គណបក្សយុវជនកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោត តាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីស្វះស្វែងរកសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី០៦នៃរដ្ឋសភា ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ៕
បទសម្ភាសន៍ផ្ទាល់ជាមួយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា អំពីគោលនយោបាយបក្ស ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។
បទសម្ភាសន៍ផ្ទាល់ជាមួយ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក អំពីគោលនយោបាយបក្ស នៅថ្ងៃទី៨ ខែកក្កដា ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក លោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង អំពីគោលនយោបាយបក្ស នៅថ្ងៃទី៨ ខែកក្កដា ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។
យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃសៅរ៍ ដោយគ្មានគណបក្សសង្គ្រោះជាតិ ទោះបីជាមានការព្រមានពីសហគមន៍អន្តរជាតិអំពីភាពមិនអាចទទួលយកជាការបាននៃការបោះឆ្នោតដែលគ្មានបក្សប្រឆាំងនេះក៏ដោយ។
ខណៈយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ បានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃសៅរ៍នេះ ពលរដ្ឋមួយចំនួនយល់ថា ការបោះឆ្នោតលើកនេះ ធ្វើឡើងដោយគ្មានគោលការណ៍ស្មើភាព ព្រោះបក្សប្រឆាំងមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួម។ អ្នកសង្កេតការណ៍មើលឃើញថា បរិយាកាសឃោសនាបោះឆ្នោតនាពេលនេះ គឺស្ងាត់ជាងពេលមុន។
លោក សុខ ខេមរា និងកញ្ញា កាន់ វិច្ឆិកា ធ្វើសេចក្តីរាយការណ៍សរុបអំពីដំណើរការថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងគាំទ្រទ្រង់ទ្រាយធំរបស់គណបក្សនយោបាយចំនួន៥ ក្នុងចំណោមគណបក្សនយោបាយចំនួន២០នាថ្ងៃទី៧ ខែកក្កដានេះ។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ។ ក្រុមការងារនៃVOA លោក សុខ ខេមរា កញ្ញា កាន់ វិច្ឆិកា រាយការណ៍ពីរង្វង់មូលសម្តេច ជួន ណាត ជាទីដែលក្បួនរថយន្តចេញដំណើរឃោសនា។
សកម្មភាពនៃការឃោសនាស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ របស់គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី៧ ខែកក្កដា ដែលជាថ្ងៃដំបូងក្នុងយុទ្ធនាការរយៈពេលបីសប្តាហ៍។
គណបក្សនយោបាយជាច្រើនលើកលែងតែគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បានចាប់ផ្តើមធ្វើការដង្ហែក្បួនដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សរបស់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ទី០៧ ខែ កក្កដា សម្រាប់ថ្ងៃបោះឆ្នោតជាតិ២០១៨ខាងមុខដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា នេះ។ ខាងក្រោមជារូបភាពខ្លះៗដែលក្រុមការងារ VOA Khmerបានចាប់យកនៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អំពីគោលនយោបាយបក្សសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ នាថ្ងៃទីមួយនៃយុទ្ធនាការឃោសនាបោះឆ្នោត ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក គង់ ម៉ូលីកា ប្រធានគណបក្សឆន្ទៈខ្មែរ អំពីគោលនយោបាយបក្ស នាថ្ងៃទីមួយនៃយុទ្ធនាការឃោសនាបោះឆ្នោត ទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
ព័ត៌មានផ្សេងទៀត
No media source currently available