ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ទាហាន​ដែល​ប្តូរ​ភេទ​នឹង​ត្រូវ​បញ្ឈប់​ពី​យោធា


ទាហាន​អាមេរិកាំងបាន​មកដល់​បន្ទាយអាកាស​ទី១០១​នៅ​ប្រទេស​រ៉ូម៉ានីកាលពីថ្ងៃទី៥ មេសា ឆ្នាំ២០២៣។
ទាហាន​អាមេរិកាំងបាន​មកដល់​បន្ទាយអាកាស​ទី១០១​នៅ​ប្រទេស​រ៉ូម៉ានីកាលពីថ្ងៃទី៥ មេសា ឆ្នាំ២០២៣។

ទាហាន​អាមេរិកាំង​ដែល​ប្តូរ​ភេទ​នឹង​ត្រូវ​បញ្ឈប់​ពី​យោធា​សហរដ្ឋ​អាមេរិក លើកលែង​តែ​អ្នកដែលទទួល​បាន​ការ​លើកលែង​ណាមួយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​អនុស្សារណៈ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ដែល​ដាក់​ជូន​តុលាការ​កាលពី​ថ្ងៃ​ពុធ។ អនុស្សារណៈនោះ​មាន​បំណង​ហាមឃាត់​អ្នក​ដែល​ប្តូរ​ភេទ​មិន​ឲ្យ​ចូល​បម្រើ​កងទ័ព។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​មួយ​កាលពី​ខែ​មុន​ដែល​មាន​បំណង​លក្ខណៈ​រឿង​ផ្ទាល់​ខ្លួនសំដៅ​លើ​ទាហាន​ប្តូរ​ភេទ ដោយ​ក្នុង​ពេល​មួយ​លោក​និយាយ​ថា​បុរស​ដែល​កំណត់​ខ្លួន​ឯង​ថា​ជា​ស្ត្រី​គឺ «មិន​ស្រប​ជាមួយ​នឹង​ភាព​ចេះ​ដាក់ខ្លួន​និង​ភាព​មិន​អត្តនោម័តដែល​តម្រូវឲ្យ​មាន​សម្រាប់​ទាហាន​នោះទេ»។

នៅ​ក្នុង​ខែ​នេះ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា យោធា​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ប្តូរ​ភេទ​ចូល​បម្រើ​កងទ័ព​ឡើយ ហើយ​ក្រសួង​នឹង​បញ្ឈប់​នីតិវិធី​អនុវត្ត​ឬ​សម្របសម្រួល​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ជាក់​អំពី​ភេទ​ដោយ​បុគ្គល​ខ្លួនឯង​សម្រាប់​ទាហាន​នីមួយៗ។

អនុស្សារណៈ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​នោះ​គឺ​មាន​លើសពី​នេះ​ទៅ​ទៀត។

អនុស្សារណៈ​នេះ​បាន​បញ្ជាក់​ថា ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ត្រូវតែ​បង្កើត​នីតិវិធី​ដើម្បី​កំណត់​ទាហាន​ណា​ដែល​ជា​ជន​ប្តូរ​ភេទ​ក្នុងរយៈ​ពេល ៣០ ថ្ងៃ ហើយ​បន្ទាប់មក​ក្នុង​អំឡុង​ពេល ៣០ ថ្ងៃ ក្រសួង​នេះ​ត្រូវតែ​បញ្ឈប់​អ្នក​ទាំងនោះ​ពី​យោធា​សហរដ្ឋ​អាមេរិក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG