អង្គការសហប្រជាជាតិបានអំពាវនាវកាលពីថ្ងៃសុក្រដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យដកចេញនូវការសម្រេចរបស់លោកក្នុងការដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
តំណាងរាស្ត្រពីរនាក់ដែលមកពីគណបក្សទាំងពីរនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិក កំពុងស្នើឱ្យមានបម្រាបមិនឱ្យប្រើកម្មវិធី app បញ្ញាសិប្បនិម្មិត AI របស់ចិនឈ្មោះ DeepSeek ពីឧបករណ៍នានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជើងហោះហើរសហរដ្ឋអាមេរិកដែលដឹកជញ្ជូនពលរដ្ឋឥណ្ឌាដែលត្រូវបានចោទប្រ កាន់ថា បានចូលក្នុងសហរដ្ឋអាមេរិកខុសច្បាប់បានចុះចតក្នុងរដ្ឋ Punjab ភាគខាងជើងកាលពីថ្ងៃពុធដែលជាជើងហោះហើរបែបនេះលើកដំបូងទៅកាន់ប្រទេសឥណ្ឌាចាប់តាំងពីរដ្ឋបាលរបស់លោកប្រធានាធិបតី Trump
ប្រធានាធិបតីអន្តរកាលនៃប្រទេសស៊ីរីលោក Ahmed al-Sharaaបាននិយាយថារដ្ឋាភិបាលរបស់លោកមានគោលបំណងស្តារការទាក់ទងជាមួយសហរដ្ឋអាមេរិកឡើងវិញក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក៏ប៉ុន្តែ មិនទាន់មានការទាក់ទងជាមួយរដ្ឋបាលរបស់លោក Trump នៅឡើយទេ។
បណ្ដាមេដឹកនាំនៃសហភាពអឺរ៉ុបដែលបានជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានព្រមានកាលពីថ្ងៃចន្ទថាបើមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នោះនឹងគ្មានអ្នកឈ្នះទេ និងបានទទូចថាពួកគេនឹងតបតវិញ បើប្រធានាធិបតីអាមេរិកលោក Donald Trump ដាក់ពន្ធគយ។
ទីផ្សារភាគហ៊ុននៅអាស៊ីនិងអឺរ៉ុបបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ចំពេលដែលវិនិយោគិនបារម្ភអំពីពន្ធគយថ្មីដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថានឹងដាក់លើទំនិញនាំចូលពីប្រទេសចិន ម៉ិកស៊ិក និងកាណាដា។
កាលពីថ្ងៃសុក្រ រុស្ស៊ីបានរិះគន់ផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការបង្កើតប្រព័ន្ធខែលការពារមីស៊ីលដូចផែនការ «Star Wars» សម្រាប់សហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថាប្រព័ន្ធនេះអាចប្រែក្លាយលំហអាកាសឲ្យទៅជាតំបន់ «ប្រឈមមុខដាក់គ្នា»។
ប្រទេសថៃបានបដិសេធថាខ្លួនមិនបានធ្វើបាបមហាសេដ្ឋីល្បែងស៊ីសងចិនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅថៃ ហើយព្យាយាមប្រឆាំងនឹងការធ្វើបត្យាប័នបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ ដោយអាជ្ញាធរចិនបានចោទប្រកាន់ថាលោកបានដំណើរការការល្បែងស៊ីសងអនឡាញខុសច្បាប់នៅអាស៊ីអាគ្នេយ៍។
មន្ត្រីនេសាទនិងឆ្មាំសមុទ្រមកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក វៀតណាម និងឥណ្ឌូណេស៊ីបានហាត់បច្ចេកទេសឡើងលើនាវានិងចាប់ខ្លួនក្នុងវគ្គបណ្តុះបណ្តាលអំពីការអនុវត្តច្បាប់ដែនសមុទ្ររួមគ្នាមួយ។
សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា កូឡុំប៊ីនឹងទទួលយកជនចំណាកស្រុករបស់ខ្លួនដោយឥតលក្ខខណ្ឌ ដែលក្នុងនោះរួមទាំងការបញ្ជូនពួកគេត្រឡប់ទៅកូឡុំប៊ីវិញតាមយន្តហោះយោធាអាមេរិកផងដែរ។
អង្គការសុខភាពពិភពលោក (WHO) នឹងកាត់ចំណាយហើយពិនិត្យឡើងវិញថាតើកម្មវិធីសុខភាពណាខ្លះជាអាទិភាព ក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដកសមាជិកភាពអាមេរិកចេញពីអង្គការនេះ។
មន្ត្រីការទូតកំពូលសហភាពអឺរ៉ុបអ្នកស្រី Kaja Kallas បានអញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដោយបើកចំហឲ្យចូលរួមនៅក្នុងការប្រជុំមួយជាមួយនឹងសហភាពអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
ព័ត៌មានផ្សេងទៀត
No media source currently available