នៅពេល VOA សួរថា តើនរណាទទួលខុសត្រូវលើការបាក់អគារនៅខេត្តកែប លោកប្រធានគណៈកម្មការកោសល្យវិច័យថា ម្ចាស់អគារ តែថានេះជាចំណាត់ការរបស់តុលាការ។
ប្រទេសថៃបានស្នើសុំឲ្យប្រទេសម៉ាឡេស៊ីជួយស្វែងរកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយក្រុម ដែលបានរត់ចេញពីមណ្ឌលឃុំឃាំងមួយនៅភាគខាងត្បូងប្រទេសថៃ។ នេះបើតាមប៉ូលិសថៃកាលពីថ្ងៃព្រហស្បតិ៍។
បុគ្គលិក NagaWorld ច្រើនរយនាក់បានប្រមូលផ្តុំគ្នានៅមុខកាស៊ីណូនេះនៅរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទាមទារឡើងប្រាក់ខែនិងឲ្យមេដឹកនាំសហជីពរបស់ពួកគេបានចូលធ្វើការវិញ។
ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្តើមតវ៉ាទាមទារដំឡើងប្រាក់ខែតាំងពីខែកញ្ញា ឆ្នាំ២០១៩មក រហូតដល់ប្រធានសហជីពក្នុងក្រុមហ៊ុនម្នាក់ត្រូវបានក្រុមហ៊ុនព្យួរការងារ ដោយចោទថាជាមេខ្លោងក្នុងការទាមទារ។
លោក ហ៊ុន សែន ដែលបានកាន់អំណាច៣៥ឆ្នាំមកហើយ បានការពារចំណាត់ការរបស់រដ្ឋាភិបាលកាលពីកន្លងទៅ ក្នុងនោះមានការរំលាយគណបក្សសង្រ្គោះជាតិ ដោយតុលាការកំពូល តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលនិងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង។
អតីតកម្មាភិបាលខ្មែរក្រហមគឺ លោក មាស មុត បំភ្លឺថា លោកមិនបានរំលោភយកដីធ្លី ពលរដ្ឋនៅក្នុងស្រុកភូមិនោះទេដោយបញ្ជាក់ថាដីនោះជាដីលោកតាំងពីក្រោយពេលធ្វើសមាហរណកម្មក្នុងទសវត្សរ៍១៩៩០ម្ល៉េះ។
ក្រសួងសន្តិសុខមាតុភូមិស.រ.អា.យល់ព្រមថានឹងចែករំលែកព័ត៌មានស្តីអំពីការចូលសញ្ជាតិទៅដល់ការិយាល័យជំរឿនអាមេរិក ដើម្បីប្រមូលទិន្នន័យស្តីអំពីថានរណាបានចូលសញ្ជាតិបន្ទាប់ពីការច្រានចោលរបស់តុលាការកំពូលមិនឲ្យសួរសំណួរអំពីការចូលសញ្ជាតិក្នុងសំណុំបែបបទជំរឿនក្នុងឆ្នាំ២០២០។
ការបាក់អគារនៅខេត្តព្រះសីហនុកាលពីខែមិថុនា មិនទាន់មានការបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅឡើយ រហូតមកដល់ពេលនេះ។
ការបាក់អគារនៅខេត្តកែបកាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស៣៦នាក់ស្លាប់ ក្នុងនោះមានក្មេងអាយុក្រោម១០ឆ្នាំ ៦នាក់ផងដែរ ដែលជាកូនៗរបស់កម្មករដែលមកធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់នេះ។
ព័ត៌មានផ្សេងទៀត
No media source currently available