តាមរយៈអាកប្បកិរិយាគឃ្លើន និងសម្តីអាក្រក់លោក Yevgeny Prigozhin គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកលេចមុខច្រើនជាងគេបំផុតក្នុងសង្គ្រាមដោយលោកបានជ្រើសរើសអ្នកទោសរុស្ស៊ីរាប់ពាន់នាក់ជាកម្លាំងប្រយុទ្ធរបស់ក្រុម Wagner ហើយបានឈ្លោះដោយចំហជាមួយក្រសួងការពារជាតិរុស្ស៊ី។
មេក្រុមទាហានស៊ីឈ្នួលលោក Prigozhin ដែលបានដឹកនាំក្រុមទាហានស៊ីឈ្នួលឈ្មោះ Wagner Group ប្រឆាំងនឹងមេដឹកនាំយោធាក្នុងទីក្រុងមូស្គូ នឹងត្រឡប់ទៅកាន់ប្រទេសបេឡារុសវិញ ហើយការចោទប្រកាន់ទៅលើរូបលោកពីបទឧក្រិដ្ឋធ្វើការបះបោរប្រដាប់អាវុធនឹងត្រូវទម្លាក់ចោល។
ក្រោយពីការជំរុញធ្វើដំណើរឆ្ពោះទៅកាន់ក្រុងមូស្គូ មេក្រុមទាហានស៊ីឈ្នួល Wagner បានបញ្ជាឲ្យបញ្ចៀសការបង្ហូរឈាម ដែលតាមដឹងមកគឺក្រោយពីលោកបានពិភាក្សាជាមួយនឹងមេដឹកនាំប្រទេសបេឡារុស។
អ្នកជំនាញអង្គការសហប្រជាជាតិអំពាវនាវឲ្យមានវិធីសាស្ត្រថ្មីចំពោះប្រទេសមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិដែលមានជាង២ឆ្នាំមកនេះ។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្លែងថាអាស៊ានមិនគួរធ្វើការជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាឡើយ។
ក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចឈប់បាញ់គ្នានេះបានផុតកំណត់នៅម៉ោង ៦ ព្រឹក ម៉ោងនៅក្នុងប្រទេសស៊ូដង់ មានការរាយការណ៍ថាមានការប្រយុទ្ធគ្នានៅក្នុងទីក្រុងទាំង ៣ នៅជុំវិញចំណុចប្រសព្វនៃទន្លេនីលនៃតំបន់រដ្ឋធានីខាទុំ។
សត្វពង្រូលត្រូវបានគេប្រើប្រាស់ក្នុងឱសថបុរាណចិនអស់ជាច្រើនសតវត្សរ៍មកហើយ ប៉ុន្តែតម្រូវការស្រកាពង្រូលកំពុងធ្វើឱ្យអំបូរសត្វនេះមួយចំនួនប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជ។
ការកត់សម្គាល់របស់លោក Biden បានកើតឡើងប៉ុន្មានថ្ងៃក្រោយពីលោករដ្ឋមន្ត្រីការបរទេស Antony Blinken បានបញ្ចប់ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងបង្កើតវិធីទាក់ទងគ្នាឡើងវិញ ដើម្បីបញ្ចៀសជម្លោះរវាងមហាអំណាចពិភពលោកទាំងពីរ។
សហរដ្ឋអាមេរិកនិងឥណ្ឌានឹងប្រកាសពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាងមុនក្នុងវិស័យបច្ចេកវិទ្យានិងផលិតកម្មនាពេលប៉ុន្មានថ្ងៃទៀតនេះ ជាពិសេសផ្នែកការពារជាតិ។
ប្រជាពលរដ្ឋដែលវីអូអេបានធ្វើបទសម្ភាសន៍ភាគច្រើនបានលើកឡើងអំពីផលវិជ្ជមានដែលកើតចេញពីទំនាក់ទំនងល្អរវាងមហាអំណាចទាំងពីរ គឺចិននិងសហរដ្ឋអាមេរិក។
រដ្ឋាភិបាលប្រទេសហូឡង់នឹងចូលរួមជាមួយសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីដាក់ចេញវិធានការថ្មីៗមួយចំនួន ក្នុងការត្រួតពិនិត្យការនាំចេញបន្ទះអេឡិចត្រូនិក semiconductor របស់ខ្លួនទៅកាន់ប្រទេសចិន
ប្រទេសឥណ្ឌានិយាយថា ខ្លួននឹងផ្តល់នាវាចម្បាំងមួយគ្រឿងទៅឱ្យប្រទេសវៀតណាម នៅក្នុងការបង្ហាញសញ្ញាចុងក្រោយថ្មីបំផុតមួយ ដើម្បីពង្រឹងវិស័យការពារជាតិនៃប្រទេសទាំងពីរ ដែលមានការព្រួយបារម្ភដូចគ្នាពីភាពដ៏គឃ្លើនរបស់ចិន។
ព័ត៌មានផ្សេងទៀត
No media source currently available