ក្រុមតំណាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផលិតផលកាត់ដេរចំនួនជាង២០ បានលើកពីកង្វល់ជាថ្មីទៀតចំពោះហានិភ័យដែលកម្ពុជាអាចនឹងបាត់ការគាំទ្រខាងពាណិជ្ជកម្មពីអឺរ៉ុប និងអាមេរិក បើកម្ពុជាខកខានមិនអាចធ្វើឲ្យប្រសើរដល់ស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
សហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តចុងក្រោយថា នឹងទុកកម្ពុជាក្នុងប្រព័ន្ធឋាន:អនុគ្រោះពន្ធ EBAទៀត ឬយ៉ាងណា នៅថ្ងៃទី១២ ខែកុម្ភ:ខាងមុខ ក្រោយការវាយតម្លៃរបស់ខ្លួនលើការស្តារឡើងវិញនូវស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យNDI បានសម្ដែងការប្ដេជ្ញាចិត្តថាខ្លួននៅតែមានបំណងចង់ចូលរួមអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថាការសន្ទនាដ៏វិជ្ជមានមួយនឹងកើតឡើងរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ
នៅឆ្នាំ២០០៣ នីហ្សេរីយ៉ា បានបង្កើតច្បាប់ដើម្បីការពារសិទ្ធិកុមារនិងការពារពួកគេពីការកេងប្រវ័ញ្ចពលកម្ម។ ក៏ប៉ុន្តែ ១៧ ឆ្នាំក្រោយមកកុមារនីហ្សេរីយ៉ារាប់លាននាក់នៅតែបន្តធ្វើការងារដែលប្រើកម្លាំងកាយ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ឬ ផ្គត់ផ្គង់គ្រួសារ។
តុលាការយុត្តិធម៌អន្តរជាតិអង្គការសហប្រជាជាតិបានបញ្ជាឱ្យប្រទេសភូមាឬមីយ៉ាន់ម៉ា ចាត់វិធានការគ្រប់បែបយ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់រាល់សកម្មភាពប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
អតីតបក្សប្រឆាំងនៅកម្ពុជា យល់ថា សហជីពខាងផ្នែកសំណង់គួរតែមានសិទ្ធិធំជាងមុន ដើម្បីការពារផលប្រយោជន៍កម្មករក្នុងពេលដែលពួកគេប្រឈមនឹងកង្វះសុវត្ថិភាពកាន់តែខ្លាំង ខណៈពេលដែលវិស័យសំណង់កាន់តែរីកដុះដាល
របាយការណ៍ថ្មីស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ បង្ហាញថាអំពើពុករលួយកាន់តែជ្រួតជ្រាបក្នុងបណ្ដាប្រទេសភាគច្រើនលើពិភពលោកដែលបើកឱកាសឱ្យទឹកលុយ មានឥទ្ធិពលលើការសម្រេចចិត្តខាងនយោបាយ។
នៅថ្ងៃពុធនេះ ក្រុមសហជីព មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនការពារសិទ្ធិនានាប្រមាណជា១០០នាក់ បានមកធ្វើពិធីរំឭកដល់ការបាញ់សម្លាប់លោក ជា វិជ្ជា នៅពីមុខរូបសំណាកអតីតមេដឹកនាំសហជីពរូបនេះ ដែលតម្កល់នៅមិនឆ្ងាយប៉ុន្មានពីវិមានឯករាជ្យ។
ប្រជាជនជាង២៦ម៉ឺននាក់ក្នុងចំណោមប្រជាជន១៦លាននាក់នៅកម្ពុជាបានជាប់ក្នុងទាសភាពសម័យទំនើប។នេះបើយោងតាមសន្ទស្សន៍ទាសភាពពិភពលោក Global Slavery Index របស់មូលនិធិ Walk Free Foundation។
ក្រោយការបញ្ជារបស់លោក ហ៊ុន សែន ឲ្យស៊ើបអង្កេតករណីពលរដ្ឋម្នាក់ស្លាប់នៅខេត្តបន្ទាយមានជ័យ ខណៈស្ថិតក្នុងការឃុំឃាំង ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងភ្លាមៗ ហើយលទ្ធផលខុសពីការអះអាងរបស់រដ្ឋបាលខេត្ត និងពន្ធនាគារ។
ក្រុមអ្នកវិភាគយល់ឃើញថា ការកាត់ក្តីលោកកឹម សុខា ឆ្លុះបញ្ចាំងពីការបន្តបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការភ័យខ្លាចរបស់បក្សអំណាចនៅក្នុងឆ្នាំ២០២៣ បើលោកកឹម សុខា ត្រូវបានផ្តល់សិទ្ធិនយោបាយពេញលេញ ហើយគណបក្សប្រឆាំងត្រូវបានអនុញ្ញាតឲ្យមានដំណើរឡើងវិញនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available