ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការទូត​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ជួប​គ្នា​ដើម្បី​ពិភាក្សា​កិច្ចប្រតិបត្តិការ​ស្ថានទូត


រូបឯកសារ៖ អគារស្ថានទូតអាមេរិកត្រូវបានគេមើលឃើញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។
រូបឯកសារ៖ អគារស្ថានទូតអាមេរិកត្រូវបានគេមើលឃើញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។

ពួក​អ្នក​ការទូត​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​នៃ​ប្រទេស​តួកគី​ដើម្បី​ស្វែងរក​មធ្យោបាយ​ធ្វើ​ឱ្យ​រលូន​នូវ​ទំនាក់​ទំនង​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​មូស្គូ​និង​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់ពី​ការបណ្តេញ​អ្នក​ការទូត​គ្នា​ទៅវិញ​ទៅមក​ជា​រឿយៗ​និង​រយៈពេល៣ឆ្នាំ​នៃ​ការប្រឆាំង​របស់​សហរដ្ឋ​អាមេរិក​ដល់​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ជំនួប​នេះ​ជា​ការទាក់ទង​ថ្មីៗជា​បន្តបន្ទាប់​រវាង​ប្រទេស​ទាំង២ រួមមាន​ការហៅ​ទូរសព្ទ​មួយ​នៅ​ដើម​ខែ​នេះ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ប្រ​ធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

ការធ្វើការ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ស្ថិត​នៅ​លើ​របៀបវារៈ​កាលពី​សប្តាហ៍​មុន​នៅឯ​ការចរចា​នៅ​ក្នុង​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត​រវាង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Marco Rubio និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ទោះ​ជា​ គោលដៅ​សំខាន់​គឺ​ផ្តួចផ្តើម​ការចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​នោះក្តី។

លោក Putin បាន​សរសើរ​ការផ្តើម​របស់​លោក Trump ចំពោះ​រុស្ស៊ី​ក្នុង​អំឡុង​នៃ​សុន្ទ រកថា​មួយ​នៅឯ​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​របស់​សេវាកម្ម​សន្តិសុខ​សហព័ន្ធ​ដោយ​បាន​ហៅ​ការផ្តើម​នោះ​ថា​ជា«ទស្សនៈ​ប្រាកដ​និយមបើ​ប្រៀបធៀប​ទៅនឹង​អ្វី​ដែល​លោក​ពណ៌នា​ថាជា​«ការវាយ​តម្លៃ​ជាមុន​និង​គំនិត​មនោគមវិជ្ជា»របស់​ប្រធានាធិបតី​កាន់​តំណែង​មុនរបស់​សហរដ្ឋ​អាមេរិក។

លោក​ពូទីន​បាន​និយាយ​ថា «ទំនាក់ទំនង​ដំបូង​ជាមួយ​រដ្ឋបាលថ្មី​របស់​សហរដ្ឋ​អាមេរិក​លើក​ទឹក​ចិត្ត​ឱ្យមាន​ក្តី​សង្ឃឹម ហើយ​មានការ​ត្រៀមខ្លួន​ទៅវិញ​ទៅមក​ដើម្បី​ធ្វើការ​ដើម្បី​ស្តារ​ទំនាក់​ទំនង​ឡើងវិញ និង​ដោះស្រាយ​ជា​បណ្តើរៗ​នូវ​ចំនួន​ដ៏ធំ​នៃ​បញ្ហា​យុទ្ធសាស្ត្រ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ស្ថាបនា​ពិភពលោក»។

ក៏ប៉ុន្តែ មេដឹកនាំ​រុស្ស៊ី​រូប​នោះ​បាន​និយាយ​ទៀត​ថា«ផ្នែក​មួយ​របស់​ពួក​វរជន​លោក​ខាង​លិច​នៅ​តែ​សម្រេច​ដើម្បីធ្វើ​ឱ្យ​ពិភពលោក​មាន​អស្ថិរភាព ហើយ​អាច​ព្យាយាម​ដើម្បី​បង្អាក់​ឬ​សម្របសម្រួល​ការសន្ទនា​ដែល​បាន​ចាប់ផ្តើម»។​លោក Putin បាន​បន្ថែម​ទៀត​ថា​ពួក​អ្នក​ការទូត​និង​ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី​គួរតែ​ផ្តោត​ការប្រឹងប្រែង​របស់​ខ្លួន​របស់​ខ្លួន​លើ​រឿង​បង្អាក់​ការប៉ុនប៉ង​បែប​នេះ។

លោក Trump បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​អឺរ៉ុប មិន​មែន​សហរដ្ឋ​អាមេរិក​ទេ គួរតែ​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​ណាមួយ​រវាង​រុស្ស៊ី​និង​អ៊ុយ ក្រែន​ដើម្បី​ការពារ​សន្តិសុខ​របស់​អ៊ុយក្រែន​ ទប់ទល់​ការឈ្លានពាន​ថ្មី​ណា​មួយ​របស់​រុស្ស៊ី៕

XS
SM
MD
LG