នៅមុនការបោះឆ្នោត មានសេចក្តីរាយការណ៍ថា អាជ្ញាធរនៅតាមភូមិឃុំបានបំភិតបំភ័យឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។ ក៏ប៉ុន្តែរដ្ឋាភិបាលនិយាយថាគណបក្សប្រជាជនមិនមានគោលការណ៍ឲ្យអាជ្ញាធរមូលដ្ឋានដែលជាសមាជិករបស់ខ្លួន ចូលទៅកត់ត្រាឈ្មោះប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោតនោះទេ។
សន្លឹកឆ្នោតមិនបានការជាងកន្លះលានសន្លឹកក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យតំណាងឱ្យការតវ៉ាប្រឆាំងនឹងការបោះឆ្នោត ដែលអ្នករិះគន់បានហៅថា ជាការបោះឆ្នោតមិនប្រជាធិបតេយ្យ។ នេះបើតាមពលរដ្ឋ និងក្រុមអ្នកវិភាគដែលបាននិយាយកាលពីថ្ងៃចន្ទ។
ពីរថ្ងៃក្រោយពីការបោះឆ្នោតសភាដែលអ្នករិះគន់និយាយថា មិនយុត្តិធម៌និងមិនសេរី និងក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំមុន អ្នកនាំពាក្យគណបក្សកាន់អំណាចនិយាយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងបង្កើតរដ្ឋាភិបាលថ្មីក្នុងពេល៦០ថ្ងៃដូចច្បាប់កំណត់។
តួលេខរបស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា សន្លឹកឆ្នោតមិនបានការ មានចំនួន ៩,១១% ហើយគណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិចទទួលបានការគាំទ្រចំនួន ៥,៨២%។
ពលរដ្ឋខ្មែរ បានចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ សម្រាប់ការបោះឆ្នោតសកលមួយ ដែលគណបក្សគូបដិបក្ខពិតប្រាកដតែមួយត្រូវបានគេហាមឃាត់មិនឲ្យចូលរួម។ ការណ៍នេះ បានជួយឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចបានកាន់តែយូរ។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនៅថ្ងៃចន្ទនេះលើកឡើងថា តួលេខនៃលទ្ធផលបោះឆ្នោតបឋមបង្ហាញថា មិនមានគណបក្សនយោបាយណាមួយអាចទទួលបានអាសនៈរដ្ឋសភា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ។
នៅថ្ងៃចន្ទនេះ ក្រុមមេដឹកនាំនិងមន្ត្រីគណបក្សនយោបាយតូចៗមួយចំនួន បានទទួលស្គាល់ និងផ្តល់ការគាំទ្រដល់គណបក្សគ្រប់គ្រងប្រទេសដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដាកន្លងទៅ។ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕
អ្នកនាំពាក្យរបស់សេតវិមាននៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ខ្លួននឹងចាត់វិធានការថែមទៀតលើរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោត ដែលខ្លួនចាត់ទុកថា មិនបានរៀបចំឡើងមានលក្ខណៈ សេរីនិង យុត្តិធម៌ និងមិនបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយបានចូលរួម។
គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផលឆ្នោតជាតិកាលពីថ្ងៃទី២៩ខែកក្កដាហើយបានអំពាវនាវឱ្យអន្តរជាតិកុំទទួលស្គាល់លទ្ធផល ដើម្បីអាចនឹងឈានទៅរៀបចំការបោះឆ្នោតជាតិឡើងវិញជាថ្មី។
មន្ត្រីគណបក្សសង្គ្រោះជាតិបានប្រាប់សន្និសីទព័ត៌មាននៅថ្ងៃចន្ទនេះថា លទ្ធផលនៃការបោះឆ្នោតសភាដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានប្រកាសជ័យជម្នះនោះត្រូវបានសហគមន៍អន្តរជាតិបដិសេធ។
មិនមានការជំទាស់ពីគណបក្សនយោបាយតូចៗមួយចំនួនចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដានោះទេ។ យ៉ាងណាក៏ដោយក្រុមមន្ត្រី និងមេដឹកនាំគណបក្សនយោបាយទាំងនោះបានផ្តល់ការយល់ឃើញខុសៗគ្នាចំពោះប្រតិកម្មពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀត ដែលបានថ្កោលទោស និងរិះគន់ខ្លាំងៗចំពោះការបោះឆ្នោតដែលមានតែអ្នកប្រកួតតែម្ខាង ពោលគឺមានតែគណបក្សកាន់អំណាច ដោយគ្មានគណបក្សសង្គ្រោះជាតិ។
ព័ត៌មានផ្សេងទៀត
No media source currently available