លោក ហ៊ុន សែន ដែលបានកាន់អំណាច៣៥ឆ្នាំមកហើយ បានការពារចំណាត់ការរបស់រដ្ឋាភិបាលកាលពីកន្លងទៅ ក្នុងនោះមានការរំលាយគណបក្សសង្រ្គោះជាតិ ដោយតុលាការកំពូល តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលនិងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង។
អតីតកម្មាភិបាលខ្មែរក្រហមគឺ លោក មាស មុត បំភ្លឺថា លោកមិនបានរំលោភយកដីធ្លី ពលរដ្ឋនៅក្នុងស្រុកភូមិនោះទេដោយបញ្ជាក់ថាដីនោះជាដីលោកតាំងពីក្រោយពេលធ្វើសមាហរណកម្មក្នុងទសវត្សរ៍១៩៩០ម្ល៉េះ។
ក្រសួងសន្តិសុខមាតុភូមិស.រ.អា.យល់ព្រមថានឹងចែករំលែកព័ត៌មានស្តីអំពីការចូលសញ្ជាតិទៅដល់ការិយាល័យជំរឿនអាមេរិក ដើម្បីប្រមូលទិន្នន័យស្តីអំពីថានរណាបានចូលសញ្ជាតិបន្ទាប់ពីការច្រានចោលរបស់តុលាការកំពូលមិនឲ្យសួរសំណួរអំពីការចូលសញ្ជាតិក្នុងសំណុំបែបបទជំរឿនក្នុងឆ្នាំ២០២០។
ការបាក់អគារនៅខេត្តព្រះសីហនុកាលពីខែមិថុនា មិនទាន់មានការបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅឡើយ រហូតមកដល់ពេលនេះ។
ការបាក់អគារនៅខេត្តកែបកាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស៣៦នាក់ស្លាប់ ក្នុងនោះមានក្មេងអាយុក្រោម១០ឆ្នាំ ៦នាក់ផងដែរ ដែលជាកូនៗរបស់កម្មករដែលមកធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់នេះ។
មនុស្សយ៉ាងហោចណាស់ចំនួន៦០នាក់បានស្លាប់ ហើយមនុស្សជិតមួយសែននាក់ទៀតមិនអាចត្រឡប់ទៅផ្ទះវិញបាន ក្រោយពីភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់នៅក្នុងនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី អស់រយៈពេលប៉ុន្មានថ្ងៃ។
បាតុកម្មដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ បានក្លាយជាអំពើហិង្សា ហើយក៏បានបង្កឲ្យមនុស្សបួននាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលលោកថានិន្នាការនេះបង្ហាញពីសញ្ញាបរាជ័យសម្រាប់យុទ្ធនាការនៃការទប់ស្កាត់។
ប្រទេសកេនយ៉ាប្រារព្ធខួបនៃការបញ្ចប់ការគ្រប់គ្រងបែបអាណានិគមរបស់អង់គ្លេសមកលើប្រទេសនេះ កាលពីជាង៥ទសវត្សរ៍មុនគឺនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦៣។ ស្របពេលជាមួយគ្នានេះ សហគមន៍ចំនួនពីរចង់ឱ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតលើការរឹបអូសដីធ្លីនៅសម័យអាណានិគម។
បាតុកម្មដែលបានផ្ទុះឡើងហើយក្លាយជាហិង្សាកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះបានបង្កឲ្យមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនមកដល់សព្វថ្ងៃនេះ នៅក្នុងហេតុការណ៍ដែលកងកម្លាំងទ័ពពិសេសឆ័ត្រយោង៩១១បានបើកការបាញ់រះមកលើក្រុមអ្នកតវ៉ា។
ព័ត៌មានផ្សេងទៀត
No media source currently available