មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកនិងឥណ្ឌា បានជួបប្រជុំគ្នានៅទីក្រុងញូវដែលី ដើម្បីពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ គឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងពេលខាងមុខនេះ។
មន្ត្រីការទូតជាន់ខ្ពស់មួយរូបនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមលោក Majid al-Suwaidi បាននិយាយថា ការធ្វើដូច្នេះនឹងទាមទារឱ្យឧស្សាហកម្មឥន្ធនៈផូស៊ីលចូលរួមក្នុងតុចរចា។
ចិនបានចាប់អារម្មណ៍ទៅលើប្រទេសស៊ូដង់តាំងពីឆ្នាំ ១៩៥៩ មកម្ល៉េះ នៅពេលរដ្ឋាភិបាលក្រុងខាទុំបានស្ថិតក្នុងចំណោមបណ្តារដ្ឋអារ៉ាប់ដំបូងគេ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន។ ជំនួយផ្នែកពេទ្យនិងគម្រោងសំណង់ផ្សេងៗជាសមិទ្ធផលនៃប្រតិបត្តិការដំបូងៗរវាងប្រទេសទាំងពីរ។
នេះជាការសន្ទនាគ្នាដោយផ្ទាល់ដំបូងរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិន ចាប់តំាងពីអាមេរិកបានបាញ់បាឡុងឈ្លបយកការណ៍របស់ចិនកាលពីខែកុម្ភៈមក។
កិច្ចពិភាក្សានៃវេទិកាសន្ទនានៅឆ្នាំនេះប្រារព្ធធ្វើឡើង ស្របពេលដែលមានបញ្ហាជាច្រើនកំពុងកើតមាន ដូចជាសង្គ្រាមនៅអ៊ុយក្រែននិងការពាក់ព័ន្ធក្នុងតំបន់ ការគាំទ្ររបស់ចិនចំពោះរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន ភាពតានតឹងកាន់តែកើនខ្លាំងឡើងរវាងចិននិងអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក។
រដ្ឋាភិបាលទាំងពីរនិយាយថា គំនិតផ្តួចផ្តើមសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់អំពីពាណិជ្ជកម្មក្នុងសតវត្សរ៍ទី ២១ នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដោយកែលម្អវិស័យគយ ការបណ្តាក់ទុននិងនិយ័តកម្មឯទៀតៗ។
លោក John Kirby បាននិយាយកាលពីថ្ងៃពុធថា៖ «រាល់ការបង្ហោះនីមួយៗក្នុងចំណោមការបង្ហោះទាំងនេះ ទោះជាវាគ្មានជោគជ័យឬក៏មានជោគជ័យក៏ដោយ ក៏លោក Kim Jong Un និងក្រុមអ្នកវិទ្យាសាស្ត្រនិងក្រុមវិស្វកររបស់លោកបានរៀនសូត្រ កែលម្អនិងសម្របសម្រួល»។
លោក Sam Altman ប្រធានក្រុមហ៊ុន OpenAI ដែលបង្កើតកម្មវិធី ChatGPT បាននិយាយថា អន្តរាគមន៍ពីសំណាក់រដ្ឋាភិបាល «នឹងមានសារៈសំខាន់នៅក្នុងការកាត់បន្ថយហានិភ័យនៃ «អានុភាពកាន់តែខ្លាំងឡើង» របស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
សមាជិកសភាហ្វីលីពីនកំពុងពិចារណាបង្កើតការហ្វឹកហ្វឺនយោធាជាកាតព្វកិច្ចសម្រាប់និស្សិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យទាំងអស់ ដែលជាសំណើបង្កឱ្យមានភាពចម្រូងចម្រាស។ លោកDave Grunebaum រាយការណ៍ពីទីក្រុង Quezon ។
កូរ៉េខាងជើងកាលពីថ្ងៃពុធបានប៉ុនប៉ងបាញ់ផ្កាយរណបយោធាឈ្លបយកការណ៍ដំបូងរបស់ខ្លួន។ ការប៉ុនប៉ងនេះបានទទួលបរាជ័យ ដោយមីស៊ីលធ្លាក់ចូលក្នុងមហាសមុទ្រ ប៉ុន្តែបានបង្កឱ្យពលរដ្ឋក្រុងសេអ៊ូលភ័យរន្ធត់។
នៅក្នុងប្រទេសហ្វីលីពីន កុមារជាច្រើននាក់នៅមិនទាន់បានចាក់វ៉ាក់សាំងការពារជាប្រចាំនៅឡើយទេ។ ដូច្នេះនៅពេលនេះ ក្រុមបុគ្គលិកសុខាភិបាលកំពុងធ្វើយុទ្ធនាការដ៏សំខាន់មួយដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងនានាដល់កុមារ។
ផ្កាយរណបវិទ្យាសាស្ត្ររបស់កូរ៉េខាងជើងមួយគ្រឿង ដែលបាញ់បង្ហោះនៅថ្ងៃពុធនេះ បានខូចហើយធ្វើឱ្យម៉ាស៊ីន និងឧបករណ៍ក្នុងយាននោះធ្លាក់ចូលក្នុងសមុទ្រ។
ព័ត៌មានផ្សេងទៀត
No media source currently available