ប្រទេសកេនយ៉ាប្រារព្ធខួបនៃការបញ្ចប់ការគ្រប់គ្រងបែបអាណានិគមរបស់អង់គ្លេសមកលើប្រទេសនេះ កាលពីជាង៥ទសវត្សរ៍មុនគឺនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦៣។ ស្របពេលជាមួយគ្នានេះ សហគមន៍ចំនួនពីរចង់ឱ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតលើការរឹបអូសដីធ្លីនៅសម័យអាណានិគម។
បាតុកម្មដែលបានផ្ទុះឡើងហើយក្លាយជាហិង្សាកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះបានបង្កឲ្យមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនមកដល់សព្វថ្ងៃនេះ នៅក្នុងហេតុការណ៍ដែលកងកម្លាំងទ័ពពិសេសឆ័ត្រយោង៩១១បានបើកការបាញ់រះមកលើក្រុមអ្នកតវ៉ា។
ការណ៍ដែលទស្សនាវដ្តី Time ជ្រើសរើសសកម្មជនបរិស្ថាននាង Greta Thunberg ជនជាតិស៊ុយអែត ជាបុគ្គលឆ្នើមប្រចាំឆ្នាំ បង្ហាញពីឥទ្ធិពលរបស់យុវជនដែលកាន់តែកើនឡើង និងបានជំរុញឱ្យរដ្ឋាភិបាលប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអ្វីដែលមនុស្សជាច្រើនចាត់ទុកថាជាវិបត្តិបម្រែបម្រួលអាកាសធាតុ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬ UNHCR និងទីភ្នាក់ងារស៊ុយអែតសម្រាប់ការអភិវឌ្ឍបានប្រកាសបង្កើតកម្មវិធីរយៈពេល៤ឆ្នាំ ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ឱ្យដល់ជនភៀសខ្លួនចំនួនមួយសែននាក់នៅក្នុងប្រទេសអ៊ូហ្គាន់ដា។
ក្រោយពីការរាយការណ៍មួយពីការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១២ លោក អូន ភាព និងលោក Zsomber Peter ដែលជាអ្នកយកព័ត៌មានជើងចាស់របស់កាសែត The Cambodia Daily បានរងការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។
ក្រុមសកម្មជនបរិស្ថាន បានលើកឡើងថា លោក គន់ គីម និងលោក ទ្រី ភាព បានប្រមូលទ្រព្យសម្បត្តិដែលបានមកពីអំពើទុច្ចរិត ដោយការទាញប្រយោជន៍ពីធនធានធម្មជាតិរបស់កម្ពុជា ហើយថាបុគ្គលទាំងនេះ គួរតែត្រូវបានបញ្ឈប់ពីការរំលោភបំពានបន្ថែមទៀត។
នៅក្នុងខេត្តទាំង៦នោះ មានប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ចំនួន២៧ កំពុងមានវិវាទដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនឯកជន រួមទាំងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាផងដែរ។
ការរិះគន់កាន់តែខ្លាំងឡើង បានកើតឡើងនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដោយសារការដោះដូរអ្នកទោសដ៏ចម្រូងចម្រាសមួយជាមួយក្រុមផ្ដាច់ខ្លួនដែលមានប្រទេសរុស្ស៊ីនៅពីក្រោយ។
អតីតអ្នកាកាសែតលោក យាង សុធារិន្ទ បានថ្លែងប្រាប់អ្នកសារព័ត៌មានខាងក្រៅរបងតុលាការថា លោកខកចិត្ត និងខាតបង់ពេលវេលាច្រើន ដោយសារការបន្តការស៊ើបអង្កេតរបស់តុលាការ។
ព័ត៌មានផ្សេងទៀត
No media source currently available