ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាល្លឺម៉ង់​ជាប់​ឆ្នោត​ថា​អឺរ៉ុប​ត្រូវតែ​ការពារ​ខ្លួនឯង​ សហរដ្ឋ​អាមេរិក«មិនគិត​យើង​ទៀត​ទេ»


លោក Friedrich Merz ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្ស CDU នៅទីស្នាក់ការកណ្តាលរបស់គណបក្ស Konrad-Adenauer-Haus ក្នុងទីក្រុងប៊ែកឡាំង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតទូទៅអាល្លឺម៉ង់។
លោក Friedrich Merz ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្ស CDU នៅទីស្នាក់ការកណ្តាលរបស់គណបក្ស Konrad-Adenauer-Haus ក្នុងទីក្រុងប៊ែកឡាំង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតទូទៅអាល្លឺម៉ង់។

អ្នក​ឈ្នះឆ្នោត​ថ្មីដែល​ទំនងក្លាយ​ជា​អធិការបតី​ថ្មី​របស់​ប្រទេស​អាល្លឺម៉ង់​បាន​ព្រមាន​ថា​សហរដ្ឋ​អាមេរិក​គិតគូរ​តិចតួច​អំពី​ជោគវាសនា​របស់​អឺរ៉ុប​ហើយ​បាន​អំពាវនាវ​ឱ្យ​ទ្វីប​នេះ​រៀបចំ​ជា​បន្ទាន់នូវ​សមត្ថភាព​ការពារ​ខ្លួនដោយ​ផ្ទាល់។​ នេះជារឿង​ជាការ​កត់​សម្គាល់នូវ​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំងក្នុងរបៀប​ដោះស្រាយ​ពី​ប្រទេស​ដែល​សេដ្ឋកិច្ច​ធំបង្អស់​មួយ​នៅ​តំបន់​អឺរ៉ុប។

នៅឯ​ការជជែក​ដេញដោល​ដែល​ផ្សាយ​តាម​ទូរទស្សន៍​ក្រោយ​ការបោះឆ្នោត​បន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យ Christian របស់​លោក​ឬគណបក្ស CDU បាន​ឈ្នះដោយ​ទទួល​បាន​សំឡេង​ឆ្នោត​២៨,៥ភាគរយ​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ដែល​មាន​ចំនួន៨ភាគរយ​នាំមុខ​គណបក្សជម្រើស​ផ្សេង​សម្រាប់​អាល្លឺម៉ង់​ឬ AfD លោក Friedrich Merz បាន​និយាយ​ ​ថា«ខ្ញុំ នឹង​មិន​ដែល​បាន​គិត​ថា​ខ្ញុំ​ នឹង​ត្រូវតែ​និយាយ​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​នេះ​ទេ។ ក៏ប៉ុន្តែ បន្ទាប់ពី​កំណត់​សម្គាល់​របស់​លោក​ប្រធានា ធិបតី Donald Trump កាលពី​សប្តាហ៍​មុន ការណ៍​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថាពល រដ្ឋ​អាមេរិកាំង​នៅ​ក្នុង​រដ្ឋបាល​នេះ មិន​ខ្វល់ខ្វាយ​អំពី​ជោគវាសនា​របស់​អឺរ៉ុប​ទៀត​ទេ»។

លោក Merz បាន​បន្ថែម​ទៀត​ថា«អាទិភាព​របស់​ខ្ញុំ នឹង​ពង្រឹង​អឺរ៉ុប​ឱ្យ​បាន​ឆាប់​រហ័ស​ទៅតាម​លទ្ធភាព​ដែល​ជា​ជំហាន​ដែល​យើង​ប្រាកដ​អាច​ធ្វើ​ឱ្យ​សម្រេច​បាន​នូវឯករាជ្យ​ភាព​ចេញពី​សហរដ្ឋ​អាមេរិក»។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​សន្និសីទ​អង្គការ​អូតង់​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ អាច​ជា​ការ​កំណត់​បញ្ហា​នេះ។ លោក​បាន​បន្ថែម​ទៀត​ថា​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយថា​សម្ពន្ធមិត្ត​«នឹង​នៅតែ​ពិភាក្សា​អំពី​អង្គការ​អូតង់​នៅ​ក្នុង​ទម្រង់​នៅពេល​បច្ចុប្បន្ន​នេះ​ឬ​ថាតើ​យើង​នឹង​ត្រូវ​បង្កើត​សមត្ថភាព​ការពារ​ជាតិ​របស់​អឺរ៉ុប​មួយ​ឱ្យ​បាន​ឆាប់​រហ័ស​ឡើង»។

រហូត​មកទល់​ពេល​នេះ អាល្លឺម៉ង់​ជា​ម្ចាស់ជំនួយយោធា​ធំ​ទី២ដល់​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​សហរដ្ឋ​អាមេរិក។ លោក Merz ប្រហែល​ស្វះស្វែង​ដើម្បី​បង្កើន​ការជួយ​ឧបត្ថម្ភ​នេះ។ នេះ​បើ​តាម​អ្នក​ស្រី Liana Fix នៃ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការបរទេស​ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ជ័យ​ជម្នះ​នៃ​ការបោះឆ្នោត​របស់​លោក Merz បាន​កើត​មាន​ឡើង​នៅខួប​លើកទី៣​នៃ​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG