រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យ «រក្សាទំនាក់ទំនងបើកចំហ» ជាមួយនឹងប្រទេសចិនដើម្បីជៀសវាង «ការប៉ាន់ស្មានខុសនិងជម្លោះ» ក្នុងអំឡុងពេលការហៅទូរសព្ទរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang។
សម្រាប់ក្រុមមន្ត្រីដែលកំពុងដឹកនាំយុទ្ធសាស្ត្រចូលរួមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ការទប់ទល់ជាមួយនឹងការប្រកួតប្រជែងដ៏គំរាមកំហែងរបស់ប្រទេសចិនទាមទារឱ្យមានប្រើប្រាស់វិធីសាស្ត្រ«បន្ថយហានិភ័យ» និង«ធ្វើពិពិធកម្ម»។
បើយោងទៅលើក្រុមមន្ត្រីរដ្ឋបាលអាមេរិកបានឱ្យដឹងថា ខណៈដែលពេលវេលាកើតឡើងជួនគ្នានេះ កិច្ចប្រជុំរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Sullivan កើតឡើង មុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិននៅចុងសប្តាហ៍នេះ។
ជំនួបរបស់ឥស្សរជនពីរនាក់នេះមានឡើងក្រោយមូលនិធិ Bill and Melinda Gates Foundation ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនផ្តល់ប្រាក់ ៥០ លានដុល្លារដល់វិទ្យាស្ថានស្រាវជ្រាវឱសថសម្រាប់សុខភាពសាកល Global Health Drug Discovery Institute របស់ចិនដើម្បីជួយពង្រឹងសមត្ថភាពស្រាវជ្រាវបង្កើតឱសថ។
របាយការណ៍របស់ក្រុមតាមដានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនេះបានព្រមានថា ក្រុមអាល់កៃដានិងក្រុមតាលីបង់នៅរក្សាទំនាក់ទំនងទៅវិញទៅមក «ដោយក្រុមអាល់កៃដាយល់ថាប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយក្រុមតាលីបង់គឺជាជម្រកដែលមានសុវត្ថិភាព»។
ការប្រយុទ្ធគ្នាបានរាលដាលឆាប់រហ័សទៅកាន់ខេត្តនានា ជាពិសេសតំបន់ Darfur ហើយបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់ ១.៨០០ នាក់ស្លាប់។ នេះបើតាមតួលេខថ្មីបំផុតកាលពីខែមុនរបស់គម្រោង Armed Conflict Location and Event Data Project។
មនុស្សជាងមួយលាននាក់បានចាប់ផ្តើមរៀនភាសាអ៊ុយក្រែនតាំងពីខែកុម្ភៈឆ្នាំមុនមក។ នេះបើយោងតាមទិន្នន័យពីកម្មវីធីកុំព្យូទ័រ Duolingo សម្រាប់រៀនភាសា។
រដ្ឋាភិបាលស៊ីមបាវ៉េបានចាត់វិធានការជាច្រើនដែលខ្លួនថា នឹងបង្កើនតម្រូវការនិងតម្លៃរូបិយបណ្ណក្នុងស្រុក និងកាត់បន្ថយតម្រូវការប្រាក់ដុល្លារអាមេរិកផងដែរ។ ប៉ុន្តែ អ្នកសេដ្ឋកិច្ចមួយចំនួនថ្លែងថា វិធានការថ្មីនឹងមិនជោគជ័យទេ។
ក្រុមអ្នកការពារបរិស្ថាននិងក្រុមផ្សេងៗទៀតមានការយល់ឃើញខុសៗគ្នាអំពីកិច្ចចរចាដែលពេលខ្លះមានភាពតានតឹងអំពីការលុបបំបាត់ការបំពុលបរិស្ថានដោយសារសំរាមប្លាស្ទិកដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ៣ ខែមិថុនាកន្លងទៅនេះ
វីដេអូចេញថ្មីៗបង្ហាញពីពេលដែលក្មេងជាបងប្អូនបង្កើតបួននាក់ត្រូវបានរកឃើញនៅក្នុងព្រៃ Amazon បន្ទាប់ពីបាត់ខ្លួនរយៈពេល៤០ថ្ងៃ។ ក្មេងៗទាំងនេះបានចាប់ផ្តើមបាត់ខ្លួនក្នុងព្រៃនៅពេលម៉ាស៊ីនយន្តហោះរបស់ពួកគេជិះមានបញ្ហា ហើយធ្លាក់នៅកណ្តាលព្រៃដ៏ក្រាស់។
ប្រទេសចិនបានបដិសេធការចោទប្រកាន់ ដែលថា ខ្លួនបានអនុវត្តប្រតិបត្តិការប្រមូលព័ត៌មានសម្ងាត់ នៅក្នុងប្រទេសគុយបា ដែលជាកោះមួយ ដែលស្ថិតនៅចម្ងាយប្រមាណតែ១៦០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋ Florida ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក។
ការវាយប្រហារលើទីក្រុង Kryvyi Rih នេះគឺជាផ្នែកមួយនៃការវាយប្រហារតាមផ្លូវអាកាសធំជាងនេះរបស់រុស្ស៊ីដែលបានសំដៅផងដែរលើរដ្ឋធានីកៀវ និងទីក្រុង Kharkiv របស់អ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត
No media source currently available