ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សហជីព​កម្មករ​ថា អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​តែ​ជា​អាថ៌កំបាំង​​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តំណាង​សហជីព​កម្មករ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​ភាព​ស្រពិចស្រពិល​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ នៅ​តែ​មាន​នៅ​ឡើយ ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា ​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២០​ ​ថា៖​ «‍មាន​បញ្ហា​អាថ៌កំបាំង​ច្រើន​នៅ​ក្នុង​នោះ ដោយសារ​តែ​យើង​ពិនិត្យ​មើល​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង ឃើញ​ខាង​មន្ទីរ​ចុះ​ត្រួត​ពិនិត្យ​មើល​ថា​ ការ​សាង​សង់​ហ្នឹង វា​ខុស​បច្ចេកទេស ប៉ុន្តែ​មិន​បាន​ហាមឃាត់​ជា​បន្ទាន់​ឬ​ចាត់​វិធានការណ៍​ណាមួយ​​​​ទៅ​លើ​អ្នក​សាងសង់​ឬ​ក្រុមហ៊ុន​ហ្នឹង​ទេ។ ឃើញ​ហើយ​នៅ​តែ​បន្ត ដល់​ពេល​បញ្ហា​កើត​ឡើង អត់​ដឹង​ថា​អ្នក​ណា​ទទួល​ខុសត្រូវ»។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ ចំណីអាហារ​និង​សេវា​កម្ម​កម្ពុជា ដែល​ជា​វាគ្មិន​ម្នាក់​ដែរ មាន​ប្រសាសន៍​ថា ៖ «‍គឺ​ថា​វប្បធម៌​នៅ​ស្រុក​យើង មាន​តែ​ទទួល​ត្រូវ តែ​មិន​ដែល​មាន​ទទួល​ខុស»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៣ មករា ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG