កិច្ចព្រមព្រៀងរ៉ែដែលត្រូវបានចរចាក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងបើកលទ្ធភាពដល់អាមេរិកអាចទទួលធនធានរ៉ែរបស់អ៊ុយក្រែន ប៉ុន្តែមិនផ្តល់ត្រឡប់មកវិញនូវការធានាខាងសន្តិសុខរបស់អាមេរិកដល់អ៊ុយក្រែនទេ ដែលនេះជាការខកចិត្តមួយសម្រាប់អ៊ុយក្រែន។
ជំនួបនេះជាការទាក់ទងថ្មីៗជាបន្តបន្ទាប់រវាងប្រទេសទាំង២ រួមមានការហៅទូរសព្ទមួយនៅដើមខែនេះរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
លោកប្រធានាធិបតី Trump បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃពុធថា«ខ្ញុំសង្ឃឹមថាយើងនឹងមានបញ្ហានេះជាទីកន្លែងដែលយើងអាចព្រួយបារម្ភអំពីការថែរក្សាសន្តិភាព។
ទាហានអាមេរិកាំងដែលប្តូរភេទនឹងត្រូវបញ្ឈប់ពីយោធាសហរដ្ឋអាមេរិក លើកលែងតែអ្នកដែលទទួលបានការលើកលែងណាមួយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើអនុស្សារណៈរបស់ក្រសួងការពារជាតិអាមេរិកដែលដាក់ជូនតុលាការកាលពីថ្ងៃពុធ។
លោក Yoon បានថ្លែងជាចុងក្រោយបែបនេះនៅឯតុលាការធម្មនុញ្ញ គ្រាដែលតុលាការនេះបញ្ចប់សវនាការជជែកដេញដោលក្នុងសំណុំរឿងដកលោកពីតំណែង។
ការព្រមព្រៀងលើសេចក្តីប្រកាសជានិច្ចកាលបានក្លាយជាការលំបាកសម្រាប់ជំនួបដែលរួមមានប្រទេសចិន រុស្ស៊ី សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
អ្នកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានបាននិយាយថា«យើងខិតកាន់តែជិតសម្រេចបានកិច្ចព្រមព្រៀងគ្នាហើយ»។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បាននិយាយនៅថ្ងៃពុធនេះថា លោកចង់ឲ្យប្រទេសនៅអឺរ៉ុប «ទាំងអស់» ធ្វើកិច្ចសហប្រតិបត្តិការនិងចាប់ផ្ដើមកាត់បន្ថយការផ្ដល់ទិដ្ឋាការដល់ជនជាតិនៃប្រទេសដែលបដិសេធមិនទទួលយកត្រឡប់ទៅវិញនូវជនចំណាកស្រុកខុសច្បាប់ដែលបារាំងបណ្ដេញចេញ។
លោក Merzបានបន្ថែមទៀតថា«អាទិភាពរបស់ខ្ញុំ នឹងពង្រឹងអឺរ៉ុបឱ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលជាជំហានដែលយើងប្រាកដអាចធ្វើឱ្យសម្រេចបាននូវឯករាជ្យភាពចេញពីសហរដ្ឋអាមេរិក»។
រុស្ស៊ីថាខ្លួននឹងបញ្ឈប់សង្គ្រាមនេះក្នុងករណីណាដែលកិច្ចព្រមព្រៀងមួយអាចសម្រេចបានដែល «ត្រូវនឹង» ផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ និងបានចោទអឺរ៉ុបថាចង់ពន្យារពេលសង្គ្រាមនេះ។
អនាគតអធិការបតីរបស់អាល្លឺម៉ង់ លោក Friedrich Merz ទំនងជានឹងចាប់ផ្តើមព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះនៅថ្ងៃចន្ទនេះ បន្ទាប់ពីប្លុកអភិរក្សនិយមរបស់លោកបានឈ្នះការបោះឆ្នោតជាតិដែលគណបក្សស្តាំនិយម និងឆ្វេងនិយមជ្រុលដណ្តើមបានការគាំទ្រពីអ្នកបោះឆ្នោតជាច្រើន។
នាវាចម្បាំង នាវាល្បាត និងនាវាជំនួយរបស់ចិនបានចូលកៀកដែនសមុទ្ររបស់អូស្ត្រាលីកាលពីសប្តាហ៍មុន។
ព័ត៌មានផ្សេងទៀត
No media source currently available