ប៉ូលិសហ្វីលីពីនបានចាប់ខ្លួនមនុស្សជាង៤៥០នាក់នៅក្នុងការវាយឆ្មក់មួយនៅកន្លែងមួយដែលត្រូវគេចោទថាជាកន្លែងលេងល្បែងអនឡាញដំណើរការដោយជនជាតិចិននៅក្នុងរដ្ឋធានីម៉ានីល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហាម៉ាស់នឹង«ត្រូវសង»ចំពោះការខកខានមិនបានប្រគល់សាកសពរបស់ចំណាប់ខ្មាំងអ្នកស្រី Shiri Babas ឱ្យស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនបានធ្វើជាមួយអ៊ីស្រាអែល។
ផែនការនេះបានធ្វើឱ្យបណ្តាប្រទេសអារ៉ាប់រួបរួមប្រឆាំង ក៏ប៉ុន្តែ ការខ្វែងគំនិតនៅតែមានអំពីតើនរណាត្រូវគ្រប់គ្រងដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្គ្រាមហើយនឹងថាតើត្រូវផ្តល់ថវិកាសម្រាប់ស្ថាបនាតំបន់នោះឡើងវិញយ៉ាងដូចម្តេច។
ប្រភពពីមន្ត្រីបារាំងដែលជិតស្និទ្ធនឹងការពិ ភាក្សាបានបញ្ជាក់មួយផ្នែកពីសេចក្តីរាយការណ៍ទាំងនោះដោយនិយាយថាបារាំងបានធ្វើការជាមួយប្រទេសនានានៅអឺរ៉ុបដើម្បីធ្វើឱ្យប្រាកដពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅក្នុងពេលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
បន្ទាប់ពីលោក Kellogg បានជួបជាមួយលោកប្រធានាធិបតី Zelenskyy ឥស្សរជនទាំងពីរត្រូវគេរំពឹងថានឹងធ្វើសន្និសីទកាសែត ក៏ប៉ុន្តែ ភាគីអ៊ុយក្រែននិយាយថាភាគីអាមេរិ កាំងបានស្នើឱ្យលុបចោលសន្និសីទនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ប៉ុន្តែលោកមិនបានបញ្ជាក់អំពីពេលវេលានៃទស្សនកិច្ចនេះនោះទេ។
ទីភ្នាក់ងារប្រមូលពន្ធសហរដ្ឋអាមេរិក ដែលហៅកាត់ថា IRS នឹងកាត់បន្ថយបុគ្គលិកប្រមាណ៧ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោននិងនៅទូទាំងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍នេះ។
ទីភ្នាក់ងារព័ត៌មានជាតិផ្លូវការណ៍ NNA បានរាយការណ៍ថា«ដ្រូនរបស់សត្រូវបានវាយប្រហារលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុង Aita al-Shaab» នៅជិតព្រំដែនភាគខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មាននោះបានបន្ថែមទៀតថាមនុស្សម្នាក់ត្រូវបានសម្លាប់។
សេចក្តីសម្រេចមិនចូលរួមជំនួបប្រចាំឆ្នាំរបស់មេដឹកនាំហិរញ្ញវត្ថុមកពីប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកជារឿងមិនប្រក្រតីខ្លាំងបំផុតសម្រាប់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនៅពេលដែលសហរដ្ឋអាមេរិកជារឿយៗដឹកនាំកិច្ចព្រមព្រៀងក្រុមប្រទេស G-20
ក៏ប៉ុន្តែ លោក Putinបានបន្ថែមទៀតថា«វាមិនអាចទៅរួចទេដើម្បីដោះស្រាយបញ្ហាជាច្រើននោះ រួមទាំងវិបត្តិអ៊ុយក្រែន ដោយមិនមានការបង្កើនកម្រិតនៃការទុកចិត្តរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនោះ»។
លោក Xi បានថ្លែងសុន្ទរកថាបន្ទាប់ពីបានស្ដាប់អ្នកតំណាងក្រុមហ៊ុនឯកជននានា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។
លោក Kellogg បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងកៀវថា លោកមកអ៊ុយក្រែនដើម្បី «ស្ដាប់» អំពីក្ដីបារម្ភរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន និងត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីប្រឹក្សាយោបល់ជាមួយនឹងលោកប្រធានាធិបតី Donald Trump។
ព័ត៌មានផ្សេងទៀត
No media source currently available