អង្គការបព្វជិតឥស្លាមកំពូលនៃប្រទេសឥណ្ឌូនេស៊ីបានច្រានចោលសេចក្ដីរាយការណ៍ដែលថា អង្គការឥស្លាមនៅឥណ្ឌូនេស៊ីទទួលបានការឧបត្ថម្ភ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយផ្សេងៗទៀត ជាថ្នូរនឹងការរក្សាភាពស្ងៀមស្ងាត់ចំពោះទង្វើរបស់ចិនលើជាតិសាសន៍ Uighur។
លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីមួយរូបដែលកំពុងជាប់ចោទនេះជឿថា ការបន្តអូសបន្លាយស៊ើបអង្កេតលើសំណុំរឿងរបស់លោក និងលោក អ៊ួន ឈិន គឺជាចេតនារបស់ចៅក្រមសាលាដំបូងក្នុងការដាក់បន្ទុកលើអ្នកទាំងពីរ។
សកម្មជនពីគ្រប់ទិសទីបានប្រមូលផ្ដុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ដើម្បីដើរដង្ហែក្បួនសម្រាប់សិទ្ធិស្ត្រីនៅឆ្នាំទី៤។ ការដើរដង្ហែក្បួននេះគឺដើម្បីទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំងក្លាជាងមុនទៅលើសិទ្ធិស្ត្រីនិងបញ្ហាសង្គមដទៃទៀត។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ បានច្រានចោលការរិះគន់ឥតសំចៃលើដំណើរការកាត់ក្តីលោក កឹម សុខា មេដឹកនាំមេដឹកនាំក្រុមជំទាស់ពីបទក្បត់ជាតិ។
ក្រុមសង្គមស៊ីវិលទាំងនោះបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះថា សវនាការលើលោក កឹម សុខា មិនមានសារព័ត៌មាន ឬអង្គការសង្គមស៊ីវិលណាមួយ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសវនាការនេះទេ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់ការសាកសួរលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ថ្ងៃទី២ នៅក្នុងសវនាការជំនុំជម្រះ ហើយនឹងបន្តទៅសប្តាហ៍ក្រោយទៀត។
លោក កឹម សុខា មេដឹកនាំបក្សជំទាស់ បានផ្ដល់បទសម្ភាសខ្លីដល់VOA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មុនពេលលោកធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការថ្ងៃទីពីរ លើសំណុំរឿង ដែលលោកត្រូវបានចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
ព័ត៌មានផ្សេងទៀត
No media source currently available