ទីភ្នាក់ងារព័ត៌មានជាតិផ្លូវការណ៍ NNA បានរាយការណ៍ថា«ដ្រូនរបស់សត្រូវបានវាយប្រហារលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុង Aita al-Shaab» នៅជិតព្រំដែនភាគខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មាននោះបានបន្ថែមទៀតថាមនុស្សម្នាក់ត្រូវបានសម្លាប់។
សេចក្តីសម្រេចមិនចូលរួមជំនួបប្រចាំឆ្នាំរបស់មេដឹកនាំហិរញ្ញវត្ថុមកពីប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកជារឿងមិនប្រក្រតីខ្លាំងបំផុតសម្រាប់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនៅពេលដែលសហរដ្ឋអាមេរិកជារឿយៗដឹកនាំកិច្ចព្រមព្រៀងក្រុមប្រទេស G-20
ក៏ប៉ុន្តែ លោក Putinបានបន្ថែមទៀតថា«វាមិនអាចទៅរួចទេដើម្បីដោះស្រាយបញ្ហាជាច្រើននោះ រួមទាំងវិបត្តិអ៊ុយក្រែន ដោយមិនមានការបង្កើនកម្រិតនៃការទុកចិត្តរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនោះ»។
លោក Xi បានថ្លែងសុន្ទរកថាបន្ទាប់ពីបានស្ដាប់អ្នកតំណាងក្រុមហ៊ុនឯកជននានា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។
លោក Kellogg បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងកៀវថា លោកមកអ៊ុយក្រែនដើម្បី «ស្ដាប់» អំពីក្ដីបារម្ភរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន និងត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីប្រឹក្សាយោបល់ជាមួយនឹងលោកប្រធានាធិបតី Donald Trump។
ក្នុងអំឡុងនៃការឈប់បាញ់គ្នានេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង២៤នាក់ ហើយអ៊ីស្រាអែលបានដោះលែងពួកអ្នកទោសជាង១ពាន់នាក់។
លោក Rubio បានប្រសាសន៍ទៀតថាលោកជឿថារដ្ឋាភិបាលក្រុងមូស្គូមានឆន្ទៈចូលរួមក្នុង«ដំណើរការដ៏ហ្មត់ចត់នេះ»ដើម្បីបញ្ចប់សង្គ្រាម។
អ៊ីស្រាអែលបានដកកងទ័ពចេញពីភូមិមួយចំនួននៅក្នុងតំបន់ ប៉ុន្តែបានបញ្ជាក់ថាខ្លួនទុកកងទ័ពនៅក្នុងទីតាំងចំនួន ៥ ដែលខ្លួនថាចាំបាច់ដើម្បីការពារផ្នែកនានានៅភាគខាងជើងអ៊ីស្រាអែល។
ថ្នាក់ដឹកនាំអ៊ុយក្រែនបាននិយាយថាពួកគេមិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរៀបចំជួបពិភាក្សាជាមួយនឹងមេដឹកនាំមកពីបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបនៅថ្ងៃចន្ទនេះអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន
សហរដ្ឋអាមេរិកបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងកាលពីថ្ងៃអាទិត្យចំពោះគោលដៅសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដោយលោករដ្ឋមន្ត្រីការបរទេស Marco Rubio បាននិយាយថា ក្រុមហាម៉ាស់ «ត្រូវតែលុបបំបាត់ចោល» និង «មិនអាចបន្តជាយោធា ឬកងកម្លាំងរដ្ឋាភិបាលបានទេ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសុក្រថាលោកត្រៀមរួចរាល់ក្នុងការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី
ព័ត៌មានផ្សេងទៀត
No media source currently available