ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Merz ​ប្រឈមមុខ​នឹង​ការចរចា​ដ៏​លំបាក​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​បង្កើត​រដ្ឋាភិបាល


មេដឹកនាំ​និង​បេក្ខជន​កំពូល​សម្រាប់តំណែង​អធិការបតីអាល្លឺម៉ង់​​នៃ​បក្ស Christian Democratic Union លោក Friedrich Merz ថ្លែង​នៅ​សន្និសីទ​កាសែត​នៅ​ទីក្រុងបែរឡាំង
មេដឹកនាំ​និង​បេក្ខជន​កំពូល​សម្រាប់តំណែង​អធិការបតីអាល្លឺម៉ង់​​នៃ​បក្ស Christian Democratic Union លោក Friedrich Merz ថ្លែង​នៅ​សន្និសីទ​កាសែត​នៅ​ទីក្រុងបែរឡាំង

អនាគត​អធិការបតីរបស់​អាល្លឺម៉ង់ ​លោក Friedrich Merz ​ទំនង​ជា​នឹង​ចាប់​ផ្តើម​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បន្ទាប់​ពី​ប្លុក​អភិរក្ស​និយម​របស់​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ដែលគណបក្ស​ស្តាំ​និយម ​និង​ឆ្វេងនិយមជ្រុល​ដណ្តើម​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ជាច្រើន​។

លោក​ Merz ​ដែល​មិនមាន​បទពិសោធន៍​ពីមុនមក​ក្នុង​ការកាន់តំណែង​កំពូល​ គ្រោង​នឹង​ទទួល​បន្ទុក​ដោះស្រាយសេដ្ឋកិច្ច​ដ៏ធំ​បំផុត​របស់​អឺរ៉ុប ​ដែល​កំពុងតែ​មាន​បញ្ហា ​ការបែកបាក់​ក្នុង​សង្គម​ដោយ​សារ​បញ្ហា​ជន​ចំណាក​ស្រុក ​និង​សន្តិសុខ​របស់ខ្លួន​ដែល​កំពុង​នៅ​ចន្លោះ​គ្នា​រវាង​សហរដ្ឋ​អាមេរិក​ដែល​មាន​ការប្រឈមមុខ​ដាក់គ្នា ​និង​រុស្ស៊ី ​និង​ចិន​ដែល​កាន់តែ​គឃ្លើន។

អ្នកនយោបាយ​វ័យ៦៩​ឆ្នាំ​រូប​នេះ​ប្រឈមមុខ​នឹង​ការចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ​ បន្ទាប់ពី​គណបក្ស​ស្តាំនិយម​ជ្រុល​សម្រាប់​អាល្លឺម៉ង់ ​(AfD)​ បាន​កើនឡើង​ដល់​លំដាប់​ទីពីរ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ការបោះឆ្នោត។

នៅក្នុង​ការបង្ហាញ​ដំបូង​នៃ​ចេតនា​គោលនយោបាយ​របស់​លោក លោ​ក ​Merz ក៏​បាន​ផ្តោត​គោលដៅ​លើ​សហរដ្ឋ​អាមេរិក ​ដោយ​រិះគន់​ការបញ្ចេញ​មតិ​ «គួរឱ្យ​ខឹង​សម្បារ​ជាទីបំផុត» ​ដែល​ចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​អំឡុងពេល​យុទ្ធនាការ​ដោយ​ប្រៀបធៀប​មតិ​នោះ​ទៅនឹង​អន្តរាគមន៍​ប្រកប​ដោយ​អរិភាព​ពី​ប្រទេស​រុស្ស៊ី៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG