត្រូវផ្តោតការយកចិត្តទុកដាក់។ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច លោកអនុប្រធានភូមិបានណែនាំឲ្យមនុស្សពេញគ្រប់វ័យនៅភូមិទៅបោះឆ្នោតសភានៅថ្ងៃអាទិត្យ។
ព័ត៌មានផ្សេងទៀត
No media source currently available