ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ចង់​ឲ្យ​អឺរ៉ុប​សហការ​រឿង​ទិដ្ឋាការ​ជុំវិញ​ការ​បណ្ដេញ​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​ចេញ


រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Noel Barrot ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ប្រទេស G20 កាលពីថ្ងៃទី​២១ កុម្ភៈ ២០២៥។
រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Noel Barrot ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ប្រទេស G20 កាលពីថ្ងៃទី​២១ កុម្ភៈ ២០២៥។

រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Noel Barrot បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​ចង់​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប «ទាំងអស់» ធ្វើ​កិច្ច​សហប្រតិបត្តិការ​និង​ចាប់ផ្ដើម​កាត់​បន្ថយ​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​ជនជាតិ​នៃ​ប្រទេស​ដែល​បដិសេធ​មិន​ទទួល​យក​ត្រឡប់​ទៅវិញ​នូវ​ជន​ចំណាកស្រុក​ខុស​ច្បាប់​ដែល​បារាំង​បណ្ដេញ​ចេញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Barrot បាន​និយាយ​ដូច្នេះ​បន្ទាប់ពី​បុរស​ដែល​មាន​កំណើត​នៅ​អាល់ហ្សេរី​ម្នាក់​បាន​ដើរ​ចាក់​គេ​ចាក់​ឯង​នៅ​ក្នុង​ទីក្រុង Mulhouse ភាគ​ខាង​កើត​ប្រទេស​បារាំង​កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​សម្លាប់​មនុស្ស​ម្នាក់​និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​រង​របួស។ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ហៅ​ហេតុការណ៍​នេះ​ថា​ជា «ទង្វើ​ភេរវកម្ម​បែប​អ៊ិស្លាម»។

ជន​សង្ស័យ​អាយុ ៣៧ ឆ្នាំ​រូប​នោះ​មាន​ឈ្មោះ​ស្ថិត​នៅ​ក្នុង​បញ្ជី​តាមដាន​ទាក់ទិន​នឹង​ភេរវកម្ម និង​ស្ថិត​ក្នុង​បទបញ្ជា​ដែល​តម្រូវ​ឲ្យ​បញ្ជូន​ចេញ​ពី​ប្រទេស​បារាំង។

បារាំង​បាន​ព្យាយាម​បណ្ដេញ​ជន​នេះ​ចេញ​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​ប្រទេស​អាល់ហ្សេរី​បដិសេធ​មិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​បារាំង។

ប៉ុន្តែ លោក Barrot បាន​ស្នើ​ថា ប្រសិនបើ​រដ្ឋាភិបាល​បរទេស​សហការ​ជាមួយ សហភាព​អឺរ៉ុប​ក៏​អាច​ពិចារណា​កាត់​បន្ថយ​ពន្ធគយ​សម្រាប់​ប្រទេស​ទាំងនោះ​ផងដែរ។

អាជ្ញាធរ​បារាំង​មាន​បំណង​បន្ដឹង​គោលនយោបាយ​អន្តោប្រវេសន៍​និង​ការ​គ្រប់គ្រង​ព្រំដែន។ នេះ​ជា​វិធានការ​មួយ​ដែល​បង្ហាញ​អំពី​ការ​ផ្លាស់ប្ដូរ​ឆ្ពោះ​ទៅរក​នយោបាយ​បែប​ស្ដាំនិយម​នៅ​ក្នុង​ប្រទេស​បារាំង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG