ទោះជាមានគណបក្ស១៩ដទៃទៀតចូលរួមប្រជែងក្ដី ជាមួយនឹងអវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏ស្វិតស្វាញនាពេលកន្លងមក គណបក្សប្រជាជនកម្ពុជា ត្រូវបានគេជឿជាក់ថា នឹងមានលទ្ធភាពខ្ពស់ ក្នុងការយកឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។
កម្លាំងសមត្ថកិច្ចស្ទើរទូទាំងប្រទេសបានហ្វឹកហាត់ត្រៀមបង្រ្កាបបាតុកម្មក្នុងពេលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដានេះ ខណៈគណបក្សនយោបាយចំនួន២០កំពុងធ្វើយុទ្ធនាការទាក់ទាញរកសំឡេងឆ្នោតនៅទូទាំងប្រទេស។ អ្នកវិភាគយល់ឃើញថា អាចជាការគំរាមទាំងអ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានគំនិតចង់រើបម្រះផងនិងគំរាមអ្នកដែលចង់ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតផង។
ដោយសារការងារលំបាក ចំណូលតិចចំណាយច្រើន ដែលធ្វើឲ្យជីវភាពរស់នៅមានភាពតានតឹងនោះ អ្នកស្រី ខេន ស្រីទូច ដែលជាកម្មការិនីម្នាក់នៃកម្មករជាង៧០ម៉ឺននាក់ថា ការបោះឆ្នោតនិងបញ្ហានយោបាយជារឿងសំខាន់ទី២សម្រាប់អ្នកស្រី ទោះជានយោបាយមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចជាតិក៏ដោយ។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) បានផ្តល់ការអធិប្បាយតាមទំព័រហ្វេសប៊ុកថា ជាការណ៍ដែលគួរឲ្យព្រួយបារម្ភដែលមានរបាយការណ៍ថា អាជ្ញាធរមូលដ្ឋានបានគំរាមដកហូតសេវាសាធារណៈ ពីអ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ រដ្ឋាភិបាលកម្ពុជា បានបង្ហាញការអាក់អន់ចិត្ត ហើយអះអាងថា ប្រជារាស្ត្រខ្មែរទាំងអស់ទទួលបានសេវាសាធារណៈ ដោយគ្មានការប្រកាន់និន្នាការនយោបាយ។
វិទ្យាស្ថានប្រជាធិបតេយ្យជាតិហៅកាត់ថា NDI ដែលស.រ.អា.ផ្តល់ថវិកាឱ្យ និងក្រុមការពារសិទ្ធិមនុស្សនានានិយាយថាពួកគេមានការស្រងាកចិត្តនឹងការគ្មានសកម្មភាពពីអន្តរជាតិនៅមុនការបោះឆ្នោតទូទៅក្នុងប្រទេសកម្ពុជានៅថ្ងៃអាទិត្យដែលគេរំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចយូរយារមកហើយនឹងឈ្នះដោយងាយ។
កិច្ចពិភាក្សាដេញដោលទៅលើគោលនយោបាយរវាងគណបក្សពីរគឺ គណបក្សខ្មែររួបរួមជាតិ ដែលមានវត្តមានលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស និងគណបក្សគណបក្សឆន្ទៈខ្មែរ ដែលមានវត្តមានលោក ហ៊ីង យឿន ជាអនុប្រធានគណបក្ស។
គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅកម្ពុជាបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងស៊ើបអង្កេត ពាក្យបណ្តឹងប្រឆាំងនឹងអតីតសមាជិកគណបក្សប្រឆាំងប្រហែល៣០នាក់ដែលបានអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៩កក្កដានេះ។
ខណៈក្រុមអ្នកគាំទ្រគណបក្សប្រឆាំងកំពុងធ្វើយុទ្ធនាការម្រាមដៃស្អាតបង្ហាញពីការមិនទៅចូលរួមការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើងនាថ្ងៃអាទិត្យខាងមុខនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងថា ការបង្ហោះសារបែបនេះនឹងមិនត្រូវបានចាប់ដាក់ពន្ធនាគារនោះទេ ប៉ុន្តែត្រូវរងការផាកពិន័យជាប្រាក់។ អ្នកឃ្លាំមើលសង្គមលើកឡើងថា ការបង្ហោះសាររបស់ពួកគេជាការបញ្ចេញមតិ មិនមែនជាបទល្មើសដែលត្រូវចាប់ខ្លួនឬផាកពិន័យនោះទេ។
ខណៈអង្គការធំៗពីរដែលតែងធ្វើការឃ្លាំមើលការបោះឆ្នោតជាច្រើនអាណត្តិនៅកម្ពុជាគឺអង្គការខុមហ្វ្រែលនិងនិចហ្វិច រួមទាំងអង្គការមួយចំនួនទៀតបានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅសប្តាហ៍នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសចាត់វិធានការផ្លូវច្បាប់ ប្រសិនបើអង្គការទាំងនោះធ្វើអត្ថាធិប្បាយ ឬចេញសេចក្តីថ្លែងការណ៍ណាមួយជុំវិញពាក្យថា «ការបោះឆ្នោត»។
ខណៈមន្រ្តីគណបក្សប្រជាជនកម្ពុជាកំពុងតែសម្រុកធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហើយអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោល ហើយមិនមានវត្តមានក្នុងការបោះឆ្នោត បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ខណៈពួកគេធ្លាប់បានទទួលការគាំទ្រពីប្រជាពលរដ្ឋប្រមាណ៤៤ភាគរយ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។ ពួកគេបានបង្កើតយុទ្ធនាការមួយឈ្មោះថា«ម្រាមដៃស្អាត»។ កាលពីថ្ងៃសុក្រ មន្រ្តីគណបក្សកាន់អំណាចបានប្តឹងមន្រ្តីគណបក្សសង្រ្គោះជាតិទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងយុទ្ធនាការមួយនេះ។
ខណៈការបោះឆ្នោតនឹងឈានចូលមកដល់ក្នុងរយៈពេលតែជាងមួយសប្តាហ៍ទៀតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានផ្ញើសារតាមប្រព័ន្ធទូរស័ព្ទជាបន្តបន្ទាប់ទៅប្រជាពលរដ្ឋអំពីព័ត៌មាននៃការបោះឆ្នោត។ ក្នុងសារមួយដែលត្រូវបានបញ្ជូនចេញនាពេលថ្មីៗនេះ គ.ជ.ប.បានប្រកាសចាត់វិធានការលើគណបក្សនយោបាយណាដែលមិនគោរពច្បាប់។
សេដ្ឋីទាំងបួន មានបីនាក់ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា គឺលោកឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា ទ្រី ភាព និងលោកឧកញ៉ា ឡៅ ម៉េងឃីន។
ព័ត៌មានផ្សេងទៀត
No media source currently available