របាយការណ៍របស់ក្រុមតាមដានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនេះបានព្រមានថា ក្រុមអាល់កៃដានិងក្រុមតាលីបង់នៅរក្សាទំនាក់ទំនងទៅវិញទៅមក «ដោយក្រុមអាល់កៃដាយល់ថាប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយក្រុមតាលីបង់គឺជាជម្រកដែលមានសុវត្ថិភាព»។
ការប្រយុទ្ធគ្នាបានរាលដាលឆាប់រហ័សទៅកាន់ខេត្តនានា ជាពិសេសតំបន់ Darfur ហើយបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់ ១.៨០០ នាក់ស្លាប់។ នេះបើតាមតួលេខថ្មីបំផុតកាលពីខែមុនរបស់គម្រោង Armed Conflict Location and Event Data Project។
មនុស្សជាងមួយលាននាក់បានចាប់ផ្តើមរៀនភាសាអ៊ុយក្រែនតាំងពីខែកុម្ភៈឆ្នាំមុនមក។ នេះបើយោងតាមទិន្នន័យពីកម្មវីធីកុំព្យូទ័រ Duolingo សម្រាប់រៀនភាសា។
រដ្ឋាភិបាលស៊ីមបាវ៉េបានចាត់វិធានការជាច្រើនដែលខ្លួនថា នឹងបង្កើនតម្រូវការនិងតម្លៃរូបិយបណ្ណក្នុងស្រុក និងកាត់បន្ថយតម្រូវការប្រាក់ដុល្លារអាមេរិកផងដែរ។ ប៉ុន្តែ អ្នកសេដ្ឋកិច្ចមួយចំនួនថ្លែងថា វិធានការថ្មីនឹងមិនជោគជ័យទេ។
ក្រុមអ្នកការពារបរិស្ថាននិងក្រុមផ្សេងៗទៀតមានការយល់ឃើញខុសៗគ្នាអំពីកិច្ចចរចាដែលពេលខ្លះមានភាពតានតឹងអំពីការលុបបំបាត់ការបំពុលបរិស្ថានដោយសារសំរាមប្លាស្ទិកដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ៣ ខែមិថុនាកន្លងទៅនេះ
វីដេអូចេញថ្មីៗបង្ហាញពីពេលដែលក្មេងជាបងប្អូនបង្កើតបួននាក់ត្រូវបានរកឃើញនៅក្នុងព្រៃ Amazon បន្ទាប់ពីបាត់ខ្លួនរយៈពេល៤០ថ្ងៃ។ ក្មេងៗទាំងនេះបានចាប់ផ្តើមបាត់ខ្លួនក្នុងព្រៃនៅពេលម៉ាស៊ីនយន្តហោះរបស់ពួកគេជិះមានបញ្ហា ហើយធ្លាក់នៅកណ្តាលព្រៃដ៏ក្រាស់។
ប្រទេសចិនបានបដិសេធការចោទប្រកាន់ ដែលថា ខ្លួនបានអនុវត្តប្រតិបត្តិការប្រមូលព័ត៌មានសម្ងាត់ នៅក្នុងប្រទេសគុយបា ដែលជាកោះមួយ ដែលស្ថិតនៅចម្ងាយប្រមាណតែ១៦០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋ Florida ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក។
ការវាយប្រហារលើទីក្រុង Kryvyi Rih នេះគឺជាផ្នែកមួយនៃការវាយប្រហារតាមផ្លូវអាកាសធំជាងនេះរបស់រុស្ស៊ីដែលបានសំដៅផងដែរលើរដ្ឋធានីកៀវ និងទីក្រុង Kharkiv របស់អ៊ុយក្រែន។
ខណៈតួកគីកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដែលកំពុងវិលវល់ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដែលទើបជាប់ឆ្នោតសាជាថ្មី បានងាកទៅផ្តល់ទំនុកចិត្តដល់លោក Mehmet Simsek អ្នករៀបចំគោលនយោបាយ ដែលនិយមគោលនយោបាយអំណោយផលដល់ទីផ្សារ ឲ្យដឹកនាំក្រសួងហិរញ្ញវត្ថុរបស់តួកគី។
ផ្ទះនិងភូមិយ៉ាងហោចណាស់ចំនួន ៨០ នៅតំបន់ Kherson បានរងការជន់លិចទាំងស្រុង ឬដោយផ្នែក ក៏ដូចជា ដីកសិកម្មចំនួនរាប់ពាន់ហិចតាទៀត ខណៈពលរដ្ឋប្រមាណ ១៧.០០០នាក់នៅតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរងការប៉ះពាល់ដោយសារទឹកជំនន់។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា មិនមានសញ្ញាច្បាស់ណាមួយបង្ហាញថា ប្រទេសចិនមានឆន្ទៈក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅទីក្រុងមូស្គូដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននោះទេ។
គម្រោងអភិវឌ្ឍន៍ថាមពលជាតិរបស់វៀតណាមដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ មានគោលបំណងសម្រេចបាននូវការគ្មានបំភាយកាបូនត្រឹមឆ្នាំ២០៥០ ទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី Pham Minh Chinh
ព័ត៌មានផ្សេងទៀត
No media source currently available