ប្រទេសជប៉ុនបាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកសង្កេតការណ៍បោះឆ្នោតសភានៅចុងសប្តាហ៍នេះនោះទេ ទោះបីជារដ្ឋាភិបាលទីក្រុងតូក្យូដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាច្រើនលើកកន្លងមកហើយក៏ដោយ។
កងកម្លាំងប្រដាប់អាវុធរបស់លោក ហ៊ុន សែន បានបង្ហាញអំណាចនៅថ្ងៃពុធនេះ ដោយសម្ញែងកាំភ្លើងប្រឆាំងកុបកម្មនៅឯពហុកីឡដ្ឋាននៅរាជធានីភ្នំពេញ មុនការបោះឆ្នោតសភានៅចុងសប្តាហ៍នេះ ដែលអ្នកខ្លះរិះគន់ថា ជាការបោះឆ្នោតដ៏អាម៉ាស់។
មួយខែមកនេះអនុប្រធានភូមិមួយនៅតាមជនបទមានភារកិច្ចពិសេសដែលត្រូវផ្តោតការយកចិត្តទុកដាក់។ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច លោកអនុប្រធានភូមិបានណែនាំឲ្យមនុស្សពេញគ្រប់វ័យនៅភូមិទៅបោះឆ្នោតសភានៅថ្ងៃអាទិត្យ។
បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសជាច្រើនដងប្រឆាំងជនណា ដែលធ្វើសកម្មភាពមិនឲ្យពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃអាទិត្យទី២៩ ខែកក្កដានោះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោកជូង ជូងីដោយចោទថា លោកបំពានបម្រាម ដែលហាមការរារាំងមិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។
ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជានឹងចូលមកដល់នៅថ្ងៃអាទិត្យនេះ អង្គការសិទ្ធិមនុស្សមួយចំនួនបានរិះគន់ខ្លាំងៗចំពោះការបោះឆ្នោតនេះថាជាការបោះឆ្នោតដែល «គួរឲ្យអៀនខ្មាស» និងបានអំពាវនាវឲ្យអាស៊ាន និងសហគមន៍អន្តរជាតិចាត់ទុកការបោះឆ្នោតនេះ និងរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាខុសច្បាប់។
លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ មកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស និយាយអំពីទស្សនវិជ្ជានយោបាយ និងគោលជំហរជាយុទ្ធសាស្ត្រ របស់គណបក្សចំពោះការដឹកនាំប្រទេស និងរបបនយោបាយទៅថ្ងៃអនាគត។
ទោះជាមានគណបក្ស១៩ដទៃទៀតចូលរួមប្រជែងក្ដី ជាមួយនឹងអវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏ស្វិតស្វាញនាពេលកន្លងមក គណបក្សប្រជាជនកម្ពុជា ត្រូវបានគេជឿជាក់ថា នឹងមានលទ្ធភាពខ្ពស់ ក្នុងការយកឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។
កម្លាំងសមត្ថកិច្ចស្ទើរទូទាំងប្រទេសបានហ្វឹកហាត់ត្រៀមបង្រ្កាបបាតុកម្មក្នុងពេលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដានេះ ខណៈគណបក្សនយោបាយចំនួន២០កំពុងធ្វើយុទ្ធនាការទាក់ទាញរកសំឡេងឆ្នោតនៅទូទាំងប្រទេស។ អ្នកវិភាគយល់ឃើញថា អាចជាការគំរាមទាំងអ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានគំនិតចង់រើបម្រះផងនិងគំរាមអ្នកដែលចង់ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតផង។
ដោយសារការងារលំបាក ចំណូលតិចចំណាយច្រើន ដែលធ្វើឲ្យជីវភាពរស់នៅមានភាពតានតឹងនោះ អ្នកស្រី ខេន ស្រីទូច ដែលជាកម្មការិនីម្នាក់នៃកម្មករជាង៧០ម៉ឺននាក់ថា ការបោះឆ្នោតនិងបញ្ហានយោបាយជារឿងសំខាន់ទី២សម្រាប់អ្នកស្រី ទោះជានយោបាយមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចជាតិក៏ដោយ។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) បានផ្តល់ការអធិប្បាយតាមទំព័រហ្វេសប៊ុកថា ជាការណ៍ដែលគួរឲ្យព្រួយបារម្ភដែលមានរបាយការណ៍ថា អាជ្ញាធរមូលដ្ឋានបានគំរាមដកហូតសេវាសាធារណៈ ពីអ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ រដ្ឋាភិបាលកម្ពុជា បានបង្ហាញការអាក់អន់ចិត្ត ហើយអះអាងថា ប្រជារាស្ត្រខ្មែរទាំងអស់ទទួលបានសេវាសាធារណៈ ដោយគ្មានការប្រកាន់និន្នាការនយោបាយ។
វិទ្យាស្ថានប្រជាធិបតេយ្យជាតិហៅកាត់ថា NDI ដែលស.រ.អា.ផ្តល់ថវិកាឱ្យ និងក្រុមការពារសិទ្ធិមនុស្សនានានិយាយថាពួកគេមានការស្រងាកចិត្តនឹងការគ្មានសកម្មភាពពីអន្តរជាតិនៅមុនការបោះឆ្នោតទូទៅក្នុងប្រទេសកម្ពុជានៅថ្ងៃអាទិត្យដែលគេរំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចយូរយារមកហើយនឹងឈ្នះដោយងាយ។
កិច្ចពិភាក្សាដេញដោលទៅលើគោលនយោបាយរវាងគណបក្សពីរគឺ គណបក្សខ្មែររួបរួមជាតិ ដែលមានវត្តមានលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស និងគណបក្សគណបក្សឆន្ទៈខ្មែរ ដែលមានវត្តមានលោក ហ៊ីង យឿន ជាអនុប្រធានគណបក្ស។
ព័ត៌មានផ្សេងទៀត
No media source currently available