ក្រុមសមាជិកសភានៅក្នុងតំបន់អាស៊ាន បានជំរុញប្រទេសជាសមាជិកអាស៊ានឲ្យ «បង្កើនវិធានការជាបន្ទាន់ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
នៅក្នុងឆ្នាំ២០១៩ ពលរដ្ឋអាហ្វហ្គានីស្ថានបានជួបប្រទះព្រឹត្តិការណ៍ធំៗចំនួនពីរ។ ព្រឹត្តិការណ៍ធំទីមួយគឺការផ្តួចផ្តើមជំហានដែលឈ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពមួយរវាងក្រុមតាលីបង់ និងស.រ.អា.។ ព្រឹត្តិការណ៍ធំទីពីរគឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលត្រូវបានគេតាមដានយ៉ាងដិតដល់។
ប្រធានាធិបតីអ៊ីរ៉ង់បានសន្យានៅថ្ងៃអង្គារនេះថានឹងដាក់ទោសអ្នកដែលទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអ៊ុយក្រែនដោយចៃដន្យកាលពីសប្ដាហ៍មុន ដែលបណ្ដាលឲ្យមនុស្សទាំង ១៧៦ នាក់ ដែលជិះនៅលើយន្តហោះនោះស្លាប់។
ស្រ្តីរាប់រយនាក់បានបោះជំរំ នៅលើផ្លូវដ៏សំខាន់មួយដែលភ្ជាប់រដ្ឋធានីនៃប្រទេសឥណ្ឌា ទៅក្រុងរណបមួយ ដើម្បីជាការតវ៉ា។ នេះជាការតវ៉ាមិនធម្មតាមួយនៅប្រទេសឥណ្ឌា ក្រោយពីមានការធ្វើវិសោធនកម្មច្បាប់ចូលសញ្ជាតិថ្មីមួយ។
តុលាការនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទបានលុបចោលទោសប្រហារជីវិតដែលបានដាក់លើអតីតមេដឹកនាំយោធាលោក Pervez Musharraf ដោយប្រកាសថាជា ដំណើរការនិតិវិធីខុសច្បាប់ដែលឆ្ពោះទៅកាត់ទោសលោក។
ក្រុមការងាររបស់មន្ទីរដែនដីខេត្តកែបអះអាងថា បានរកឃើញថា សំណង់ដែលបានបាក់រលំនៅកែបបានសង់ខុសបច្ចេកទេស តែមិនទាន់បានឃាត់ផង សំណង់ក៏បាក់ទៅហើយ។ ប៉ុន្តែមិនដឹងថា មូលហេតុអ្វីបានជាសំណង់មួយនេះ នៅបន្តដំណើរការសាងសង់រហូតដល់ថ្ងៃបាក់អគារនោះទេ។
តំណាងសហជីពកម្មករក្នុងប្រទេសកម្ពុជាលើកឡើងថា ភាពស្រពិចស្រពិលចំពោះអ្នកទទួលខុសត្រូវ នៅតែមាននៅឡើយ ក្រោយពីមានហេតុការណ៍បាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា។
នៅក្នុងបាតុកម្មអហិង្សានេះ លោក លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោក កឹម សុខា គ្មានទោសទេ ហើយការចោទប្រកាន់លោកអយុត្តិធម៌។
កញ្ញា កឹម មនោវិទ្យា អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា បានប្រាប់ VOA ថា សវនាការលើលោក កឹម សុខា គឺជា«រូបភាពអាក្រក់ដែលមិនគួរកើតមាននៅកម្ពុជា»។
ដោយសារតែប្រឈមនឹងភស្តុតាងជាច្រើន ប្រទេសអ៊ីរ៉ង់បានទទួលស្គាល់កាលពីថ្ងៃសៅរ៍ម្សិលមិញថា ខ្លួនជាអ្នកបាញ់ទម្លាក់ដោយចៃដន្យនូវយន្តហោះអ៊ុយក្រែនមួយគ្រឿង ដែលធ្វើឲ្យមនុស្សទាំង ១៧៦ នាក់នៅលើយន្តហោះនោះស្លាប់។
ព័ត៌មានផ្សេងទៀត
No media source currently available