ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសតំបន់អាមេរិកកណ្តាលដើម្បីជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសក្វាតេម៉ាឡា និងប្រទេសបេលី ដើម្បីពង្រឹងសម្ព័ន្ធភាព។
នៅពេលដែលត្រូវបានផ្តល់ជម្រើសរវាងមហាអំណាចពិភពលោកធំៗពីរគឺសហរដ្ឋអាមេរិក និងចិន ពលរដ្ឋភាគច្រើននៃប្រទេសទាំងដប់របស់អាស៊ានបានពេញចិត្តនឹងអាមេរិក។
អង្គការតាមដានខាងឯកជនភាពរបស់អង់គ្លេសបានពិន័យក្រុមហ៊ុនបណ្តាញសង្គម Tik Tok ជាច្រើនលានដុល្លារកាលពីថ្ងៃអង្គារដោយសារបានប្រើទិន្នន័យកុមារដោយមិនត្រឹមត្រូវនឹងបានរំលោភលើការការពារឯទៀតៗសម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់ក្រុមអ្នកប្រើប្រាស់។
ការពិភាក្សាដែលគ្រោងទុកបានជំរុញឱ្យមានការជំទាស់ប្រឆាំងពីប្រទេសចិននិងការគំរាមកំហែងការចាត់វិធានការតបតវិញ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានធ្វើដំណើរទៅចិននៅថ្ងៃពុធនេះដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋបីថ្ងៃ មានគោលដៅពិភាក្សាអំពីពាណិជ្ជកម្ម សិទ្ធិមនុស្សនិងជាពិសេសបញ្ហាប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើដំណើរនៅថ្ងៃពុធនេះទៅកាន់ប្រទេសប៉ូឡូញដែលនៅជិតខាងដើម្បីជួបជាមួយដឹកនាំនៅក្នុងប្រទេសនោះ និងសមាជិកក្រុមសាធារណជននិងជនភៀសខ្លួនអ៊ុយក្រែន។
ឧបករណ៍បញ្ញាសិប្បនិម្មិតទំនើប បានធ្វើឱ្យមានការបារម្ភអំពីសមត្ថភាពបច្ចេកវិទ្យា ដែលបង្កើតនិងចែកចាយព័ត៌មានប្រឌិត នៅក្នុងកម្រិតមួយដែលមិនធ្លាប់មានក្នុងពេលកន្លងមក។ ការបារម្ភទាំងនោះក៏សំដៅលើមនុស្សក្លែងក្លាយអានព័ត៌មានផងដែរ។
ប្រទេសអូស្ត្រាលីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួននឹងហាមឃាត់បណ្តាញសង្គម TikTok លើឧបករណ៍របស់រដ្ឋាភិបាល។ ការធ្វើដូច្នេះគឺជាការចូលរួមជាមួយនឹងបស្ចិមប្រទេសមួយចំនួននៅក្នុងការបង្ក្រាបលើ TikTok របស់ចិននេះ ដោយសារតែមានការព្រួយបារម្ភពីសន្តិសុខជាតិ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំសហភាពអឺរ៉ុប បានបញ្ជូនសារមួយទៅកាន់ប្រទេសចិនថា ចិនមិនត្រូវគាំទ្ររុស្ស៊ីខាងផ្នែកយោធា នៅក្នុងសង្គ្រាមឈ្លានពានប្រឆាំងនឹងប្រទេសអ៊ុយក្រែននោះឡើយ។
បេក្ខជនដែលបានចាញ់នៅក្នុងការបោះឆ្នោតបាននិយាយថា លោកត្រូវបានគេលាបពណ៌ក្នុងយុទ្ធនាការមួយផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលព្យាយាមមានឥទ្ធិពលលើអ្នកបោះឆ្នោតដែលមានដើមកំណើតចិន។
លោក Trump ថាលោកមិនបានធ្វើខុសអ្វីនោះទេ និងបានចោទប្រកាន់រដ្ឋអាជ្ញាសង្កាត់ Manhattan លោក Alvin Bragg ថាតាមព្យាបាទបែបនយោបាយដើម្បីបង្អាក់ដល់ការឈរឈ្មោះរបស់លោកជាប្រធានាធិបតីនៅឆ្នាំ ២០២៤។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបានឱ្យដឹងថានាយអគ្គសេនាធិការនៃកងយោធពលរុស្ស៊ីលោក Valery Gerasimov បានបរាជ័យក្នុងការវាយលុកជាធម្មតាមួយនៅរដូវរងានៅអ៊ុយក្រែនដែលការវាយលុកនេះមានគោលដៅពង្រីកការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ Donbas ទាំងមូល។
ព័ត៌មានផ្សេងទៀត
No media source currently available