អ្នកជំនាញអង្គការសហប្រជាជាតិអំពាវនាវឲ្យមានវិធីសាស្ត្រថ្មីចំពោះប្រទេសមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិដែលមានជាង២ឆ្នាំមកនេះ។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្លែងថាអាស៊ានមិនគួរធ្វើការជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាឡើយ។
ក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចឈប់បាញ់គ្នានេះបានផុតកំណត់នៅម៉ោង ៦ ព្រឹក ម៉ោងនៅក្នុងប្រទេសស៊ូដង់ មានការរាយការណ៍ថាមានការប្រយុទ្ធគ្នានៅក្នុងទីក្រុងទាំង ៣ នៅជុំវិញចំណុចប្រសព្វនៃទន្លេនីលនៃតំបន់រដ្ឋធានីខាទុំ។
សត្វពង្រូលត្រូវបានគេប្រើប្រាស់ក្នុងឱសថបុរាណចិនអស់ជាច្រើនសតវត្សរ៍មកហើយ ប៉ុន្តែតម្រូវការស្រកាពង្រូលកំពុងធ្វើឱ្យអំបូរសត្វនេះមួយចំនួនប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជ។
ការកត់សម្គាល់របស់លោក Biden បានកើតឡើងប៉ុន្មានថ្ងៃក្រោយពីលោករដ្ឋមន្ត្រីការបរទេស Antony Blinken បានបញ្ចប់ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងបង្កើតវិធីទាក់ទងគ្នាឡើងវិញ ដើម្បីបញ្ចៀសជម្លោះរវាងមហាអំណាចពិភពលោកទាំងពីរ។
សហរដ្ឋអាមេរិកនិងឥណ្ឌានឹងប្រកាសពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាងមុនក្នុងវិស័យបច្ចេកវិទ្យានិងផលិតកម្មនាពេលប៉ុន្មានថ្ងៃទៀតនេះ ជាពិសេសផ្នែកការពារជាតិ។
ប្រជាពលរដ្ឋដែលវីអូអេបានធ្វើបទសម្ភាសន៍ភាគច្រើនបានលើកឡើងអំពីផលវិជ្ជមានដែលកើតចេញពីទំនាក់ទំនងល្អរវាងមហាអំណាចទាំងពីរ គឺចិននិងសហរដ្ឋអាមេរិក។
រដ្ឋាភិបាលប្រទេសហូឡង់នឹងចូលរួមជាមួយសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីដាក់ចេញវិធានការថ្មីៗមួយចំនួន ក្នុងការត្រួតពិនិត្យការនាំចេញបន្ទះអេឡិចត្រូនិក semiconductor របស់ខ្លួនទៅកាន់ប្រទេសចិន
ប្រទេសឥណ្ឌានិយាយថា ខ្លួននឹងផ្តល់នាវាចម្បាំងមួយគ្រឿងទៅឱ្យប្រទេសវៀតណាម នៅក្នុងការបង្ហាញសញ្ញាចុងក្រោយថ្មីបំផុតមួយ ដើម្បីពង្រឹងវិស័យការពារជាតិនៃប្រទេសទាំងពីរ ដែលមានការព្រួយបារម្ភដូចគ្នាពីភាពដ៏គឃ្លើនរបស់ចិន។
ជនចំណាកស្រុកដែលឆ្លងកាត់ព្រំដែនរវាងប្រទេសអ៊ូសបេគីស្ថាននិងតាហ្ស៊ីគីស្ថានបានប្រាប់ VOA ថា ពួកគេប្ដេជ្ញាធ្វើការនៅរុស្ស៊ី បើទោះបីជាមានភាពស្រពិចស្រពិលនិងការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ។
លោក Netanyahu បាននិយាយដូច្នេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលថា ការយោគយល់គ្នាកំពុងធ្វើឡើងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងគោលបំណងដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មមួយចំនួនចេញ។
នៅក្នុងវីដេអូនៃជំនួបនេះដែលបានចេញផ្សាយដោយបណ្ដាញផ្សព្វផ្សាយរដ្ឋ CCTV របស់ចិន គេឮលោក Xi និយាយថា «ភាគីទាំងពីរបានឯកភាពគ្នានៅក្នុងការបន្តធ្វើតាមការយល់ឃើញជារួមដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក [Joe] Biden និងខ្ញុំបានសម្រេចឡើងនៅកោះ Bali [ប្រទេសឥណ្ឌូណេស៊ី]»។
ព័ត៌មានផ្សេងទៀត
No media source currently available