អ្នកស្រី Abosch បាននិយាយថា មានហានិភ័យដែលថាការដាក់កំហិតចំពោះលទ្ធភាពចូលទៅស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីប្រហែលជាអាចរួមចំណែកដល់ការធ្វើឱ្យក្រុមបស្ចិមប្រទេសមិនអាចស្វែងយល់អំពីប្រទេសរុស្ស៊ីបាន។ ការឃោសនារបស់រុស្ស៊ីដែលតែងតែមានច្រើនប្រហែលជានឹងបំពេញចន្លោះខ្វះខាតនេះ។
ក្រុមហ៊ុនអាមេរិកជាច្រើនបានប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងប្រទេសចិន ដែលក្នុងនោះក៏រួមមានផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Micron Technology Inc ផលិតបន្ទះ memory របស់សហរដ្ឋអាមេរិក។
លោក Biden និយាយថា កិច្ចព្រមព្រៀងនេះ នឹងជួយដល់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ឱ្យនៅតែស្ថិតក្នុងទីតាំងមួយដ៏ល្អ នៅក្នុងពិភពលោកដែលកំពុងមានការប្រែប្រួលដ៏ឆាប់រហ័សនេះ។
កូរ៉េខាងត្បូងប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង ក្រោយពីយន្តហោះយោធាចិននិងរុស្ស៊ីបានចូលក្នុងដែនអាកាសការពាររបស់ខ្លួននៅភាគខាងត្បូងនិងខាងជើងឧបទ្វីបកូរ៉េ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីលោកបានថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃពុធ ដែលនៅក្នុងសុន្ទរកថានោះ លោកបានអំពាវនាវឱ្យមាន «ការឆ្លើយតបច្បាស់លាស់និងឆាប់រហ័សពីអន្តរជាតិ»។
មន្ត្រីអ៊ុយក្រែន កំពុងប្រុងប្រៀប ក្រោយពីការបំផ្លាញស្ថានីយវារីអគ្គិសនី Kakhovka ហើយនិយាយថាទឹកជំនន់ចេញពីអាងស្តុកទឹកដែលបាក់នោះ កំពុងគំរាមកំហែងរោងចក្រអគ្គិសនីថាមពលនុយក្លេអ៊ែរ Zaporizhzhia។
អូស្រ្តាលីគឺជាប្រទេសមហាអំណាចថ្នាក់កណ្តាលមួយ។ ប្រទេសនេះ មានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់ខ្លួន។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយថា មីស៊ីលដែលមានឈ្មោះថា Fattah ឬមានន័យថា «អ្នកចម្បាំង» អាចបាញ់បានក្នុងរង្វង់ចម្ងាយរហូតដល់១.៤០០គីឡូម៉ែត្រ ដែលជារយៈចម្ងាយដែលអាចបាញ់ជិតដល់រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងហ្ស៊េរុយសាឡិម របស់ប្រទេសអ៊ីស្រាអែល។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មនុស្សជាង ១៧.០០០ នាក់ត្រូវបានជម្លៀសពីតំបន់នៅតាមដងទន្លេ Dnipro ដែលនៅទីនោះក្រុងនិងភូមិប្រមាណ ៤០ បានរងគ្រោះដោយសារទឹកជំនន់នៅក្នុងតំបន់ស្ថិតក្រោមការត្រួតត្រារបស់រុស្ស៊ី។
ខណៈដែលអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនពីស្ត្រីនៅទូទាំងពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពនិងសន្តិសុខ ស្ត្រីអាហ្វ្រិកខាងលិចកំពុងដើរតួនាទីកាន់តែលេចធ្លោនៅក្នុងកិច្ចខិតខំប្រឹងប្រែងយោធាក្នុងតំបន់ដើម្បីបញ្ឈប់ភាពជ្រុលនិយម។
បើតាមទីប្រឹក្សាសន្តិសុខជាតិនៅសេតវិមានលោក Jake Sullivan ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រោងនឹងធ្វើឃ្លាំងនុយក្លេអ៊ែរដែលខ្លួនមានស្រាប់ឱ្យទំនើបនិងបន្តបណ្តាក់ទុនក្នុងបច្ចេកវិទ្យាថ្មីៗបំផុតសម្រាប់ទប់ទល់នឹងពួកសត្រូវ។
យោធាសហរដ្ឋអាមេរិកបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃចន្ទអំពីអ្វីដែលខ្លួនហៅថាជាទង្វើ «មិនមានសុវត្ថិភាព» នៅច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលនៅពេលនោះនាវាកងទ័ពជើងទឹកមួយគ្រឿងរបស់ចិនបានបើកកាត់ពីមុខផ្លូវនាវាចរណ៍របស់នាវាពិឃាតសហរដ្ឋអាមេរិក
ព័ត៌មានផ្សេងទៀត
No media source currently available