ក្រុមសង្គមស៊ីវិលទាំងនោះបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះថា សវនាការលើលោក កឹម សុខា មិនមានសារព័ត៌មាន ឬអង្គការសង្គមស៊ីវិលណាមួយ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសវនាការនេះទេ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់ការសាកសួរលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ថ្ងៃទី២ នៅក្នុងសវនាការជំនុំជម្រះ ហើយនឹងបន្តទៅសប្តាហ៍ក្រោយទៀត។
លោក កឹម សុខា មេដឹកនាំបក្សជំទាស់ បានផ្ដល់បទសម្ភាសខ្លីដល់VOA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មុនពេលលោកធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការថ្ងៃទីពីរ លើសំណុំរឿង ដែលលោកត្រូវបានចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
ការប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវបានអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយបារម្ភថា អាចត្រូវបានប្រើប្រាស់ ដើម្បីបំបិទសំឡេងក្រុមអ្នករិះគន់។
នៅដើមខែមករា ឆ្នាំ២០២០នេះ ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គម ស៊ីវិលប្រមាណ៧០នាក់ បានប្រារព្ធខួបលើកទី៦ឆ្នាំនៃការបង្ក្រាបលើបាតុកម្មកម្មករដ៏ហិង្សាពីកងកម្លាំងប្រដាប់អាវុធដែលបានកើតឡើង ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ ក្រុមសកម្មជន និងមន្ត្រីអង្គកា
មេធាវីរបស់រដ្ឋាភិបាលបញ្ជាក់ថាមានប្រទេសចំនួន៩ ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា រួមមានឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា ដោយលោកបានស្នើឲ្យប្រើប្រាស់អក្សរតំណាង ដូចជាសហរដ្ឋអាមេរិក ត្រូវនឹងអក្សរ«ង»។
ក្រុមមន្ត្រីកម្ពុជាចាត់ទុកថា របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាមានបំណងបន្តុះបង្អាប់ការវិវត្តវិជ្ជមាននៃដំណើរការនានារបស់រដ្ឋាភិបាលក្រុងភ្នំពេញ។
ក្រុមសមាជិកសភានៅក្នុងតំបន់អាស៊ាន បានជំរុញប្រទេសជាសមាជិកអាស៊ានឲ្យ «បង្កើនវិធានការជាបន្ទាន់ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
នៅក្នុងឆ្នាំ២០១៩ ពលរដ្ឋអាហ្វហ្គានីស្ថានបានជួបប្រទះព្រឹត្តិការណ៍ធំៗចំនួនពីរ។ ព្រឹត្តិការណ៍ធំទីមួយគឺការផ្តួចផ្តើមជំហានដែលឈ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពមួយរវាងក្រុមតាលីបង់ និងស.រ.អា.។ ព្រឹត្តិការណ៍ធំទីពីរគឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលត្រូវបានគេតាមដានយ៉ាងដិតដល់។
ព័ត៌មានផ្សេងទៀត
No media source currently available