កាលពីថ្ងៃចន្ទ ប្រទេសចិនបានបញ្ជាក់ថាសេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិកនិងជប៉ុនដែលថ្កោលទោសសកម្មភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងថាជា «សកម្មភាពបង្កហេតុ» គឺជា «ការវាយប្រហារនិងបង្ខូចកេរ្តិ៍ឈ្មោះ» ខ្លួន។
អ្នកតំណាងរបស់រុស្ស៊ីសម្រាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថាលក្ខខណ្ឌទាំងអស់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវតែបំពេញឲ្យបានពេញលេញជាមុនសិន មុនសង្គ្រាមនៅអ៊ុយក្រែនអាចបញ្ចប់បាន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាជនជាតិប៉ាឡេស្ទីននឹងគ្មានសិទ្ធិវិលត្រឡប់ទៅតំបន់ហ្កាហ្សាវិញទេក្រោមផែនការរបស់លោកក្នុងការឲ្យអាមេរិកជាអ្នកគ្រប់គ្រងតំបន់នោះ។
នៅជួរមុខនៃសមរភូមិក្នុងប្រទេសអ៊ុយក្រែន កាសែតក្នុងស្រុកគឺជាមូលដ្ឋានផ្ដល់ព័ត៌មានដ៏សំខាន់នៅក្នុងតំបន់ដែលរុស្ស៊ីបានបំផ្លាញអង់តែនទូរស័ព្ទនិងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត។
អង្គការសហប្រជាជាតិបានអំពាវនាវកាលពីថ្ងៃសុក្រដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យដកចេញនូវការសម្រេចរបស់លោកក្នុងការដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
តំណាងរាស្ត្រពីរនាក់ដែលមកពីគណបក្សទាំងពីរនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិក កំពុងស្នើឱ្យមានបម្រាបមិនឱ្យប្រើកម្មវិធី app បញ្ញាសិប្បនិម្មិត AI របស់ចិនឈ្មោះ DeepSeek ពីឧបករណ៍នានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជើងហោះហើរសហរដ្ឋអាមេរិកដែលដឹកជញ្ជូនពលរដ្ឋឥណ្ឌាដែលត្រូវបានចោទប្រ កាន់ថា បានចូលក្នុងសហរដ្ឋអាមេរិកខុសច្បាប់បានចុះចតក្នុងរដ្ឋ Punjab ភាគខាងជើងកាលពីថ្ងៃពុធដែលជាជើងហោះហើរបែបនេះលើកដំបូងទៅកាន់ប្រទេសឥណ្ឌាចាប់តាំងពីរដ្ឋបាលរបស់លោកប្រធានាធិបតី Trump
ប្រធានាធិបតីអន្តរកាលនៃប្រទេសស៊ីរីលោក Ahmed al-Sharaaបាននិយាយថារដ្ឋាភិបាលរបស់លោកមានគោលបំណងស្តារការទាក់ទងជាមួយសហរដ្ឋអាមេរិកឡើងវិញក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក៏ប៉ុន្តែ មិនទាន់មានការទាក់ទងជាមួយរដ្ឋបាលរបស់លោក Trump នៅឡើយទេ។
បណ្ដាមេដឹកនាំនៃសហភាពអឺរ៉ុបដែលបានជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានព្រមានកាលពីថ្ងៃចន្ទថាបើមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នោះនឹងគ្មានអ្នកឈ្នះទេ និងបានទទូចថាពួកគេនឹងតបតវិញ បើប្រធានាធិបតីអាមេរិកលោក Donald Trump ដាក់ពន្ធគយ។
ទីផ្សារភាគហ៊ុននៅអាស៊ីនិងអឺរ៉ុបបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ចំពេលដែលវិនិយោគិនបារម្ភអំពីពន្ធគយថ្មីដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថានឹងដាក់លើទំនិញនាំចូលពីប្រទេសចិន ម៉ិកស៊ិក និងកាណាដា។
កាលពីថ្ងៃសុក្រ រុស្ស៊ីបានរិះគន់ផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការបង្កើតប្រព័ន្ធខែលការពារមីស៊ីលដូចផែនការ «Star Wars» សម្រាប់សហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថាប្រព័ន្ធនេះអាចប្រែក្លាយលំហអាកាសឲ្យទៅជាតំបន់ «ប្រឈមមុខដាក់គ្នា»។
ប្រទេសថៃបានបដិសេធថាខ្លួនមិនបានធ្វើបាបមហាសេដ្ឋីល្បែងស៊ីសងចិនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅថៃ ហើយព្យាយាមប្រឆាំងនឹងការធ្វើបត្យាប័នបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ ដោយអាជ្ញាធរចិនបានចោទប្រកាន់ថាលោកបានដំណើរការការល្បែងស៊ីសងអនឡាញខុសច្បាប់នៅអាស៊ីអាគ្នេយ៍។
ព័ត៌មានផ្សេងទៀត
No media source currently available